
អ្នកដឹកនាំបាតុកម្មប្រឆាំងនាយករដ្ឋមន្ត្រីកម្ពុជាក្នុងទ្វីបអឺរ៉ុបថានឹងមានអ្នកចូលរួមតវ៉ាប្រហែល៣០០នាក់
អតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិដែលត្រូវបានតុលាការរំលាយ ហើយអះអាងថាជាអ្នករៀបចំការធ្វើបាតុកម្មផងដែរនោះ បញ្ជាក់ថា តាមការគ្រោងទុក អ្នកចូលរួមអាចមានគ្នាប្រហែល៣០០នាក់ដែលមកពីតំបន់នៅជុំវិញទ្វីបអឺរ៉ុប នឹងតវ៉ាឱ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ឆ្លើយតបប្រកបដោយភាពវិជ្ជមានចំពោះជោគវាសនារបស់ពលរដ្ឋកម្ពុជា ខណៈដែលលោក ហ៊ុន សែន អះអាងថានឹងរង់ចាំមើលអ្នកក្លាហានដែលហ៊ានប្រឈមនឹងការចេញតស៊ូមតិប្រឆាំងវត្តមានរបស់លោក ក្នុងដំណើរបំពេញទស្សនកិច្ចលើកនេះ។