
ប្រធានគណបក្សដើម្បីកម្ពុជា ប្តឹងមន្រ្តីខេត្តព្រៃវែងទៅតុលាការ ពីបទពុករលួយ
ប្រធានគណបក្សដើម្បីកម្ពុជា បានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តព្រៃវែង ដោយប្តឹងមន្រ្តី ១០រូបរបស់ខេត្តនេះ ក្នុងអំពើទុច្ចរិត ហើយទាមទារឱ្យតុលាការផ្តន្ទាទោស អ្នកទាំងនោះដាក់ពន្ធនាគារ និងទាមទារសំណងជំងឺចិត្តចំនួន ២០ម៉ឺនដុល្លារអាមេរិក។