
សមត្ថកិច្ចឃាត់ខ្លួនជនជាតិវៀតណាមរស់នៅកម្ពុជាខុសច្បាប់ចំនួន ២៩នាក់
ជនជាតិវៀតណាម ២៩នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ២៦ ខែឧសភានេះបន្ទាប់ពីរកឃើញថាបានមក រស់នៅកម្ពុជាដោយខុសច្បាប់
ជនជាតិវៀតណាម ២៩នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពីថ្ងៃទី ២៦ ខែឧសភានេះបន្ទាប់ពីរកឃើញថាបានមក រស់នៅកម្ពុជាដោយខុសច្បាប់
មន្ត្រីនគរបាលអន្តោប្រវេសន៍កម្ពុជា បានឲ្យដឹងថា អាជ្ញាធរកម្ពុជាបានឃាត់ខ្លួនជនអន្តប្រវេសន៍ខុសច្បាប់ជាង ៤០០នាក់ នៅក្នុងរយៈពេលជិត ២ខែដើមឆ្នាំ២០១៧នេះ ដែលភាគច្រើននៃជនអន្តោប្រវេសន៍ទាំងនោះ គឺជាជនជាតិវៀតណាម។ របាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពុជា ដែលវីអូឌីទទួលបាននៅថ្ងៃនេះ បានបង្ហាញថា គិតចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃនេះ អាជ្ញាធរអន្តោប្រវេសន៍កម្ពុជា បានឃាត់ខ្លួន និងបញ្ជូនត្រឡប់ទៅប្រទេសកំណើតវិញ នូវជនបរទេសស្នាក់នៅខុសច្បាប់នៅកម្ពុជាចំនួន ៤២៧នាក់ ក្នុងនោះមានស្ត្រីចំនួន ៩៥នាក់ នៅក្នុងចំណោមជនបរទេស ២៤សញ្ញាតិផ្សេងគ្នា។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី លោក Retno Marsudi បានថ្លែងនៅថ្ងៃនេះថា ប្រទេសរបស់លោកសោកស្ដាយយ៉ាងខ្លាំងចំពោះផែនការត្រួតពិនិត្យយ៉ាងតឹងរឹងទៅលើពលរដ្ឋមកពីបណ្ដាប្រទេសមូស្លីមមួយចំនួន មិនឲ្យចូលទឹកដីអាមេរិក ក្រោមបទបញ្ជាអន្តោប្រវេសន៍ថ្មី
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យបន្តអនុវត្តពិនិត្យមើលជនបរទេសអន្តោប្រវែសន៍ដែលរស់នៅខុសច្បាប់នៅកម្ពុជា ដោយលោកថាវិធានការត្រូវតែធ្វើឡើងដោយម៉ឺងម៉ាត់និងអនុវត្តតាមច្បាប់ជាតិនិងអន្តរជាតិ។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម