លោក ជួន សុវណ្ណ ស្នងការនគរបាល​រាជធានី​ភ្នំពេញ

ការបន្ថែម​ផ្កាយដល់ស្នងការនគរបាលរាជធានីរងការរិះគន់

រដ្ឋាភិបាលបានដំឡើង​ឋានន្តរសក្ដិដល់មន្ត្រី​នគរបាល​ជាតិចំនួន៦​រូប​ពី​ថ្នាក់ឧត្ដមសេនីយ៍ឯក (ផ្កាយ៣) ទៅ​ជា​នាយ​ឧត្ដមសេនីយ៍(ផ្កាយ៤) ក្នុងក៏មានលោក ជួន សុវណ្ណ ស្នងការនគរបាល​រាជធានី​ភ្នំពេញ​ផងដែរ​។ ប៉ុន្តែមន្រ្តីសង្គមស៊ីវិលបានរិះគន់ចំពោះការបំពាក់ផ្កាយបន្ថែមដល់លោក ជួន សុវណ្ណ។

រដ្ឋាភិបាលថានឹងធ្វើអត្តសញ្ញាណប័ណ្ណគំរូថ្មីជូនពលរដ្ឋឲ្យ​បាន​មុន​បោះឆ្នោត

រដ្ឋាភិបាលអះ​អាងថានឹងធ្វើ​អត្តសញ្ញាណប័ណ្ណគំរូ​ថ្មីជូន​ពល​រដ្ឋដែលនៅសេសសល់ជាង៣លាននាក់ឲ្យ​បានចប់តាមការគ្រោង​​ទុកដើម្បី​​ឲ្យ​ពួកគេ​បាន​​យក​​​​ទៅ​បោះឆ្នោត​នៅអាណត្តិក្រោយនេះ។

រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ លោក ប្រាក់ សុខុន(ធ្វេង) ក្នុងពិធីបញ្ចប់​តំណែងថ្នាក់​ដឹកនាំអង្គភាពទូរគមនាគមន៍ កាលពីថ្ងៃទី​១៨ខែកុម្ភៈ ឆ្នាំ​២០១៦(រូបថតពីក្រសួងប្រៃសណីយ៍)

រដ្ឋាភិបាល​បញ្ចប់​មុខតំណែងថ្នាក់ដឹកនាំអង្គភាព​ទូរគមនាគមន៍ ក្រោយ​ពីមានអំពើពុករលួយ

ក្រសួងប្រៃសណីយ៍​និង​ទូរគមនាគមន៍​ កាលពីថ្ងៃ​ព្រហស្បតិ៍​បាន​សម្រេច​បញ្ចប់តំណែងថ្នាក់ដឹកនាំ​អង្គភាព​​ទូរគមនាគមន៍កម្ពុជា​​និង​តែងតាំងមន្រ្តីថ្មី​​សម្រាប់ស្ថាប័ននេះ​ ក្រោយ​ពីរ​ក​ឃើញ​ថា​មានការ​កិបកេង​ប្រាក់​ជាង២០ម៉ឺន​ដុល្លារ​។

ប្រធានរដ្ឋសភា លោក ហេង សំរិន កាលពីកន្លងទៅ

អ្នកឃ្លាំមើលថាប្រធានរដ្ឋសភាប្រើអំណាចការពាររដ្ឋាភិបាលច្រើនជាងការជំរុញឲ្យអនុវត្តច្បាប់

មន្រ្តីអង្គការសង្គមស៊ីវិលនិងអ្នកវិភាគអះអាងប្រហាក់ប្រហែលគ្នាថាស្ថាប័នរដ្ឋសភាដែលគ្រប់​ដោយ​គណ​បក្សកាន់អំណាចបានធ្វើអ្វីៗទៅតាមតែការចង់បានរ​បស់​រដ្ឋា​ភិបាល ហើយច្រានចោលនូវការ​ព្រួយបារម្ភ របស់សង្គមស៊ីវិលទាក់ទិននឹងការអនុ​ម័ត​ច្បា​ប់​នានាហើយ​ក៏ច្រានចោល​ការសុំ​អន្តរាគមន៍​មួយចំនួន​របស់​ម្ចាស់​ឆ្នោត។ ក្នុងកិច្ចពិភាក្សាតុមូលដែលធ្វើនៅរាជធានីភ្នំពេញ នាថ្ងៃទី១៨ខែកុម្ភៈ តំណាងអង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោតខុមហ្វ្រែលដែលតា​មដានដំណើរ​ការ​សភា លោក កន សាវាង្ស បានអានរបាយ​ការណ៍​​អង្កេតលើ​ដំណើការរបស់រដ្ឋសភាថានៅអា​ណ​​ត្តិ​​ទី​​៥នេះ ​តំណាងរាស្ត្របក្សប្រឆាំងបានបញ្ចេញមតិជាច្រើន ពេលពិ​ភាក្សា​អ​នុម័តច្បាប់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ