ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួនចាប់ផ្តើមឡើងថ្លៃបើទោះជាមានការអំពាវនាវពីលោក ហ៊ុន សែន

ក្រុមហ៊ុនដឹកអ្នកដំណើរមួយចំនួននៅថ្ងៃអង្គារទី២៧ខែកញ្ញានេះចាប់ផ្តើមឡើងថ្លៃបណ្តើរៗហើយ បើទោះបីជាលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អំពាវនាវឲ្យរថយន្តឈ្នួលទាំងអស់កុំឲ្យតម្លើងថ្លៃរថយន្តឈ្នួលនៅថ្ងៃបុណ្យភ្ជុំបិណ្ឌក៏ដោយ។

ទឹកជំនន់ដោយសារភ្លៀងខ្លាំង (ដោយ មាស មុនី)

ក្រសួងថាភ្លៀងអាចបង្កជាជំនន់ទឹកភ្លៀងនៅខេត្តចំនួន៦

ក្រសួងធនធានទឹកនិងឧតុនិយមបានប្រកាសឲ្យមានការប្រុងប្រយ័ត្នចំពោះអាកាសធាតុនៅខេត្តចំនួន៦ ដោយថាអាចនឹងមានជំនន់ទឹកភ្លៀង។

រូបិយវត្ថុជាតិក្រដាសប្រាក់រៀល (ដោយ មាស មុនី)

ធនាគារជាតិប្រកាសឲ្យពលរដ្ឋយកក្រដាសប្រាក់ចាស់ទៅប្ដូរយកថ្មី

ធនាគារជាតិនៃកម្ពុជាបានអំពាវនាវឲ្យប្រជាពលរដ្ឋដែលកំពុងមានក្រដាសប្រាក់រៀល ចាស់ ទន់ ឬរហែក អាចទៅប្ដូរយកក្រដាសប្រាស់រៀលថ្មីពីធនាគារមួយនេះបាន ដោយមានទីតាំងនៅគ្រប់សាខារាជធានីខេត្ត។

សកម្មភាពវៀតណាមសង់បង្គោលថ្មនៅវត្តមួយក្នុងខេត្តកំពង់ចាម (រូបភាពពីបណ្តាញសង្គម)

វៀតណាមសង់បង្គោលថ្មនៅវត្តមួយក្នុងខេត្តកំពង់ចាម

ជនជាតិវៀតណាមមួយក្រុមបាន​សង់​បង្គោលថ្មនៅវត្តមួយក្នុង​ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ​ធ្វើ​ឲ្យ​មានការ​ស​ង្ស័យ​ពី​សំណាក់​អ្នក​ប្រើ​ហ្វេសប៊ុក។

នាយក​រដ្ឋមន្ត្រី​ប្រកាស “បទ​ឈប់​បាញ់” នយោបាយ​នៅ​រដូវ​បុណ្យ​ភ្ជុំ

ថ្ងៃ​ចន្ទ​វា​មានការ​បាញ់គ្នា ដល់​ថ្ងៃ​អង្គារបទ​ឈប់​បាញ់​មួយ​គឺហាក់​បី​ដូច​ជា​មិន​ត្រូវ​មាន​ការ​បាញ់​ឆ្លង​ឆ្លើយ​ទេ បើអញ្ចឹងខ្ញុំ​រង់​ចាំ​មើល​ថា​រដូវ​បុណ្យ​ភ្ជុំ​បិណ្ឌនេះ​នរណាវាយ​នរណាមុន។ ព្រោះ​ជា​ធម្មតា​ ខ្ញុំ​ចង់​ឲ្យ​សភាព​ការ​ណ៍វាស្ងប់​ស្ងាត់​ មិន​ចង់​ឲ្យ​មាន​ការ​ឆ្លងឆ្លើយ​គ្នា​ ចាំ​មើល​ថា​បទ​ឈប់​បាញ់​នេះ​នរណា​ជា​អ្នក​ផ្តើម​មុន

នាយករដ្ឋមន្រ្តីអំពាវនាវកុំឲ្យឡើងថ្លៃរថយន្តឈ្នួលពេលបុណ្យភ្ជុំ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវដូចរាល់ដងថា កុំឲ្យមានការដំឡើងថ្លៃឈ្នួលរថយន្តក្នុងពេលបុណ្យភ្ជុំបិណ្ឌនេះ ខណៈលោកទទួលស្គាល់ថាកន្លងមក​ការ​អំពាវ​នាវរបស់​រដ្ឋាភិបាល​មិន​មានប្រសិទ្ធភាព។

លោក ហ៊ុន សែន (រូបភាពពីហ្វេសប៊ុកលោក ហ៊ុន សែន)

លោក ហ៊ុន សែន បញ្ជាឲ្យថែរក្សាបង្គោលព្រំដែន​បោះមុននិងក្រោយឆ្នាំ​១៨៧០

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានថែរក្សាបង្គោលព្រំដែន​ដែលបោះនៅមុននិងក្រោយទសវត្សរ៍ឆ្នាំ១៨៧០ ទុកឲ្យមនុស្សជំនាន់​ក្រោយបានឃើញ។

រោងម៉ាស៊ីនផ្ទុកស្រូវ (ដោយ បូ សាវី)

រដ្ឋាភិបាលគ្រោងចំណាយថវិកា៣០០លានដុល្លារធ្វើកន្លែងរក្សាទុកស្រូវ

រដ្ឋាភិបាលគ្រោងចំណាយថវិកាចំនួន៣០០លានដុល្លារធ្វើកន្លែងរក្សាទុកស្រូវនិងឡសម្ងួតស្រូវ ដោយថាដើម្បី​ទប់ស្កាត់​​ការ​ធ្លាក់​ចុះ​តម្លៃ​ស្រូវ​របស់កសិករ។

ទឹកជំនន់ដោយសារភ្លៀងខ្លាំង (ដោយ មាស មុនី)

ក្រសួងព្រមានពីទឹកជំនន់ដោយសារភ្លៀងខ្លាំងនៅសប្តាហ៍នេះ

ក្រសួងធនធានទឹកបានព្រមានពីទឹក​ជំនន់​ថានឹងអាចកើតមានឡើងនៅតាមបណ្តាខេត្ត​មួយចំនួន ដោយសារតែមានភ្លៀងធ្លាក់ខ្លាំង។

ដំណាំស្រូវ (ដោយ បូ សាវី)

នាយករដ្ឋមន្ត្រីស្វែងរកខ្ចីលុយពីចិន​៣០០លានដុល្លារសម្រាប់បញ្ហាស្រូវ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថារដ្ឋាភិបាលត្រូវការខ្ចីលុយពីចិន​៣០០លានដុល្លារបន្ថែមទៀត សម្រាប់​ដោះស្រាយបញ្ហាតម្លៃស្រូវដែលកំពុងធ្លាក់ចុះឲ្យបានប្រសើរ​ឡើងវិញ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ