ការ​ឆេះ​រូប​ព្រះ​ឆាយា​លក្ខណ៍ ជំរុញ​ឱ្យ​មាន​ការ​ទាមទារ​ដក​តំណែង លោក ហ៊ុន ម៉ានី

អ្នក​នយោបាយ និង​ក្រុម​តាមដាន​សង្គមបន្ត​ជជែក​វែក​ញែក​គ្នាមិនដាច់ មិនហើយ ទាក់​ទង​អគ្គីភ័យ​ឆាប​ឆេះ​រូប​​ព្រះ​​​​ឆាយា​លក្ខណ៍ របស់​ព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ បរមនាថ នរោត្តម សីហមុនី នៅ​អំឡុ​​ង​​ពេល​​ចុ​ង​​បង្ហើយ​នៃ​ពិធី​សាទរ​កម្ពុជា ថ្ងៃ​ឆ្លង​ឆ្នាំ​សាកល ដោយ​ពួក​គេចាត់​ទុក​ឧបទ្ទវហេតុ​នេះ ក្នុង​ន័យ​ផ្សេងៗ​គ្នា បរិបទ​នយោបាយ​ផង និង​ក្នុង​ន័យ​ធៀប​ផង​ ថាអាច​គ្រោះ​ច្រើន​ជាង​លាប សម្រាប់​ជោគ​វាស​នា នៃការ​បើ​ក​​ទំ​​ព័រ​​ប្រវត្តិ​សាស្រ្ត នៃ​សករាជ​ថ្មី​របស់​កម្ពុជា​នៅ​ក្នុង​ឆ្នាំ​ថ្មី​នេះ។

តំបន់​រុន​តាឯក​នៅ​តែ​គំរាម​ជីវភាព​ពលរដ្ឋ​ផ្ទុយ​នឹង​ការ​សន្យា​របស់​មេ​ដឹកនាំ

តំបន់​រុតតាឯក ដែល​រង​ការរិះ​គន់​ថា បាន​ដាក់​សម្ពាធ​ពលរដ្ឋ​ច្រើន​​គ្រួសារ ឱ្យ​ចាក​ចេញ​ពី​តំបន់​អង្គរ ទាំង​បង្ខំ​នោះ ពេល​នេះ​ពលរដ្ឋ​ដែល​បាន​ចាក​ចេញ​បាន​អះអាង​ថា ពួកគេ​ប្រឈម​នឹង​បញ្ហា​ជី​វភា​ព ដែ​ល​ទាម​ទា​រ​​ឱ្យ​រដ្ឋាភិបាល បង្កើតប្រព័ន្ធការងារតាមការសន្យា ដើម្បីការប្រឈមនឹងដាច់បាយស្លាប់។

អតីត​ឧកញ៉ា ហេង សិទ្ធី ទម្លាយរឿងឧកញ៉ា ហ៊ុន តូ ជាប់ពាក់ព័ន្ធបទឧក្រិដ្ឋ​ឆបោក

អតីត​​ឧកញ៉ា ហេង សិទ្ធី បន្ត​លាត​ត្រដាង​ក្រុម​ឧក្រិដ្ឋជន​ឆបោក ដែល​ប្រទាក់​ក្រឡាគ្នា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល រួម​ទាំង​ឧកញ៉ា ហ៊ុន តូ ជាដើម ដែល​ការ​ទម្លាយ​នេះ ដើម្បី​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បោស​សម្អាត​ក្រុម​ឧក្រិដ្ឋជន​ទាំង​នោះ​ជា​បន្ទាន់ ដើម្បី​បញ្ចៀស​មហន្តរាយ​ដល់​ប្រ​ទេស​ជាតិ។

មន្ត្រី​ថា​កំពុង​ស៊ើប​អង្កេត​ករណី​ឆេះ​រូប​ព្រះ​ឆាយាលក្ខណ៍​ព្រះមហាក្សត្រ​ នៅ​យប់​ថ្ងៃ​ឆ្លង​ឆ្នាំ​សកល

គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍ សាទរ​កម្ពុជា បាន​និង​កំពុង​សហការ​ជាមួយ​អាជ្ញាធរ​​មាន​សមត្ថកិច្ច ដើម្បី​ស្រាវជ្រាវ​រក​មូលហេតុ នៃ​ការ​កើត​មាន​អគ្គិភ័យ​​ដែល​បណ្តាល​ឱ្យ​​ឆេះ​ព្រះឆាយាលក្ខណ៍​អង្គព្រះមហាក្សត្រ ដែល​តាំង​នៅលើ​សួនផ្នែក​ខាងមុខ​នៃ​ព្រះបរមរាជវាំង ក្នុង​​ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ខណៈ​សង្គម​ស៊ីវិល​ជំរុញឱ្យ​មានការ​ផ្តល់​ព័ត៌មាន​ជាក់​លាក់ ជុំវិញ​ហេតុការណ៍​នេះ និង​គួរ​បង្កើន​ការ​ប្រុងប្រយ័ត្ន​ផ្នែក​បច្ចេកទេស​​បន្ថែម នៅ​ពេល​រៀប​ចំ​ព្រឹត្តិការណ៍​ណា​មួយ​ទៀត​។

ឆ្នាំ២០២៥កម្ពុជាប្រឈមនឹងបញ្ហាចាក់ស្រែសគរជាគំនរពីឆ្នាំចាស់

អ្នក​ឃ្លាំមើលសង្គម លើកឡើងថា ការពង្រឹង​ការអនុវត្ត​ច្បាប់ដោយ​ស្មើ​ភាពគ្នា​​ ដើម្បី​ឱ្យមាន​យុត្តិធម៌​សង្គម ការ​បើក​ឱ្យ​​មាន​​លំហ​​សេរីភាព​ និង​ស្តារ​​ប្រជាធិបតេយ្យ​​ឡើង​​វិញ និង​​ការ​​ដោះ​លែង​​អ្នក​​ទោស​​មនសិការ​​ទាំង​អស់​​​ឱ្យ​មាន​​សេរី​ភាព គឺ​​ជា​ជម្រើ​ស​​​ដែល​​រដ្ឋាភិបាល​គួរ​​​ធ្វើ​​នៅ​ក្នុង​​ឆ្នាំ​​២០២៥ នេះ ដើម្បី​​ឱ្យ​កម្ពុជា​​អាច​​រក្សា​បាន​​នូវ​ប្រព័ន្ធ​​អនុគ្រោះ​​ពន្ធ EBA និង​ GSP ​ដែល​ជា​ស្នូល​សំខាន់​​ក្នុង​​ការ​​បន្ត​​ធ្វើឱ្យ​​មាន​​កំណើន​​សេដ្ឋកិច្ច។

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង​ ខេត្ត​មណ្ឌល​គិរី ឱ្យ​រដ្ឋាភិបាល​ទប់​ស្កាត់​ឈ្មួញ​ឈូស​ឆាយ​ដី​ព្រៃ​កប់​សព

ជន​ជាតិ​ដើម​ភាគ​តិច​ព្នង រស់​នៅ​ភូមិ​ចំការ​តែ នៃ​ខេត្តមណ្ឌល​គិរី ប្រមូល​ផ្តុំ​គ្នា​ជា​ថ្មី​ទៀត តវ៉ា​នៅ​លើ​ទី​តាំង​ដី​កប់​​​​​សព ដោយ​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ផ្តល់​ដី​កប់​សព​ដែល​ឈ្នួញ​កំពុង​តែ​​ឈូស​ឆាយ​យក​​ធ្វើ​​ជា​​ក​ម្ម​​សិទ្ធិ​បាន​មក​ពួក​គេ​គ្រប់​គ្រង​វិញ។

ឥទ្ធិពល​គ្រឿង​ញៀន និង​គ្រឿង​ស្រវឹង ជា​ផ្នែក​ជំរុញ​កំណើន​ក្មេង​ទំនើង

អ្នក​ឃ្លាំ​មើល​​សង្គម គាំទ្រ​ចំពោះ​វិធានការ​អប់រំ ការ​​​​បង្កើន​​ការ​រឹតបន្តឹង​ច្បាប់ និង​​​បង្ក្រាប​​ករណី​​​ក្មេង​​ទំនើង​ ប៉ុន្តែ​​ពួក​គេ​ក៏​បាន​ជំរុញ​អោយ​រដ្ឋា​ភិបាល ត្រូវ​​​រៀប​ចំ​​បរិកាស​សង្គម​អោយ​បាន​​​​​​ល្អ ដោ​យ​​​គ្មាន​​​ការ​​​​ទាក់​ទាញ​​​យុវជន​​​អោយ​​​សេព​គ្រឿង​ស្រវឹង ឬ​គ្រឿង​ញៀន ​បើពុំ​​នោះ​ទេ​​បញ្ហា​​ក្មេង​ទំនើង​​​​នៅ​​តែ​​​កើត​​​មាន និង​​​​​បង្ក​​​ការ​​​​ភ័យ​​​​​ខ្លាច​​​​​​ដល់​​ប្រជាពលរដ្ឋ អ្នក​វិនិយោគ និង​​ប៉ះ​ពាល់​​​ដល់​មុខ​​​​មាត់​​​របស់​​​​ប្រទេស​​ជាតិ​​​​​ដដែល។

លោក អ៊ឹង លីប៉េង ទោះ​ធ្លាប់​ជាប់​ពន្ធនាគារ​បន្ត​ចោទ​លោក អ៊ាង សុផល្លែត ស៊ី​ដាច់​លុយ​ជាង ៨ម៉ឺនដុល្លារ

លោក អ៊ឹង លីប៉េង ទោះ​ធ្លាប់​ជាប់​ពន្ធនាគារ​ជិត ១ឆ្នាំ នៅ​តែ​រក្សា​ជំហរ ទាមទារ​​យុត្តិធម៌ ជុំវិញ​ការ​ចោទ​ថា រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន លោក អ៊ាង សុផល្លែត ដែល​ជា​កូន​ប្រសារ​លោក ជា សុផារ៉ា នោះ​ថា បាន​ស៊ី​ដាច់​ប្រាក់​កម្រៃ​ជើង​សារ របស់​ខ្លួន​ជាង​ ៨ម៉ឺនដុល្លារ ជុំវិញ​ការ​ជួយ​ទិញ​ដី​ជាង ៧ហិកតា ក្នុង​រាជធានី​ភ្នំពេញ។

ខេត្ត​មួយ​ជាប់​បឹង​ទន្លេសាប​ប្រាប់​ឱ្យ​កសិករ​ផ្អាក​ធ្វើ​ស្រែ​ប្រាំង​ដោយ​សារ​ខ្វះ​ទឹក

សាលាខេត្ត​ពោធិ៍សាត់ ដែល​ជា​ខេត្ត​ជាប់​បឹង​ទន្លេសាប បាន​ជូន​ដំណឹង​ឱ្យកសិករ​ផ្អាក​ធ្វើ​ស្រែប្រាំង​លើក​ទី២ ដើម្បី​បញ្ចៀស​ការ​ខាត​បង់​ទាំង​សម្ភារ ថវិកា ដោយសំអាង ពីមូល​ហេតុ​ខ្វះ​ទឹក។

គ្រួសារ​យោធិន​ជិត ២០គ្រួសារ អំពាវនាវ​រក​យុត្តិធម៌​ករណី​មេ​បញ្ជាការ​កង​ពល​រំលោភ​យក​ដី

ក្រុមគ្រួសារ​កងទ័ព​ជិត ២០គ្រួសារ ទទូច​ឱ្យ​រដ្ឋាភិបាល ជួយ​ទប់ស្កាត់​ការ​រំលោភ​ដី​ទំហំជាង ៣០ហិកតា ស្ថិត​នៅ​សង្កាត់​និមិត្ត ខេត្ត​បន្ទាយមានជ័យ ដោយ​សំអាង​ថា មេបញ្ជា​ការ​កង​ពល​របស់​ខ្លួន គប់គិត​គ្នា​រំលោភ​យក បើទោះ​បី​ដី​នោះ រដ្ឋាភិបាល​បាន​ចែក​ឱ្យ​សម្រាប់​អាស្រ័យ​ផល​ក្តី។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ