មន្រ្តីយោធា២១នាក់នៅភូមិភាគ៥ ត្រូវបាន​គេទម្លាយថាជំពាក់លុយជិត៥ម៉ឺនដុល្លាមិនព្រមសង

មន្រ្តីយោធា​នៅ​ភូមិភាគ៥ ចំនួន ២១នាក់ ក្នុង​ខេត្ត​បន្ទាយមានជ័យ ត្រូវបាន​គេ​ទម្លាយ​ថា ជំពាក់​លុយ​​ក្នុង​​ម្នាក់ៗ​​ជាង២ពាន់​ដុល្លារ សរុប​ជិត​៥ម៉ឹនដុល្លារ​អាមេរិក មិន​ព្រម​សង​ធ្វើ​ឱ្យ​ម្ចាស់​បំណុល​ប្រឈម​វិបត្តិ​ជីវភាព​ធ្ងន់ធ្ងរ ខណៈ​ធ្លាប់​រក​កិច្ច​អន្តរាគមន៍​ពី​លោក ហ៊ុន ម៉ាណែត ជិត​២ឆ្នាំ​ តែ​គ្មាន​ដំណោះស្រាយ។

នគរបាល​ជាតិ​ពង្រឹង​វិធាន​ រឹត​បន្តឹង​ការ​ប្រើប្រាស់​​ឯក​សណ្ឋាន​ក្រោយ​រង​ការ​រិះគន់

អគ្គ​ស្នង​ការ​​នគរបាលជាតិ ពង្រឹង​វិធាន​រឹត​បន្តឹង​ការ​ប្រើ​ប្រាស់​ឯក​សណ្ឋាន ដើម្បី​រក្សា​គុ​ណ​​តម្លៃ​ស្ថាប័ន ដោយ​​​សំ​អាង​ថា បញ្ហា​នេះ វា​បាន​កើត​ឡើង​លើ​បណ្តាញ​សង្គម ជំរុញ​ឱ្យ​មាន​ការិះ​គន់​ ពីម​ហា​ជន ធ្វើ​ឱ្យ​ប៉ះ​ពាល់​​​ដល់​គុ​ណ​តម្លៃ​កង​កម្លាំង​នគរបាល​ជាតិ។

អ្នក​ឃ្លាំ​មើល​ហៅ​វិធាន​ទប់​ស្កាត់​អំពើ​ពុក​រលួយ​របស់​រដ្ឋាភិបាល ថា​ជា​សារ​ប្រជា​ភិ​ថុ​តិ

ក្នុង​ខួប​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ពុក​រលួយ នាថ្ងៃទី៩ ខែ​ធ្នូ​នេះ នាយករដ្ឋមន្រ្តី លោក ហ៊ុន ម៉ាណែត ជំរុញ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ពង្រឹង​ប្រសិទ្ធិភាព​ការ​ ផ្តល់​សេវា​សាធារណៈ ប្រកប​ដោយ​តម្លា​ភាព ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​ចង់​បាន​របស់​ពលរដ្ឋ ទប់​ស្កាត់​ទំនាស់​ផល​ប្រយោជន៍ និង​ការ​ពារ​សាក្សី​ដែល​រាយការណ៍​ពី​អំពើ​ពុក​រលួយ​ជា​ដើម។

សកម្មភាពទិញលក់រវាងអ្នកលក់ដូរអាហារ និងភ្ញៀវទេសចរ នៅក្រុងព្រះសីហនុ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

រដ្ឋបាលខេត្តព្រះសីហនុ ព្រមានឃាត់ទុកយានយន្តឬរទេះលក់ដូរដែលចតលើផ្លូវថ្មើរជើងតាមបណ្តោយឆ្នេរ​

រដ្ឋបាលខេត្តព្រះសីហនុ ព្រមានឃាត់ទុកជាបណ្តោះអាសន្ន ចំពោះរាល់យានយន្ត ឬរទេះលក់ដូរនៅលើផ្លូវថ្មើរជើង ដែលក្រាលថ្មក្រានីតតាមបណ្តោយឆ្នេរ ឬលើឆ្នេរខ្សាច់ ដើម្បីកុំឱ្យប៉ះពាល់ដល់សណ្តាប់សាធារណៈ។

គ្រឿង​អលង្ការ​មាស​បុរាណ​ត្រូវ​បាន​ប្រកាស​ប្រគល់​ត្រឡប់​មក​កម្ពុជា​វិញ

រដ្ឋាភិបាល​កម្ពុជា បាន​ប្រកាស​ថា គ្រឿង​អលង្ការ​បុរាណ​ផលិត​ពី​មាស ដែល​ជា​កេរ្តិ៍​ដំណែល​សល់​ពី​សម័យ​អង្គរ ត្រូវ​បាន​ប្រទេស​អង់គ្លេស​សម្រេច​ប្រគល់​មក​ឲ្យ​កម្ពុជា​វិញ​នា​ពេល​ថ្មីៗ​នេះ។ ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ បាន​ឲ្យ​ដឹង​ថា ទីភ្នាក់ងារ​លក់​វត្ថុ​បុរាណ Johnathan Tucker Antonia Tozer Asian Art កាល​ពី​ថ្ងៃ​ទី​២០ ខែ​មេសា បាន​ស្ម័គ្រ​ចិត្ត​ប្រគល់​ឈុត​គ្រឿង​អលង្ការ​មាស​សម្រាប់​លម្អ​រូប​ចម្លាក់​ថ្ម​ភក់ ដែល​មាន​អាយុ​កាល​ក្នុង​សម័យ​អង្គរ ត្រឡប់​មក​កម្ពុជា​វិញ តាម​រយៈ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​ទីក្រុង​ឡុងដ៍

អ្នកស្ម័គ្រចិត្តអាមេរិកទាំង៦៩នាក់ នឹងស្បថចូលបំពេញការងារនៅកម្ពុជា

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក William Heidt នឹងធ្វើពិធីស្បថដល់ជនជាតិអាមេរិកចំនួ​ន៦៩នាក់ ដែលជាសមាជិកថ្មីនៃក្រុមទី១០ នៃអ្នកស្ម័គ្រចិត្តរបស់ទីភ្នាក់ងារ Peace Corps នៅកម្ពុជា ក្នុងពិធីពិសេសមួយនៅឯសណ្ឋាគារ Himawari ក្នុងរាជធានីភ្នំពេញ វេលាម៉ោង៨និង៣០ព្រឹក ថ្ងៃសុក្រ ទី១៦ ខែកញ្ញា ខាងមុខ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ