
រដ្ឋាភិបាលសម្រេចដោះដូរអភិបាលខេត្តចំនួន៦ក្នុងឆ្នាំ២០១៦នេះ
មន្រ្តីក្រសួងមហាផ្ទៃឲ្យដឹងថារដ្ឋាភិបាលមានគម្រោងដូរអភិបាលខេត្តមួយចំនួន ដោយមន្រ្តីអះអាងថាការដូរនេះដោយសារមន្រ្តីទាំងនោះដល់អាយុចូលនិវត្តន៍។ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក សក់ សេដ្ឋា ប្រាប់វីអូឌី(VOD)នៅថ្ងៃអង្គារនេះថាអភិបាលខេត្តប្រមាណ៦រូបនឹងត្រូវដូរចេញជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០១៦នេះ រួមមានអភិបាលខេត្តកំពង់ធំ ខេត្តព្រះវិហារ ខេត្តកំពង់ចាម ខេត្តស្វាយរៀង ខេត្តត្បូងឃ្មុំ និងខេត្តបន្ទាយជ័យ។ លោកបញ្ជាក់ថាការដូរនេះ ដោយសារពួកគេដល់អាយុចូលនិវត្តន៍ មិនមែនពាក់ព័ន្ធនឹងភាពមិនប្រក្រតីនៃការបំពេញការងារនោះទេ។