អ្នកនាំពាក្យរដ្ឋសភាថា លោក អ៊ុំ សំអាន នៅតែមានអភ័យឯកសិទ្ធិ ទោះសភាឲ្យតុលាការបន្តឃុំខ្លួន
អ្នកនាំពាក្យរដ្ឋសភាលោក ឡេង ប៉េងឡុង បានលើកឡើងថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិលោក អ៊ុំ សំអាន នៅតែមានអភ័យឯកសិទ្ធិ ដោយលោកថា សភានឹងដកអភ័យឯកសិទ្ធិរបស់លោក ប្រសិនមានការស្នើពីតុលាការ និងទទួលបានការគាំទ្រពីសំឡេង២ភាគ៣ នៃសមាជិករដ្ឋសភា។ លោក ឡេង ប៉េងឡុង លើកឡើងបែបនេះក្រោយបញ្ចប់កិច្ចប្រជុំរបស់តំណាងរាស្រ្តគណបក្សប្រជាជនកម្ពុជាក្នុងរដ្ឋសភាដោយសំឡេង៦៣លើ៦៣ ដោយសម្រេចឲ្យតុលាការបន្តនីតិវិធីលើលោក អ៊ុំ សំអាន ដែលត្រូវបានតុលាការបញ្ជូនទៅពន្ធនាគារកាលពីវេលាថ្ងៃត្រង់ថ្ងៃអង្គារនេះ។