
បារាំងផ្ដល់ជំនួយជាង៥០ម៉ឺនដុល្លារដល់កម្ពុជា ដើម្បីជួយពង្រឹងវិស័យអាកាសចរណ៍
មន្ត្រីរដ្ឋាភិបាលកម្ពុជា ឱ្យដឹងថា ប្រទេសបារាំងបានផ្ដល់ជំនួយ៤៥ម៉ឺនអឺរ៉ូ ឬស្មើជាង៥២ម៉ឺនដុល្លារ ដល់កម្ពុជា សម្រាប់ជួយផ្នែកបច្ចេកទេស និងពង្រឹងសមត្ថភាពអាកាសយានដ្ឋានកម្ពុជា ស្របពេលអាកាសយានដ្ឋានតារាសាគរ នៅខេត្តកោះកុង គ្រោងនឹងដាក់ដំណើរការសាកល្បងនៅដើមឆ្នាំ២០២២។