ឥណ្ឌារឹបអូសបានហេរ៉ូអ៊ីនជិត៣តោនដែលមានប្រភពដើមមកពីប្រទេសអាហ្វហ្គានីស្ថាន
ក្រុមមន្រ្តីរបស់ប្រទេសឥណ្ឌា បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ពួកគេបានរឹបអូសគ្រឿងញៀនប្រភេទហេរ៉ូអ៊ីនជិត៣តោន ស្មើនឹងទំហំទឹកប្រាក់ប្រមាណ២,៧២ពាន់លានដុល្លារអាមេរិក ដែលមានប្រភពដើមមកពីប្រទេសអាហ្វហ្គានីស្ថាន។