រូបឯកសារ៖ ក្បួនដង្ហែយោធារបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធលើកទី ៧២ នៅរដ្ឋធានី Naypyitaw ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។

អាមេរិក និងសម្ពន្ធមិត្តដាក់ទោសទណ្ឌបន្ថែមលើរបបយោធាមីយ៉ាន់ម៉ា ចំពេលខួប២ឆ្នាំនៃការធ្វើរដ្ឋប្រហារ

សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មបន្ថែមទៀត​លើ​របប​យោធា​មី​យ៉ាន់ម៉ា​ កាលពី​ថ្ងៃ​អង្គារ ចំគម្រប់​ខួប​ ២ឆ្នាំ នៃការធ្វើរដ្ឋប្រហារ​យោធា ដោយ​កំណត់គោលដៅលើមន្ត្រីថាមពល និងសមាជិករបបយោធាផ្សេងទៀត។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក Antony Blinken ធ្វើ​ទស្សនកិច្ច​នៅ​សាកលវិទ្យាល័យ​អាមេរិកាំង (American University) ​ក្នុង​ទីក្រុង Cairo ប្រទេស​អេហ្ស៊ីប ថ្ងៃទី២៩ ខែ​មករា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើដំណើរទស្សនកិច្ចទៅកាន់មជ្ឈិមបូព៌ា ស្របពេលអំពើហិង្សាក្នុងតំបន់កើនឡើង

រដ្ឋមន្ត្រីការ​បរទេស​សហរដ្ឋ​អាមេរិក​ លោក អេនតូនី ប្លីនខេន (Antony Blinken)​ នៅថ្ងៃអាទិត្យម្សិលមិញនេះ បានទៅដល់ប្រទេសអេហ្ស៊ីប ជាការចាប់​ផ្តើម​នៃដំណើរ​ទស្សន​កិច្ច​រយៈពេល ៣ថ្ងៃ ទៅ​កាន់តំបន់​មជ្ឈិម​បូព៌ា ស្របពេលដែលអំពើហិង្សាមានការផ្ទុះឡើងខ្លាំងនៅ​អ៊ីស្រាអែល និង​ប៉ាឡេ​ស្ទីន។

បុរស​ម្នាក់​ពាក់​ឯកសណ្ឋាន​ក្លែង​ក្លាយ​ដើរ​ចេញ​ពី​មជ្ឈមណ្ឌល PMC Wagner ដែល​ជា​គម្រោង​អនុវត្ត​ដោយ​ពាណិជ្ជករ និង​ជា​ស្ថាបនិក​នៃ​ក្រុម​យោធា​ឯកជន Wagner លោក Yevgeny Prigozhin ក្នុង​អំឡុង​ពេល​បើក​ជា​ផ្លូវ​ការ​នៃ​ប្លុក​ការិយាល័យ​ក្នុង​ក្រុង Saint Petersburg ប្រទេស​រុស្សី ថ្ងៃទី០៤ ខែ​វិច្ឆិកា ឆ្នាំ២០២២។

អាមេរិក​ដាក់​ទណ្ឌកម្ម​បន្ថែម​លើ​ក្រុមទាហាន​ស៊ីឈ្នួល​រុស្ស៊ីឈ្មោះ Wagner Group

សហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានដា​ក់​ទណ្ឌ​កម្ម​បន្ថែម​លើ​ក្រុម​ទាហាន​ស៊ីឈ្នួល​រុស្ស៊ី​ឈ្មោះ Wagner Group ដែល​កំពុងប្រយុទ្ធនៅអ៊ុយក្រែន ដោយកំណត់ថា​ជាអ​ង្គការឧក្រិដ្ឋកម្មឆ្លងដែន ដែលទទួលខុសត្រូវចំពោះការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។

រូបថតឯកសារ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump គ្រវីដៃពេលគាត់មកដល់អាកាសយានដ្ឋានអន្តរជាតិ Palm Beach ក្នុងទីក្រុង West Palm Beach រដ្ឋ Florida សហរដ្ឋអាមេរិក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១។

ក្រុមហ៊ុន Meta បើកគណនី Facebook និង Instagram របស់អតីតប្រធានាធិបតីអាមេរិក លោក Donald Trump ឡើងវិញ

ក្រុមហ៊ុន Meta បាននិយាយនៅថ្ងៃពុធម្សិលមិញ​ថា ខ្លួន​នឹង​បើក​គណនី Facebook និង Instagram របស់អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) ក្នុងរយៈប៉ុន្មានសប្តាហ៍​ខាង​មុខ​នេះ បន្ទាប់​ពី​បិទអ​ស់រ​យៈ​ពេល​ ២ឆ្នាំ បន្ទាប់​ពី​កុបកម្ម​នៅ​វិមាន​កាពីតូល (Capitol Hill) កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១។

អាមេរិកថាក្រុមហ៊ុនចិនមួយចំនួនផ្គត់ផ្គង់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន

សហរដ្ឋអាមេរិកថា ក្រុមហ៊ុនចិនមួយចំនួនកំពុង​ផ្គត់​ផ្គង់​ដល់​ប្រទេស​រុស្ស៊ី​ក្នុង​សង្គ្រាម​នៅ​អ៊ុយក្រែន និង​បាន​បង្ហាញពីក្តីបារម្ភនេះទៅកាន់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង។

អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Ned Price ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅក្រសួងការបរទេស ក្នុងទីក្រុង Washington, D.C. សហរដ្ឋអាមេរិក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២។

អាមេរិកបញ្ជាក់ជំហរក្នុងការគាំទ្រហ្វាំងឡង់ និងស៊ុយអែត ចូលជាសមាជិក NATO

រដ្ឋបាលលោក ចូ បៃដិន (Joe Biden) កាលពីថ្ងៃអង្គារ បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់​ខ្លួនសម្រាប់​ប្រទេស​ហ្វាំងឡង់ និងស៊ុយអែត ក្នុងការចូលជាសមាជិកអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) បន្ទាប់ពីប្រទេសហ្វាំងឡង់ បាន​លើកឡើង​​ថា ចាំបាច់ត្រូវផ្អាកកិច្ចចរចាត្រីភាគីជាមួយតួកគី ចំពោះការស្នើសុំចូលជាសមាជិក NATO។

អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថ្លែងសុន្ទរកថានៅពីមុខរថក្រោះ Leopard 2 អំឡុងពេលទស្សនកិច្ចទៅកាន់មូលដ្ឋានយោធារបស់កងទ័ពអាល្លឺម៉ង់ Bundeswehr ក្នុងទីក្រុង Bergen ប្រទេសអាល្លឺម៉ង់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

អាមេរិក និងអាល្លឺម៉ង់ ត្រៀមបញ្ជូនរថក្រោះទៅអ៊ុយក្រែន

សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ នឹងប្រកាសនៅថ្ងៃពុធនេះ ក្នុងការបញ្ជូនរថក្រោះធុន​ធ្ងន់​ទៅកាន់​អ៊ុយ​ក្រែន ដែល​ទីក្រុងកៀវ​លើកឡើង​​ថា នឹងអាចធ្វើឱ្យកងទ័ពរបស់ខ្លួនមានលទ្ធភាពតទល់ជាមួយរុស្ស៊ី។

អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev ផ្តល់បទសម្ភាសនៅទីក្រុងមូស្គូ ប្រទេសរុស្សី កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២។

ប្រភពស្និទ្ធនឹងលោក ពូទីន ព្រមានថា សង្គ្រាមនុយក្លេអ៊ែរអាចនឹងកើតឡើង ប្រសិនបើរុស្ស៊ីចាញ់សង្គ្រាមនៅអ៊ុយក្រែន

ប្រភពស្និទ្ធស្នាលនឹងប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន មួយរូប បានព្រមានអង្គការណាតូ (NATO) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការបរាជ័យរបស់រុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន អាច​បង្ក​ឱ្យ​មាន​​ជា​ស​ង្គ្រាម​នុយ​ក្លេអ៊ែរកើតឡើង។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​ លោក Sergei Lavrov ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ឆ្នាំ​របស់​លោក ​ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ អាមេរិកព្យាយាមបន្ថយឥទ្ធិពលរុស្ស៊ី និងចិន តាមរយៈការកៀរគរប្រទេសផ្សេងឱ្យជួយ

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែហ្គេយ៍ ឡាវរ៉ូវ (Sergey Lavrov) បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញថា សហរដ្ឋអាមេរិកកំពុងតែព្យាយាមគ្រប់គ្រងឥទ្ធិពលទាំងរុស្ស៊ី និងចិន ដោយមានការជួយជ្រោមជ្រែងពីប្រទេសដទៃទៀត ប៉ុន្តែប្រទេសទាំងពីរបានដឹងពីសកម្មភាពទាំងនេះមុនរួចទៅហើយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin ចូលរួមសន្និសីទសារព័ត៌មាននៅទីក្រុងប៉េកាំង ប្រទេសចិន ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០។

ក្រសួងការបរទេសចិន ស្វាគមន៍ដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកក្នុងខែកុម្ភៈខាងមុខ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក វ៉ាង វិនពីន (Wang Wenbin) បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារម្សិលមិញថា ប្រទេសចិនស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken)​ មកកាន់ប្រទេសនេះ ដែលគ្រោងនឹងធ្វើឡើងនៅក្នុងខែកុម្ភៈខាងមុខ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ