នារសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការបរទេសចិន ជួបសំដែងការគួរសមនិងពិភាក្សាការងារនៅវិមានសន្តិភាព ក្រោយពីបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលពហុកីឡដ្ឋានជាតិមរតកតេជោ។ (ហ្វេសប៊ុកលោក ហ៊ុន សែន)

បទ​វិភាគ​៖​ តើ​ការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​របស់​កម្ពុជា​ពិត​ជា​ពឹង​ផ្អែក​ទៅ​លើ​ចិន​តែ​មួយ​ឬ​យ៉ាង​ណា?

​«បើមិនឱ្យ​ខ្ញុំពឹងចិន តើឱ្យ​ខ្ញុំទៅពឹងនរណា? ហើយបើចិនមិនជួយកម្ពុជា តើនរណាមកជួយជំនួស?» នេះជាប្រសាសន៍របស់ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ដែលបានលើកឡើងជាថ្មីទៀតនៅចំពោះមុខទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិន លោក វ៉ាង យី ​ក្នុងពិធីប្រគល់និងទទួលជាផ្លូវការនូវពហុកីឡដ្ឋានជាតិមរតកតេជោ នៅរសៀលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១នេះ។

បទ​វិភាគ​៖​ តើ​មាន​គន្លឹះ​អ្វីខ្លះ​ដើម្បី​ដោះស្រាយ​វិបត្តិ​មូលដ្ឋាន​យោធា​រាម​រវាង​កម្ពុជា-​អាមេរិក?

ប្រធានបទមូលដ្ឋានយោធារាម នៅខេត្តព្រះសីហនុ ដែលគេសង្ស័យថា កម្ពុជាផ្តល់សិទ្ធិផ្តាច់មុខ​ទៅឱ្យរដ្ឋអំណាចក្រុងប៉េកាំងនោះ ត្រូវបានសហរដ្ឋអាមេរិកលើកយក​មកជជែកគ្នាម្តងហើយម្តងទៀត និងជំរុញឱ្យកម្ពុជាបង្ហាញការពិតលើរឿងនេះ។

កម្ពុជា​ច្រាន​ចោល​ការ​ចោទ​​របស់​​ទូត​អាមេរិក​ជុំវិញ​ការ​មិន​អនុញ្ញាត​ឱ្យ​ចូល​មើល​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម​

កម្ពុជាប្រកាសច្រានចោលការចោទប្រកាន់របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជាដែលថាមន្ត្រីយោធាកម្ពុជាមិន​អនុញ្ញាតឱ្យ មន្ត្រីអនុព័ន្ធយោធាអាមេរិកទៅមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។

អ្នក​ឃ្លាំ​មើល​ថា​កម្ពុជា​នឹង​បន្ត​រង​ការ​ចោទ​ប្រកាន់​​ បើ​រដ្ឋា​ភិ​បាល​មិន​បង្ហាញ​ជំហរ​ឱ្យ​អាមេរិក​ទុកចិត្ត​

អ្នកឃ្លាំមើលបញ្ហាសង្គម លើកឡើង​ថា កម្ពុជានឹងបន្តរងការចោទប្រកាន់និងបាត់បង់ផលប្រយោជន៍ជាច្រើនពីសហរដ្ឋអាមេរិក​ បើរដ្ឋាភិបាលកម្ពុជាមិនបង្ហាញជំហរឱ្យសហរដ្ឋអាមេរិកទុកចិត្តនោះ។

អនុព័ន្ធ​យោធា​អាមេរិក​ថា​ កម្ពុជា​មិន​អនុញ្ញាត​ឱ្យ​ដើរ​មើល​គ្រប់​ទី​កន្លែង​នៅ​កំពង់​ផែ​រាម

មន្ត្រី​អនុព័ន្ធយោធារបស់ស្ថានទូតអាមេរិក បានលើកឡើងថា មន្ត្រីយោធាកម្ពុជាមិន​អនុ​ញ្ញាត​​ឱ្យ​​ក្រុមការងារខ្លួនដើរ​មើលគ្រប់ទីកន្លែងក្នុងដំណើរ​ទស្សនកិច្ចនៅមូលដ្ឋានកងទ័ពជើងទឹករាម នៅខេត្តព្រះសីហនុ។

កម្ពុជា​យល់​ព្រម​ឱ្យ​អនុព័ន្ធ​យោធា​អាមេរិក​ចុះ​ពិនិត្យ​មើល​កំពង់ផែ​រាម​

កម្ពុជាបានសម្រេចជាគោលការណ៍អនុញ្ញាតឱ្យអនុព័ន្ធយោធាអាមេរិកចុះទៅពិនិត្យមើលដោយផ្ទាល់នៅកំពង់ផែរាម តាមសំណើរបស់ប្រមុខការទូតសហរដ្ឋអាមេរិក​ ដើម្បីបញ្ចប់មន្ទិលសង្ស័យថា កម្ពុជាបានអនុញ្ញាតឱ្យយោធាចិនឈរ​ជើងនៅទីនោះ។

លោក សម រង្ស៊ី ប្រាប់ប្រទេសជិតខាងឱ្យជួយស្តារប្រជាធិបតេយ្យដើម្បីទប់ស្កាត់វ​ត្តមានមូលដ្ឋានទ័ពចិន

លោក សម រង្ស៊ី បានប្រាប់ទៅកាន់ប្រទេសជិតខាង ឱ្យជួយស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដើម្បីទប់ស្កាត់វត្តមានយោធាចិន​នៅក្នុងតំបន់ ដែលអាចកើតចេញពីទំនាក់ទំនងរវាងកម្ពុជា-ចិន។

កម្ពុជា អរគុណរដ្ឋមន្រ្តីការបរទេសអាមេរិកដែល​ផ្តល់យុត្តិធម៌រឿងមូលដ្ឋានយោធាចិននៅរាម

អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានថ្លែងអំណរគុណ​រដ្ឋមន្ត្រីក្រសួងការបរទេស​អាមេរិក ដោយលោកថាបាន​ផ្តល់យុត្តិធម៌ដល់រាជរដ្ឋាភិបាលកម្ពុជាពាក់ព័ន្ធទៅនឹងរបាយការណ៍នៃការតាំងមូលដ្ឋានកងទ័ពចិននៅក្នុងទឹកដីខេត្តព្រះសីហនុ​។

ហ៊ុន សែន

លោក​ ហ៊ុន សែន ថាវា​គ្មានការចាំបាច់ទាល់​តែសោះ​ដែល​កម្ពុជា​ត្រូវការវត្តមាន​កងទ័ពចិន

នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ បានលើកឡើងកាលពី​ពីម្សិលមិញ ថាវា​មិនមាន​ភាព​ចាំបាច់​នោះទេដែលកម្ពុជា​ត្រូវការ​វត្តមាន​របស់​កងទ័ពចិន​ ហើយម្យ៉ាងវិញទៀត​ ក្នុងប្រវត្តិសាស្រ្តចិន​មិនធ្លាប់​នាំទ័ពចេញ​ក្រៅពីព្រំដែន​របស់​គេ​ដែរ​។

ក្រុមហ៊ុន​រៀបចំ​ដំណើរ​ទេសចរណ៍ ហ្ស៊ីន​ អ៊ែដវែនឆឺ (ZIN Adventures)

​ខ្មែរដែលបណ្តេញចេញពីអាមេរិករៃអង្គាសប្រាក់ជួយអ្នកបញ្ជូនមកថ្មី

ពលរដ្ឋខ្មែរដែលបណ្តេញចេញពីសហរដ្ឋអាមេរិក រៀបចំធ្វើយុទ្ធនាការតាមអ៊ីនធឺណិតរៃអង្គាសប្រាក់សម្រាប់ជួយផ្គត់ផ្គង់ដល់អ្នកដែលត្រូវបណ្តេញចេញ៣៧នាក់បន្ថែមទៀត ដែលបានមកដល់កម្ពុជាកាលពីម្សិលមិញ។​

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ