
លោក ចូ បៃឌិន ថាមេដឹកនាំអាល់កៃដាត្រូវបានសម្លាប់នៅអាហ្វហ្គានីស្ថាន
លោកប្រធានាធិបតី ចូ បៃឌិន បានឱ្យដឹងនៅថ្ងៃចន្ទម្សិលមិញថា សហរដ្ឋអាមេរិកបានសម្លាប់មេដឹកនាំអាល់កៃដាមួយរូបឈ្មោះ អាយមែន អាល ហ្សាវ៉ាហ៊ីរី (Ayman al-Zawahiri) នៅក្នុងការវាយប្រហារមួយនៅប្រទេសអាហ្វហ្គានីស្ថាន កាលពីចុងសប្ដាហ៍កន្លងទៅ។