
អាមេរិកព្រមានអំពីកម្មវិធីនុយក្លេអ៊ែររបស់ចិន
ក្រសួងការពារជាតិអាមេរិកបានជូនដំណឹងអំពីគ្រោះថ្នាក់នៃកម្មវិធីនុយក្លេអ៊ែរនៅក្នុងប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង និងបានចេញរបាយការណ៍ព្រមានអំពីកម្មវិធីនុយក្លេអ៊ែររបស់ចិន។
ក្រសួងការពារជាតិអាមេរិកបានជូនដំណឹងអំពីគ្រោះថ្នាក់នៃកម្មវិធីនុយក្លេអ៊ែរនៅក្នុងប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងកូរ៉េខាងជើង និងបានចេញរបាយការណ៍ព្រមានអំពីកម្មវិធីនុយក្លេអ៊ែររបស់ចិន។
ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បានព្រមានឆ្លើយតបរួមគ្នាដែលមិនធ្លាប់មានពីមុនមក ជាមួយសម្ពន្ធមិត្ត ប្រសិនបើកូរ៉េខាងជើងបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ ហើយបានជំរុញឱ្យប្រទេសចិនជួយរារាំងកូរ៉េខាងជើងពីការបន្តការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលដែលត្រូវបានហាមឃាត់។
មេដឹកនាំប្រទេសកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយថា កូរ៉េខាងជើងនឹងពង្រឹងកងកម្លាំងនុយក្លេអ៊ែររបស់ខ្លួនឱ្យខ្លាំងជាងគេនៅលើពិភពលោក ខណៈលោកបានស្ងើចសរសើរមន្ត្រីយោធារាប់សិបនាក់ដែលបានចូលរួមក្នុងការបាញ់ម៉ីស៊ីលផ្លោងនាពេលថ្មីៗនេះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានព្រមាន«ឆ្លើយតបដោយកម្លាំងយោធា» ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិកក្នុងការបង្កើនវត្តមានសន្តិសុខនៅក្នុងតំបន់ជាមួយសម្ពន្ធមិត្តរបស់ខ្លួន ដោយនិយាយថា ទីក្រុងវ៉ាស៊ីនតោននឹងទទួលលទ្ធផលអាក្រក់។
ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន (Joe Biden) បាននិយាយថា ការគំរាមកំហែងរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន (Vladimir Putin) ក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរ គឺជាការគំរាមកំហែងដ៏ធំបំផុតចាប់តាំងពីវិបត្តិមីស៊ីលគុយបា ខណៈមេដឹកនាំយោធារបស់រុស្ស៊ីបានប្រឈមមុខនឹងប្រតិកម្មផ្នែកការទូតជាសាធារណៈយ៉ាងខ្លាំងក្លា ជុំវិញសង្គ្រាមនៅអ៊ុយក្រែន។
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន កាលពីថ្ងៃចន្ទកន្លងទៅ បានថ្លែងការពារការអភិវឌ្ឍអាវុធរបស់ប្រទេសខ្លួន។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម