
ពលរដ្ឋស្នើអាជ្ញាធរខេត្តព្រះសីហនុឱ្យពង្រឹងវិធានការបង្រ្កាបការជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់
ប្រជាពលរដ្ឋ និងសង្គមស៊ីវិលក្នុងខេត្ត ស្នើទៅអាជ្ញាធរខេត្តព្រះសីហនុ ឱ្យពង្រឹងវិធានការទប់ស្កាត់ការជួញដូរ និងប្រើប្រាស់អាវុធខុសច្បាប់បន្ថែមទៀត ដោយពួកគេបារម្ភពីបញ្ហាអសន្តិសុខសង្គម នឹងជះផលប៉ះពាល់ដល់វិស័យទេសចរណ៍ និងការរស់នៅរបស់ពលរដ្ឋថែមទៀតផង។