
មន្ត្រីជំនាញផ្អាកចរាចរម្សៅលាបទារកនិងកុមារ១២ប្រភេទ ក្រោយរកឃើញផ្ទុកសារធាតុគីមីអាចបង្កជំងឺមហារីកដល់អ្នកប្រើប្រាស់
អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានផ្អាកជាបណ្ដោះអាសន្ន ការនាំចូល ចែកចាយ និងប្រមូលពីទីផ្សារ ចំពោះម្សៅលាបទារកនិងកុមារចំនួន១២ប្រភេទ ក្រោយរកឃើញផ្ទុកសារធាតុគីមី អាសបេស្តុស (Asbestos) ដែលអាចបង្កជំងឺមហារីកចំពោះអ្នកប្រើប្រាស់។