ធនាគារពិភពលោកថាកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅតែមានភាពរឹងមាំ
របាយការណ៍ថ្មីរបស់ធនាគារពិភពលោកបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចនៅក្នុងបណ្ដាប្រទេសកំពុងអភិវឌ្ឍនៅតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិកនៅតែមានភាពរឹងមាំ និងត្រូវបានគេរំពឹងថាថយចុះបន្តិចបន្តួចប៉ុណ្ណោះនៅកំឡុងឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ បើទោះបីជាពិភពលោកកំពុងជួបបញ្ហាប្រឈម។