
រដ្ឋមន្ត្រីការបរទេសអាមេរិកធ្វើដំណើរមកកាន់តំបន់អាស៊ីអាគ្នេយ៍ដើម្បីពង្រឹងទំនាក់ទំនង
រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក អេនតូនី ប្លីនខេន (Antony Blinken) បានធ្វើដំណើរមកដល់ប្រទេសឥណ្ឌូនេស៊ីហើយ នៅថ្ងៃចន្ទនេះ ក្នុងដំណើរទស្សនកិច្ចមកកាន់តំបន់អាស៊ីអាគ្នេយ៍ ក្នុងគោលបំណងដើម្បីពង្រឹងទំនាក់ទំនងនៅក្នុងតំបន់ដែលបានក្លាយជាសមរភូមិយុទ្ធសាស្ត្ររវាងអាមេរិក និងចិន។ នេះបើតាមការផ្សព្វផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។