
លោក ហ៊ុន ម៉ានី ត្រូវបានជ្រើសរើសជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី
លោក ហ៊ុន ម៉ានី ដែលជាកូនប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានជ្រើសរើសជាប្រធានក្រុមប្រឹក្សាយុវជនអាស៊ី(AYC)ដែលជាអង្គការមិនមែនរដ្ឋាភិបាលមួយធ្វើការងារលើកកម្ពស់យុវជននៅអាស៊ី។