
យូនីសេហ្វ៖ កុមារកម្ពុជាជាង២លាននាក់កំពុងប្រឈមហានិភ័យផ្នែកសុខភាពដោយសាររលកកម្ដៅខ្ពស់
អង្គការយូនីសេហ្វ រកឃើញថា កុមារកម្ពុជាប្រមាណ២,២លាននាក់កំពុងប្រឈមនឹងហានិភ័យផ្នែកសុខភាព ដោយសាររលកកម្ដៅខ្ពស់ជាញឹកញាប់នៃការបម្រែបម្រួលអាកាសធាតុ ដែលករណីនេះទាមទារឱ្យមានការចាត់វិធានការជាបន្ទាន់ ក្នុងការបង្កើនមូលនិធិសម្រាប់ធ្វើការបន្សាំ ដើម្បីការពារកុមារ និងសហគមន៍ដែលងាយរងគ្រោះ ពីរលកកម្ដៅកាន់តែអាក្រក់ឡើងៗ និងគ្រោះមហន្តរាយអាកាសធាតុផ្សេងៗទៀត។