
សំឡេងផ្ទុះដោយស្នូរកាំភ្លើងត្រូវបានលាន់ឮជិតមន្ទីរពេទ្យយោធាមួយក្នុងក្រុងកាប៊ុល
យ៉ាងហោចណាស់ សំឡេងផ្ទុះចំនួន២លើកដោយស្នូរកាំភ្លើងត្រូវបានលាន់ឮនៅជិតមន្ទីរពេទ្យយោធាមួយ (Sardar Mohammad Daud Khan military hospital) ក្នុងរដ្ឋធានីកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃអង្គារនេះ។ នេះបើតាមការរាយការណ៍ឱ្យដឹងពីសាក្សីម្នាក់ដែលរស់នៅក្បែរទីតាំងកើតហេតុនោះ។