
អ្នកស្លាប់ដោយគ្រោះទឹកជំនន់នៅអាហ្រ្វិកខាងត្បូងកើនដល់ជាង៤០០នាក់ ខណៈមនុស្សរាប់សិបនាក់ទៀតបាត់ខ្លួន
ក្រុមអ្នកជួយសង្គ្រោះបានបន្តស្វែងរកមនុស្សរាប់សិបនាក់ដែលបាត់ខ្លួននៅក្នុងខេត្ត KwaZulu-Natal (KZN) ប្រទេសអាហ្វ្រិកខាងត្បូង កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលបានបង្កឱ្យមានជាករណីទឹកជំនន់ និងការរអិលបាក់ដី ដែលបានសម្លាប់មនុស្សជាង៤៤០នាក់។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។