
រដ្ឋាភិបាលលុបចោលបម្រាមលើអ្នកធ្វើដំណើរឆ្លងកាត់ប្រទេសតំបន់អាហ្វ្រិកចំនួន១០ តែតម្រូវឱ្យអនុវត្តវិធានសុខាភិបាល
រដ្ឋាភិបាលកម្ពុជាប្រកាសលុបចោលបម្រាម ដែលហាមមិនឱ្យអ្នកដំណើរឬអ្នកដែលឆ្លងកាត់ប្រទេសតំបន់អាហ្វ្រិកចំនួន១០ចូលកម្ពុជា ប៉ុន្តែអ្នកធ្វើដំណើរត្រូវបង្ហាញវិញ្ញាបនបត្របញ្ជាក់ថាគ្មានជំងឺកូវីដ-១៩ (តេស្ត PCR) ក្នុងរយៈពេល៧២ម៉ោង មុនពេលមកដល់កម្ពុជា និងទទួលស្គាល់ដោយអាជ្ញាធរសុខាភិបាលនៃប្រទេសសាម៉ី ឬប្រទេសសំណាក់ចុងក្រោយ។