
ជនរងគ្រោះលាតត្រដាងរឿងអាស្រូវលោក ម៉ៅ ធនិន សែស្រឡាយហ៊ុន រឿងរំលោភដីធ្លី
ក្មួយប្រសារលោក ហ៊ុន សែន គឺលោក ម៉ៅ ធនិន រងការចោទថា បានច្បាមយកដីពលរដ្ឋជាង ៤០ហិកតា ប៉ះពាល់ដល់ពលរដ្ឋជិត ២០គ្រួសារ នៅតំបន់ភ្នំទ្វា ខេត្តកំពត តាមរយៈការប្រើល្បិចបញ្ចូលជាដីរដ្ឋ តែយកឈ្មោះម្តាយបង្កើតរបស់ខ្លួនដាក់ជាកម្មសិទ្ធិ និងបានគំរាមពលរដ្ឋមិនឱ្យបែកធ្លាយពត៌មាន តាមប្រព័ន្ធផ្សព្វផ្សាយ។