បទល្មើសឆបោកតាមអនឡាញនៅកម្ពុជា កំពុងបង្កការភ័យខ្លាចដល់ប្រទេសក្នុងតំបន់
អំពើពុករលួយចាក់ស្រេះក្នុងប្រទេសកម្ពុជា ត្រូវបានគេមើលឃើញថា បានក្លាយជាជម្រកពួកឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធអនឡាញ បង្កការភ័យខ្លាចដល់ប្រទេសក្នុងតំបន់ ដែលជាផ្នែកមួយ ត្រូវបានភាគីអាមេរិក លើកឡើងនៅចំពោះមុខ មេដឹកនាំកម្ពុជា លោក ហ៊ុន សែន កាលពីថ្ងៃអង្គារ។