
តុលាការកោះហៅលោក អ៊ូ វីរៈ និងលោក សុខ ឥសាន សាកសួរពីបណ្តឹងបរិហារករ្តិ៍របស់គណបក្សកាន់អំណាច
សាលាដំបូងរាជធានីភ្នំពេញបានកោះហៅអ្នកវិភាគនយោបាយឯករាជ្យ លោក អ៊ូ វីរៈ និងតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន ដើម្បីសាកសួរ និងស្តាប់ចម្លើយពាក់ព័ន្ធនឹងបណ្តឹងបរិហាកេរ្តិ៍របស់គណបក្សកាន់អំណាចដែលបានប្តឹងកាលពីចុងខែមេសាកន្លងទៅ។