
យុវជនប្រមាណ១០នាក់បន្តទាមទារឲ្យលោកកឹម សុខា បកស្រាយខ្សែអាត់សំឡេង
ក្រុមយុវជនដែលអះអាងថា ជាក្រុមនិស្សិតប្រមាណ១០នាក់នៅបន្តទាមទារនៅវេទិកា គណបក្សសង្គ្រោះជាតិនៅព្រឹកនេះឲ្យលោកកឹម សុខា បកស្រាយរឿងខ្សែអាត់សំឡេងពាក់ព័ន្ធរឿងស្នេហាលួចលាក់ជាមួយស្រីក្មេង។
នៅព្រឹកថ្ងៃអាទិត្យនេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានជួបអ្នកគាំទ្ររបស់ខ្លួននៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។