
បទយកការណ៍៖ ព្រះសង្ឃនិងយុវជនកៀរគរថវិកាតាមបណ្តាញសង្គមជួយដល់អ្នកធាក់ស៊ីក្លូ
ស៊ីក្លូ គឺជាយានជំនិះគ្មានផ្សែង ដែលបានកកើតឡើងនៅក្នុងសម័យអាណាព្យាបាលបារាំង និងជាទីពេញនិយមសម្រាប់ពលរដ្ឋនាសម័យនោះ ហើយបន្តមកដល់សម័យសង្គមរាស្រ្តនិយម សម័យសាធារណរដ្ឋ ឬសម័យ លន់ នល់ ជាដើម។ ប៉ុន្តែមកដល់បច្ចុប្បន្ន មធ្យោបាយធ្វើដំណើរសម័យទំនើប រួមមាន រ៉ឺម៉ក់កង់ខ្មែរ រ៉ឺម៉ក់កង់បីឥណ្ឌា (Pass app) ម៉ូតូឌុប និងរថយន្តក្រុងសាធារណៈជាដើមនោះ បានវាយលុកលើទីផ្សារ ដែលធ្វើឱ្យអ្នកប្រកបរបរធាក់ស៊ីក្លូ ស្ទើរតែរកថវិកាទិញបាយទទួលទានមិនបាន។