
ប្រេសិតពិសេស អ.ស.ប. ថា សន្តិភាពមិនអាចកាត់ផ្តាច់ពីការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យ
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វីទិត មុនតាប៊ន (Vitit Muntarbhorn) បានបញ្ចប់ដំណើរទស្សនកិច្ចមកកាន់កម្ពុជាចំនួន ១១ថ្ងៃ កាលពីថ្ងៃសុក្រ ទី២៦ ខែសីហា ឆ្នាំ២០២២កន្លងទៅ។ ក្នុងដំណើរទស្សនកិច្ចនេះ លោក បានជួបភាគីពាក់ព័ន្ធជាច្រើន រួមទាំងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។