
មន្ត្រីបរិស្ថានចោទសកម្មជនមួយចំនួនថាតែងតែផ្សព្វផ្សាយបែបកុហកប្រាប់ទៅពិភពលោករឿងកម្ពុជាអស់ព្រៃឈើ
មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន ចោទក្រុមសកម្មជនមួយចំនួនថា តែងតែផ្សព្វផ្សាយព័ត៌មានបែបកុហកប្រាប់ទៅពិភពលោកថាកម្ពុជាអស់ព្រៃឈើហើយ ខណៈប្រសិនបើព្រៃឈើអស់ដូចអ្វីដែលគេឃោសនានោះ ប្រហែលកម្ពុជាមិនមានលទ្ធភាពនៅក្នុងការលក់ឥណទានកាបូនឱ្យទៅក្រុមហ៊ុនបរទេសធំៗនោះឡើយ។