ចំនួន​អ្នក​ស្លាប់​ដោយ​ការបាក់ស្ពាន​នៅឥណ្ឌា ​កើន​ឡើង​ដល់​១៣៤នាក់ ខណៈ​ប្រតិបត្តិការ​ស្វែងរក​អ្នកបាត់ខ្លួន​កំពុង​បន្ត

ចំនួន​អ្នក​ស្លាប់​ដោយសារការបាក់ស្ពា​ន​នៅរដ្ឋហ្គូចារ៉ាត់ (Gujarat) ក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់ ១៣៤នាក់។ នេះបើតាម​មន្ត្រីរដ្ឋាភិបាល​ក្នុងតំបន់​បានប្រាប់ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទនេះ។

លោក លី​ ធុជ​ អនុប្រធាន​ទី​១​អាជ្ញាធរ​មីន​ និងលោក Rajkumar Ranja Singh, Minister of State of External Affairs នៃសាធារណរដ្ឋឥណ្ឌា ក្នុងពិធីចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នា ស្តីពីគម្រោងភូមិអស់មីននៅក្នុងខេត្តកោះកុង ក្រោមការអនុវត្ត “គម្រោងផ្តល់ផលរហ័ស” របស់រដ្ឋាភិបាលនៃសាធារណរដ្ឋឥណ្ឌា និងកិច្ចសហប្រតិបត្តិការជាមួយអាជ្ញាធរមីន ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។

រដ្ឋាភិបាល​ឥណ្ឌា​ជួយ​លើ​គម្រោង​បោស​សម្អាត​មីន​នៅ​ភូមិ​ចំនួន​៤​ក្នុង​ខេត្តកោះកុង

រដ្ឋាភិបាលឥណ្ឌាបានចុះអនុសារណៈយោគយល់គ្នាជាមួយរដ្ឋាភិបាលកម្ពុជា លើ​គម្រោ​ង «ភូមិអស់​មីន» នៅខេត្តកោះកុង នៅភូមិចំនួន៤ ក្នុងចំណោមភូមិចំនួន​២៨ ដែលកំពុងរងការគំរាម​កំហែងដោយសារ​មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។

ទិដ្ឋភាពបាក់ដីដោយសារតែទឹកជំនន់នៅតំបន់មួយកន្លែងក្នុងប្រទេសឥណ្ឌា អំឡុងខែតុលា ឆ្នាំ២០២១។

មនុស្ស​៣៤​នាក់​ស្លាប់​ដោយសារ​គ្រោះ​ទឹកជំនន់​នៅ​ភាគ​ខាងជើង​ប្រទេស​ឥណ្ឌា

យ៉ាងហោចណាស់មានមនុស្ស៣៤នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងអស់រយៈពេលជាច្រើនថ្ងៃ នៅរដ្ឋឧត្តារ៉ាខណ្ឌ (Uttarakhand) ភាគខាងជើងប្រទេសឥណ្ឌា ខណៈក្រុមអ្នកជួយសង្គ្រោះកំពុងបន្តកិច្ចការងារ​ ដើម្បីជួយអ្នកដែលរងគ្រោះទាំងឡាយនៅថ្ងៃពុធនេះ។

ឥណ្ឌា​រឹបអូស​បាន​ហេរ៉ូអ៊ីន​ជិត​៣​តោនដែល​មាន​ប្រភព​ដើម​មក​ពី​ប្រទេស​អាហ្វហ្គា​នីស្ថាន

ក្រុមមន្រ្តីរបស់ប្រទេសឥណ្ឌា បានឱ្យ​​ដឹងនៅថ្ងៃអង្គារនេះថា ពួកគេបានរឹបអូសគ្រឿង​ញៀន​ប្រភេទ​​​ហេរ៉ូអ៊ីន​ជិត៣តោន ស្មើនឹងទំហំទឹកប្រាក់ប្រមាណ២,៧២ពាន់លានដុល្លារអាមេរិក ដែលមាន​ប្រភពដើម​មក​ពី​ប្រទេសអាហ្វហ្គានីស្ថាន។

ហិង្សានៅភាគ​ខាង​ត្បូង​ឥណ្ឌា​ស្លាប់​អស់​៩នាក់​

យ៉ាងហោចណាស់​ប្រជាពលរដ្ឋ​ឥណ្ឌា​ចំនួន​៩នាក់​បាន​ស្លាប់​និង​ជាច្រើន​នាក់​ទៀត​រងរបួស​ធ្ងន់​ក្នុងហេតុ​ការណ៍​ហិង្សា​មួយ​ពេល​សមត្ថកិច្ច​បង្ក្រាប​សកម្ម​ភាព​តវ៉ា​របស់​ប្រជា​ពលរដ្ឋ​។​

ឥណ្ឌា​ចោទ​ប៉ាគីស្ថាន​ជា​ “អ្នក​នាំ​ចេញ​ភេរវករ”​បង្ក​ហិង្សា​ក្នុង​ទឹក​ដី​ខ្លួន

នាយករដ្ឋមន្ត្រី​ឥណ្ឌា លោក នរេន្ទ្រា ម៉ូឌី បាន​រិះគន់​ប្រទេស​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ម្សិលមិញ ដោយ​ចោទ​ប្រទេស​នេះ​ថា ជា​អ្នក​នាំ​ចេញ​ចលនា​ភេរវកម្ម ហើយ​ប្ដេជ្ញា​បង្កើន​យុទ្ធនាការ​សកល​ដើម្បី​ឡោម​ព័ទ្ធ​ប្រទេស​ប៉ាគីស្ថាន។ នេះ​ដោយ​យោង​តាម​ការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

(រូបភាពពី Reuters)

អាមេរិកបញ្ជូនរដ្ឋមន្ត្រីការពារជាតិរបស់ខ្លួនទៅឥណ្ឌាខណៈចិនពង្រីកសក្ដានុពល​កង​ទ័ព​កាន់​តែ​ខ្លាំង​​នៅអាស៊ី

អ្នកការទូតជាន់ខ្ពស់អាមេរិកបានប្រកាសថាលោក Ash Carter នឹង​ធ្វើដំណើរ​ទៅកាន់​ប្រទេស​ឥណ្ឌាជាថ្មីម្ដងទៀត​នៅពេលឆាប់ៗនេះនូវអ្វីដែលគេហៅថាការរៀបចំសហប្រតិបត្តិការឲ្យកាន់តែខ្លាំងជាងមុនទៀតរវាងប្រទេសទាំងពីរចំពេលដែលប្រទេសចិនបានពង្រីកឥទ្ធិពលផ្នែកកងទ័ពរបស់ខ្លួនយ៉ាងខ្លាំងនៅអាស៊ី។

បាតុកម្មនៅឥណ្ឌា (រូបភាពពី Daw.com)

បាតុកម្មនៅឥណ្ឌាករណីវិបត្តិទឹកប្រើប្រាស់បណ្ដាល​ឱ្យ​មនុស្សស្លាប់កើនឡើង១៩នាក់និងរបួសជាង២០០នាក់

បាតុកម្មដែលផ្ទុះឡើងទីក្រុងញ៉ូដេលីនិងរដ្ឋ Haryana ភាគខាងជើងរដ្ឋធានីនេះដោយសារប្រជាជនទាមទារ​ឱ្យ​អាជ្ញាធរជួយផ្គត់ផ្គង់ទឹកពួកគេ​ឱ្យមានបានគ្រាប់គ្រាន់បានបណ្ដាលឱ្យ​មានហិង្សានៅពេលប៉ះ​ទង្គិច​ជាមួយ​សម​ត្ថកិច្ចគឺមនុស្ស​ជាង២០០នាក់របួសនិងមនុស្សស្លាប់កើនឡើង១៩នាក់នៅថ្ងៃនេះ។

ការតវ៉ាធ្វើឡើងដោយក្រុមនិស្សិតនិងគ្រូបង្រៀនទាមទារឱ្យដោះលែងមេដឹកនាំនិស្សិតម្នាក់ (រូបភាពពី Reuters)

និស្សិតឥណ្ឌាជាច្រើនម៉ឺននាក់តវ៉ាឱ្យដោះលែងមេដឹកនាំ​របស់ពួកគេ

ការតវ៉ាជាច្រើនកន្លែងបានកើតមាននៅទីក្រុងធំៗចំនួន១ នៅប្រទេសឥណ្ឌាតាំង​ពីថ្ងៃ​ពុធដល់ថ្ងៃសុក្រនេះដែលធ្វើឡើងដោយក្រុមនិស្សិតនិងគ្រូបង្រៀនទាមទារឱ្យដោះលែងមេដឹកនាំនិស្សិតម្នាក់ដែលត្រូវចាប់ខ្លួននិងចោទ ប្រកាន់ពីបទ​សេពសន្ធវៈនិងករណីប្រឆាំងជាតិនិយមហិនឌូ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ