
តួកគីគ្រោងបញ្ជូនពលរដ្ឋឥណ្ឌូនេស៊ីត្រឡប់មកវិញ ដោយសង្ស័យចង់ចូលរួមក្រុមបះបោរនៅស៊ីរី
អាជ្ញាធរតួកគីគ្រោងនឹងបញ្ជូនជនជាតិឥណ្ឌូនេស៊ីប្រហែល ១០០០នាក់ ដែលគេសង្ស័យថា ព្យាយាមចូលរួមជាមួយក្រុមបះបោររដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី។ នេះដោយយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Channel News Asia ដែលបានដកស្រង់សម្ដីប៉ូលិសឥណ្ឌូនេស៊ី