
អាមេរិកដាក់ទណ្ឌកម្មលើអតីតបងធំក្រុមសង្គមងងឹតចិនម៉ាកាវដែលបង្កើតបណ្ដាញមានមូលដ្ឋាននៅកម្ពុជា
រដ្ឋាភិបាលអាមេរិកបានដាក់ទណ្ឌកម្មទៅលើអតីតបងធំបណ្ដាញសង្គមងងឹតចិនម៉ាកាវម្នាក់ ដែលកាលពី២ឆ្នាំមុនបានបង្កើតមូលដ្ឋានបណ្ដាញរបស់ខ្លួននៅកម្ពុជា ពាក់ព័ន្ធនឹងរូបិយបណ្ណតាមបណ្ដាញអ៊ីនធឺណិត និងជំនួញផ្នែកសេវាសន្តិសុខពាក់ព័ន្ធគំនិតផ្តួចផ្ដើមផ្លូវសូត្រ ដែលពិធីបើកដំណើរការក្រុមហ៊ុនមានការចូលរួមពីសំណាក់ឧបនាយករដ្ឋមន្ត្រី អ្នកស្រី ម៉ែន សំអន និងមេបញ្ជាការកងរាជអាវុធហត្ថ លោក សៅ សុខា។