
ក្រសួងច្រានចោលព័ត៌មានប្រតិដ្ឋដែលថាការចាក់វ៉ាក់សាំងកូវីដ-១៩បណ្ដាលឱ្យកើតជំងឺមហារីក
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន បានច្រានចោលទាំងស្រុងនូវព័ត៌មានដែលថាវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩បណ្ដាលឱ្យកើតជំងឺមហារីក និងចាត់ទុកព័ត៌មានប្រតិដ្ឋនេះថាជាការរៀបចំឡើងដើម្បីបង្កឱ្យមានការយល់ច្រឡំ និងមានចេតនាបំពុលសង្គម។
