រយៈពេល១០ឆ្នាំ កម្ពុជាបញ្ជូនកងការពារសន្តិភាពUNជាង៣៥០០នាក់

មន្រ្តីរដ្ឋាភិបាលឲ្យដឹងថា​ក្នុង​រយៈ​ពេល​១០ឆ្នាំ​នៃ​កិច្ច​សហប្រតិបត្តិការ​ការពារសន្តិភាព​ក្នុងក្រប​ខណ្ឌ​អង្គការ​សហប្រជាជាតិ​ កម្ពុជា​បាន​បញ្ជូន​កង​ការ​ពារ​សន្តិភាព​ជាង​៣៥០០នាក់​។ ក្នុងកិច្ចប្រជុំបូកសរុបការងារ១០ឆ្នាំនៃបេសកកម្មថែរក្សាសន្តិភាពរបស់កម្ពុជាជាមួយអង្គការសហប្រជាជាតិ ដែលធ្វើឡើង​នៅ​ថ្ងៃអង្គារនេះ លោក ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការងារបញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាពបានថ្លែងចាប់តាំងពីឆ្នាំ២០០៦ដល់២០១៦ រដ្ឋាភិបាលកម្ពុជា​បានបញ្ជូនកងកម្លាំងក្រោមទង់អង្គការសហប្រជាជាតិចំនួន៣៥៥៧នាក់ចេញទៅរក្សាសន្តិភាពនៅតាមបណ្តាប្រទេសរងគ្រោះដោយសារសង្រ្គាម។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ