ធនាគារជាតិនៃកម្ពុជា និងសមត្ថកិច្ច នឹងចាត់វិធានការច្បាប់លើបុគ្គលឬស្ថាប័នដែលផ្ដល់ប្រាក់កម្ចីខុសច្បាប់

ធនាគារជាតិនៃកម្ពុជា និង​សមត្ថកិច្ច ប្រកាសចា​ត់​វិធានការច្បាប់ទៅលើ​អ្នកផ្ដល់កម្ចី​ខុសច្បាប់ដែលយកអត្រាការប្រាក់ខ្ពស់​ និងការផ្សព្វផ្សាយនានាពាក់ព័ន្ធនឹងការ​ផ្តល់សេវាហិរញ្ញវត្ថុ​ដោយ​គ្មានច្បាប់អនុញ្ញាត។

បុរសម្នាក់ជិះម៉ូតូដឹកអីវ៉ាន់​នៅលើមហាវិថីព្រះនរោត្តម​ឆ្លងកាត់ធនាគារ អេស៊ីលីដា ក្រុងភ្នំពេញ កាលពីឆ្នាំ២០១៨។

ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​ទទួល​បណ្ដឹង​ពី​ការ​រំលោភ​សិទ្ធិមនុស្ស ជុំវិញ​កម្ចីឥណទាន​ខ្នាតតូច​នៅ​កម្ពុជា

អង្គការសង្គមស៊ីវិលចំនួន២ ​អះអាង​ថា ស្ថាប័ន​សាជីវកម្ម​ហិរញ្ញវត្ថុ​អន្តរជាតិមួយ​បាន​ទទួល​យកពាក្យបណ្ដឹង​ ​និង​បន្ត​ដំណើរ​ការពិនិត្យ​មើល​បណ្ដឹង​ចោទប្រកាន់​អំពី​ការរំលោភ​សិទ្ធិមនុស្ស​ ​​ដែល​ប្រព្រឹត្ត​ដោយ​​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​ ​និង​ធនាគារ​ ​ចំនួន​ប្រាំមួយ​ ​ដែល​ផ្ដល់​ក​ម្ចី​ឥណទាន​ខ្នាត​តូច​នៅ​​​កម្ពុជា​។​

ADB បាន​​អនុ​ម័ត​​ប្រាក់​​កម្ចី​​ចំនួន​​៨២​​លាន​​ដុល្លារ​​ ដើម្បី​​កែ​​លម្អ​​ផ្លូវ​​ក្នុង​​​ខេត្ត​​ចំ​នួន​​​២​នៅ​​កម្ពុជា​

ធ​នា​គា​​អភិ​វឌ្ឍន៍​អា​ស៊ី​ (ADB)​ បាន​អនុ​ម័ត​ប្រាក់​កម្ចី​​​​ចំនួន៨២​លាន​ដុល្លា​រ សម្រាប់​កែ​លម្អ​ផ្លូវ​ជាតិ​និង​​ផ្លូវ​ខេត្ត​ប្រ​វែង​​៤៨​គី​ឡូ​ម៉ែត្រ​ក្នុង​ខេត្ត​​ព្រៃ​វែង និងខេត្ត​កណ្ដាល ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍសេដ្ឋ​កិច្ច​ តាម​ច្រក​របៀង​សេដ្ឋ​កិច្ច​មហា​អនុ​តំ​បន់​ទន្លេ​មេគង្គ​ (GMS)​​។ ​

ការិយាល័យ ស្ថាប័ន ធនាគារ និងមីក្រូហិរញ្ញវត្ថុ នៅរាជធានីភ្នំពេញ។

ក្រុមសង្គមស៊ីវិលថា ដំណោះស្រាយ​បំណុលតាមករណី​ជាក់​ស្ដែង​​របស់​មីក្រូ​ហិរញ្ញវត្ថុជា​វិធី​យឺត​យ៉ាវ​ខ្លាំង

ប៉ុន្មានសប្តាហ៍​បន្ទាប់ពីធនាគារជាតិចេញសេចក្តីណែនាំស្នើឱ្យស្ថាប័នហិរញ្ញវត្ថុពន្យារពេលដល់អ្នកខ្ចីដែលកំពុងជួបការលំបាក គ្រឹះស្ថាន​ផ្ដល់​កម្ចី​ខ្នាត​តូចបាននិយាយថា ពួកគេកំពុងបន្ធូរបន្ថយសម្រាប់អតិថិជន ដែលរងផលប៉ះពាល់ពីការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយសារជំងឺកូវីដ១៩ នៅលើផ្អែកតាមករណីនីមួយៗ។

ភ្នំពេញ​ស្ថិតនៅ​លំដាប់​ទី​១ មាន​ពលរដ្ឋ​ប្រើ​ប្រាស់​កម្ចី​ឥណទាន​ច្រើន​ជាង​គេ

ធនាគារ​ជាតិ​កម្ពុជា បាន​ឲ្យ​ដឹង​ថា ប្រជាជន​មិន​តិច​ជាង ២​សែន​នាក់ នៅ​រាជ​ធានី​ភ្នំពេញ បាន​ប្រើ​ប្រាស់​កម្ចី​ឥណទាន​របស់​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ ដែលធ្វើ​ឲ្យ​កម្រិត​នៃ​ការ​ប្រើ​ប្រាស់​កម្ចី​ឥណទាន​របស់​ទីក្រុង​នេះ ឈរ​នៅ​លំដាប់​ទី ១ បើ​ធៀប​ទៅ​នឹង​បណ្ដា​ខេត្ត​ដទៃ​ទៀត​នៅ​ទូទាំង​ប្រទេស​កម្ពុជា កាល​ពី​ឆ្នាំ​មុន។ ដោយ​បាន​ដក​ស្រង់​ទិន្ន័យ​ចេញ​ពី​របាយការណ៍​ក្រេឌីត​ប៊ុយរូ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៦​នោះ ធនាគារ​ជាតិ​កម្ពុជា បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​ខ្លួន​នៅ​ថ្ងៃ​នេះ​ថា ចំនួន​អតិថិជន​ដែល​ទទួល​បាន​ឥណទាន​ច្រើន​ជាង​គេ គឺ​រាជ​ធានី​ភ្នំពេញ ដែល​មាន​អតិថិជន​ច្រើន​ជាង ២​សែន​នាក់

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ