លោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ថ្លែងក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា នៅវិមាន៧មករា ស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។

បក្សកាន់អំណាចថា បើឈ្នះឆ្នោតអាណត្តិទី៧ នឹងដាក់គ្រូបង្គោលជំនាញកសិកម្មនៅគ្រប់ឃុំទូទាំងប្រទេស

គណបក្សប្រជាជនកម្ពុជា បាន​ឱ្យដឹងថា ខ្លួន​នឹងដាក់​ពង្រាយ​គ្រូបង្គោលដែល​មាន​ជំនាញ​ផ្នែក​​កសិកម្មនៅ​គ្រប់​ឃុំ​ទូទាំង​ប្រទេស បើគណបក្សដែលកំពុងកាន់អំណាចមួយ​នេះឈានទៅឈ្នះឆ្នោតដឹកនាំ​​រដ្ឋាភិបាលក្នុងអាណត្តិទី៧ ខាង​មុខ​នេះ។

ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ កូដករណាហ្គាវើលដ៍ប្រមាណ១០០នាក់បានបន្តប្រមូលផ្ដុំគ្នា​តវ៉ា​នៅមុខក្រុមហ៊ុនជាថ្មីទៀត ទាមទារឱ្យ​​មាន​​ដំណោះស្រាយវិវាទ​​ការងារដែលអូសបន្លាយជាង១​ឆ្នាំ ខណៈ​​ការ​​​ចរចាជាមួយ​​​តំណាង​​​ក្រុម​​ហ៊ុន​ ​ក្រោម​ការ​សម្រប​សម្រួល​របស់​ក្រសួង​ការងារ មិនទទួលបានលទ្ធផល​។

វិស័យសេដ្ឋកិច្ចក្នុងឆ្នាំ២០២២៖ ការកើនឡើងនៃសម្ពាធទីផ្សារផ្ដល់ផលប៉ះពាល់ដល់កម្មករ និងពលរដ្ឋ

ស្របពេលដែលកម្ពុជាបានព្យាយាមបង្ហាញពីការងើបឡើងវិញនៃពាណិជ្ជកម្ម និងកំណើនផលិតផលក្នុងស្រុកសរុប ក្នុងនោះ មនុស្សរាប់ពាន់នាក់បានប្រមូលផ្ដុំគ្នាតវ៉ានៅតាមដងផ្លូវសាធារណៈក្នុងឆ្នាំនេះ ជុំវិញការគាបសង្កត់នៅកន្លែងធ្វើការ និងទីតាំងប្រកបអាជីវកម្មរបស់ពួកគេ។

បទយកការណ៍៖ កសិករខ្លះ​នៅខេត្តព្រៃវែង​ បន្តចិញ្ចឹមជ្រូកដោយប្រថុយប្រថានទោះប្រឈមនឹងការខាត​បង់

ADB ផ្ដល់​ប្រាក់កម្ចី​១៥លានដុល្លារ​សម្រាប់​ជំរុញ​វិស័យ​ចំណីសត្វ​នៅ​កម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រុមហ៊ុន De Heus TMH Company Limited (DH-TMH) បាន​ចុះហត្ថលេខា​លើប្រាក់កម្ចីចំនួន១៥លានដុល្លារ ដើម្បីជំរុញវិស័យចំណីសត្វនៅកម្ពុជា តាម​រយៈការពង្រីកសមត្ថភាពផ្ទុក និងកែច្នៃចំណីសត្វរបស់ក្រុមហ៊ុនឯកជននេះ​នៅខេត្ត​កំពង់ស្ពឺ។

អង្ករ 16

៩ខែ ឆ្នាំ២០២១​៖​ ការ​នាំ​ចេញ​កសិផល​កម្ពុជា​កើន​ឡើង​ ខណៈ​ការ​នាំ​ចេញ​អង្ករ​ថយ​ចុះ

របាយការណ៍ក្រសួងកសិកម្ម ឱ្យដឹងថា ក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ ការនាំចេញកសិផល​សរុបកម្ពុជា មានកំណើនចំនួន៨៨,៤៨% ខណៈការនាំចេញអង្ករមានការថយចុះចំនួន១៥,៩៧%។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំប្រទេសកម្ពុជា លោក Patrick Murphy កាត់ខ្សែបូសម្ពោធបើកការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ក្រសួងកសិកម្មសហរដ្ឋ​អាមេរិក (USDA) នៅកម្ពុជា។ (ហ្វេសប៊ុក៖ U.S. Embassy Phnom Penh, Cambodia)

សហរដ្ឋ​អាមេរិក​បើក​ការិយាល័យ​ក្រសួង​កសិកម្ម​ដំបូង​នៅ​កម្ពុជា

សហរដ្ឋអាមេរិក បើកការិយាល័យផ្នែកសេវាកម្មជាមួយបរទេសរបស់ក្រសួងកសិកម្មសហរដ្ឋ​អាមេរិក (USDA) ជាដំបូងនៅកម្ពុជា នៅក្នុងខែកញ្ញានេះ ដើម្បីទ្រទ្រង់ពាណិជ្ជកម្មទាក់​ទង​នឹង​កសិកម្ម​ ដែលកំពុងមានកំណើនរវាងប្រទេសទាំងពីរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ