លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបលោក យ៉ង សាំងកុមារ និងលោក ឌិត ទីណា ពិភាក្សាអំពីការងារកសិកម្ម ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហ៊ុន សែន ជួប​ពិភាក្សា​ជាមួយ​លោក យ៉ង សាំងកុមារ អំពី​ការងារ​កសិកម្ម ក្រោយ​ស្នើ​ចុះចូល​ជាមួយ​បក្សកាន់អំណាច

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងពីការជួបជជែកគ្នាជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ២រូប អំពីការងារកសិកម្ម ក្រោយពួកគេបានស្នើរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សហគមន៍​​ចម្រុះ​​វិស័យ​​ទាម​ទារ​ឱ្យ​រដ្ឋាភិបា​ល​​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី ​នយោបាយ​ សិទ្ធិមនុស្ស​ និង​ការងារ​

វិបត្តិដីធ្លី នយោបាយ ការងារ ទីផ្សារកសិកម្ម និងសិទ្ធិចូលរួមកិច្ចការសង្គម ត្រូវបាន​ពលរដ្ឋមកពីសហគមន៍​ចម្រុះ​វិស័យ​​ ​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ ដើម្បី​ឱ្យ​ជីវភាព​រស់​នៅ​របស់​ពួក​គេ ទទួល​បាន​អត្ថប្រយោជន៍ ដែលត្រូវបានការពារដោយច្បាប់។

បទយកការណ៍៖ កសិករ​ខ្លះ​នៅ​ខេត្តប៉ៃលិន​កាប់​ស្វាយ​ និងមៀន​ មក​ដាំ​ដំឡូង​ និង​ពោត​វិញ​

កសិករមួយចំនួននៅខេត្តប៉ៃលិន បានផ្លាស់ប្ដូរពីការដាំដំណាំដែលមានរយៈពេលវែង ដូចជាស្វាយ និងមៀនជាដើម មកដាំដំណាំដែលផ្ដល់ផលក្នុងរយៈពេលខ្លីវិញ ដោយសារមានការខាតបង់ប្រាក់កាក់រយៈពេលពីរ បីឆ្នាំជាប់គ្នា។

អង្ករ 16

៩ខែ ឆ្នាំ២០២១​៖​ ការ​នាំ​ចេញ​កសិផល​កម្ពុជា​កើន​ឡើង​ ខណៈ​ការ​នាំ​ចេញ​អង្ករ​ថយ​ចុះ

របាយការណ៍ក្រសួងកសិកម្ម ឱ្យដឹងថា ក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ ការនាំចេញកសិផល​សរុបកម្ពុជា មានកំណើនចំនួន៨៨,៤៨% ខណៈការនាំចេញអង្ករមានការថយចុះចំនួន១៥,៩៧%។

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ដឹកនាំកិច្ចប្រជុំដើម្បីពិភាក្សាពាក់ព័ន្ធការអនុវត្តច្បាប់ស្តីពី "សុខភាពសត្វ និងផលិតកម្មសត្វ" និងលិខិតបទដ្ឋានគតិយុត្តក្រោមច្បាប់ និងជាពិសេសធ្វើការពិនិត្យពិចារណាលើខ្លឹមសារនៃច្បាប់ បើចាំបាច់ត្រូវធ្វើវិសោធនកម្មលើមាត្រាមួយចំនួននៃច្បាប់ទៀតផង។ (ហ្វេសប៊ុក៖ Sakhon Veng)

ក្រ​សួង​​កសិកម្ម​ ​គ្រោង​រៀបចំ​​អនុ​ក្រឹត្យ​ស្តី​ពី​​ការ​​គ្រប់​គ្រង​​កន្លែង​​ពិ​ឃាដ​​សត្វ​

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអះអាងថា ក្រសួងគ្រោងរៀបចំអនុក្រឹត្យ​​ស្តីពីការគ្រប់គ្រង​សត្វនិងពិឃាដសត្វ ដោយឈរលើគោលការណ៍​បច្ចេកទេសនិងច្បាប់ ដើម្បីធានានិងគិតគូរអំពីបញ្ហា​អនាម័យ សុខភាពសត្វ និងសុខភាពសាធារណៈ ជំងឺឆ្លងសត្វ ការធ្វើចរាចរសត្វនិងផលិផលមានដើមកំណើតពីសត្វ។

លោកស្រី Angelina Jolie ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅជុំរុំជនភៀសខ្លួន Kutupalong នៃប្រទេសបង់ក្លាដែស កាលពីពេលកន្លងទៅ។ (UNHCR/Santiago Escobar-Jaramillo)

តារា​ភាពយន្ត​ហូលីវូដ លោកស្រី​ Angelina​ Jolie​ មាន​គម្រោង​មក​កម្ពុជា​ជា​ថ្មី​នៅ​ឆ្នាំ​ក្រោយ

តារាភាពយន្តហូលីវូដ (Hollywood)​ លោកស្រី អេនហ្យឺលីណា យូលី (Angelina Jolie) មានគម្រោងធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀតនៅឆ្នាំ២០២២​ខាង​មុខ ដើម្បីសម្ពោធ​កម្មវិធី​ចិញ្ចឹម​ឃ្មុំសំរាប់​ស្ត្រី​ នៅឯស្រុកសំឡូត ខេត្តបាត់ដំបង។

រដ្ឋាភិបាល​បង្កើត​ក្រុម​ការងារ​​ពិនិត្យ​​​គម្រោង​​សាង​​សង់​​ព្រលាន​ថ្មី

រដ្ឋាភិបាលសម្រេចបង្កើតគណៈកម្មការមួយ ដើម្បីរៀបចំ​ចាត់​ចែង​គម្រោង​សាងសង់ព្រលានយន្ដហោះថ្មី ដែល​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​​កាល​ពី​ឆ្នាំ​មុន​ថា មាន​តម្លៃ​ដល់​ទៅ ១.៥​ពាន់​លាន​ដុល្លារ។

បទ​យកការណ៍​៖​ អ្នក​ជំនាញ​បារម្ភ​ការ​ប្រើប្រាស់​ថ្នាំ​គីមី​ ខណៈ​វៀតណាម​​គ្រោង​​វិនិយោគ​​១​ពាន់​​លាន​​ដុល្លារ​​លើ​​វិស័យកសិកម្ម

ប្រទេសកម្ពុជា ជាប្រទេសមួយដែលចរន្ដសេដ្ឋកិច្ចមួយផ្នែកធំ ពឹងផ្អែកលើវិស័យកសិកម្ម ខណៈ​ពេល​បច្ចុប្បន្ន​​នេះ​​ ការ​ផ្គត់ផ្គង់បន្លែនិងផ្លែឈើ ​អាចបំពេញតម្រូវការក្នុងស្រុក​បានត្រឹមពាក់កណ្ដាលប៉ុណ្ណោះ សម្រាប់​​ប្រជាជន​ទូទាំង​ប្រទេស។

កសិករ​ប្រមូលផ្ដុំគ្នា​បិទផ្លូវតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ (រូបថតផ្តល់ឲ្យ និងពីហ្វេសប៊ុក)

កសិករនៅបាត់ដំបងចាក់ស្រូវបិទផ្លូវតវ៉ាជុំវិញការធ្លាក់ចុះតម្លៃស្រូវ

ប្រជាកសិករប្រហែល៥០០នាក់ នៅស្រុកសង្កែ នៅព្រឹកថ្ងៃអាទិត្យនេះ នាំគ្នាបិទផ្លូវជាតិលេខ៥ ដើម្បីជំរុញទៅអាជ្ញាធរឲ្យស្វែងរកទីផ្សារសម្រាប់លក់ស្រូវ ទៅតាមតម្លៃដែលត្រូវបានកំណត់ដោយរដ្ឋាភិបាលនាពេលថ្មីៗនេះ។

សហភាពអឺរ៉ុបផ្តល់លុយជិត៣លានដុល្លារដល់កម្ពុជាពង្រឹងសុខភាពសត្វភូមិ

សហភាពអឺរ៉ុបបានផ្តល់ថវិកាជិត៣លានដុល្លារអាមេរិកដល់កម្ពុជា ក្នុងការអភិវឌ្ឍផ្នែកសុខភាពសត្វចិញ្ចឹមតាមភូមិនៅតំបន់ជនបទ ដើម្បីធានាឲ្យផលិតកម្មសត្វមានការកើនឡើង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ