រូបឯកសារ៖ ក្បួនដង្ហែយោធារបស់ប្រទេសមីយ៉ាន់ម៉ា ដើម្បីប្រារព្ធទិវាកងកម្លាំងប្រដាប់អាវុធលើកទី ៧២ នៅរដ្ឋធានី Naypyitaw ប្រទេសមីយ៉ាន់ម៉ា ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១៧។

អាមេរិក និងសម្ពន្ធមិត្តដាក់ទោសទណ្ឌបន្ថែមលើរបបយោធាមីយ៉ាន់ម៉ា ចំពេលខួប២ឆ្នាំនៃការធ្វើរដ្ឋប្រហារ

សហរដ្ឋអាមេរិក និងសម្ពន្ធមិត្តរបស់ខ្លួន បានដាក់ទណ្ឌកម្មបន្ថែមទៀត​លើ​របប​យោធា​មី​យ៉ាន់ម៉ា​ កាលពី​ថ្ងៃ​អង្គារ ចំគម្រប់​ខួប​ ២ឆ្នាំ នៃការធ្វើរដ្ឋប្រហារ​យោធា ដោយ​កំណត់គោលដៅលើមន្ត្រីថាមពល និងសមាជិករបបយោធាផ្សេងទៀត។

ទាហាន​ឈរ​នៅ​ខាង​ក្រៅ​ធនាគារ​កណ្ដាល​មីយ៉ាន់ម៉ា ក្នុង​ពេលពលរដ្ឋ​តវ៉ា​ប្រឆាំង​នឹង​រដ្ឋប្រហារ​យោធា ​ក្នុង​ទីក្រុង Yangon ប្រទេស​មីយ៉ាន់ម៉ា កាលពី​ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១។

កាណាដា​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី អ៊ីរ៉ង់ និង​មីយ៉ាន់ម៉ា ជុំវិញ​ការ​រំលោភ​សិទ្ធិមនុស្ស

ប្រទេសកាណាដា នៅថ្ងៃសុក្រនេះ បានដាក់ទណ្ឌកម្មថ្មីមួយចំនួនទៀតលើប្រទេសរុស្ស៊ី អ៊ីរ៉ង់ និងមីយ៉ាន់ម៉ា ដោយលើកឡើងពីការរំលោភសិទ្ធិមនុស្ស ដែលរដ្ឋាភិបាលប្រទេសទាំងនេះធ្វើឡើងនៅក្នុងប្រទេសរបស់ពួកគេ។

នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau អង្គុយពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy ខណៈដែលការវាយប្រហាររបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅទីក្រុង Kyiv ប្រទេសអ៊ុយក្រែន ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២២។

កាណាដា​នឹង​ដាក់​ទណ្ឌកម្ម​ថ្មី​លើ​រុស្ស៊ី​ជុំវិញ​ការ​ធ្វើ​ប្រជាមតិ​កាត់យក​ទឹកដី​អ៊ុយក្រែន

ប្រទេសកាណាដា គ្រោង​នឹង​ដាក់​ទណ្ឌ​កម្ម​ថ្មី​មួយ​ចំនួន​ទៀត​លើប្រទេស​រុស្ស៊ី ទាក់ទង​នឹង​ការ​​ដែលប្រទេស​មួយ​នេះ​ធ្វើ​​ប្រជា​មតិ​ក្លែងក្លាយ ក្នុងគោលបំណងដើម្បី​ភ្ជាប់​ដែនដីចំនួន​៤របស់​អ៊ុយក្រែនទៅ​ជា​​ផ្នែក​​មួយ​​របស់​​ខ្លួន។

ជនសង្ស័យម្នាក់​ក្នុង​ករណី​ចាក់​សម្លាប់​មនុស្ស​នៅ​កាណាដា​ត្រូវ​បាន​ប្រទះ​ឃើញ​ដេក​ស្លាប់ ខណៈ​ម្នាក់​ទៀត​កំពុង​រត់​គេច​ខ្លួន

យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ បានឱ្យដឹងថា កាលពីថ្ងៃចន្ទម្សិលមិញ នគរបាលកាណាដាបានប្រទះឃើញជនស​ង្ស័យ​ម្នាក់បានដេក​ស្លាប់​​ក្នុង​ករណី​​ចាក់សម្លាប់មនុស្សដ៏ឃោរឃៅ ខណៈជន​សង្ស័យ​ម្នាក់​ទៀតដែល​ត្រូវជាប្អូនប្រុសរបស់ [ជនសង្ស័យដែលបានស្លាប់] កំពុងរត់គេចខ្លួន ហើយត្រូវបានគេជឿថាអាចមានរបួស។

ប៉ូលិស​​កាណាដា​តាម​ប្រមាញ់​ជនសង្ស័យ​ដែល​បាន​ចាក់​មនុស្សស្លាប់​១០នាក់ និង​​របួស​១៥​នាក់

សមត្ថកិច្ច​​កាណាដា កំពុង​​តាម​ប្រមាញ់​ជន​សង្ស័យ​ ២នាក់ ដែល​​បាន​ចាក់​​សម្លាប់មនុស្ស កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២២ នៅក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច ហើយ​បានបណ្តាល​​ឱ្យ​មនុស្ស​១០នាក់ស្លាប់ និង​១៥​នាក់រងរបួស នៅភាគកណ្តាល​នៃខេត្តសាស្កាឆេវ៉ាន់  (Saskatchewan) ដោយ​ជន​សង្ស័យទាំង​២នាក់ ត្រូវបានប្រទះឃើញនៅ​ចម្ងាយរាប់រយគីឡូ​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ។

លោកស្រី Judy Sgro សមា​ជិកសភាមួយរូបមកពីគណបក្សសេរីនិយម នៃប្រទេសកាណាដា។

សមាជិក​សភា​កាណាដា​គ្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​កោះតៃវ៉ាន់​ក្នុង​ខែតុលា

សមា​ជិកសភាមួយរូបមកពីគណបក្សសេរីនិយម លោកស្រី Judy Sgro បានឱ្យដឹងកាលពីថ្ងៃពុធ​កន្លងទៅថា​ ប្រតិភូមួយក្រុមនៃសមាជិកសភាកាណាដា គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់​កោះតៃ​វ៉ាន់ ក្នុងខែតុលាខាងមុខនេះ ដើម្បីស្វែងរកឱកាសពាណិជ្ជកម្មនានានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ខណៈសកម្មភាពនេះត្រូវបានមើលឃើញថា អាចនឹង​បង្ក​ភាព​តានតឹង​បន្ថែម​ទៀតដល់ទំនាក់ទំនងរវាង​ចិន និង​​លោក​ខាង​លិច។

Katerina Tikhonova កូនស្រីរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន នៅពេលនាងចូលរួមក្នុងសម័យប្រជុំនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ នៅ Saint Petersburg ប្រទេសរុស្ស៊ី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១។

កាណាដា​ប្រកាស​ដាក់​ទណ្ឌកម្ម​លើ​កូនស្រី​២នាក់​របស់​លោក ពូទីន

សេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការបរទេសកាណាដា បានឱ្យដឹងថា ប្រទេសរបស់ខ្លួននៅថ្ងៃអង្គារនេះ បានសម្រេចដាក់ទណ្ឌកម្មមួយចំនួនលើបុគ្គលរុស្ស៊ីចំនួន១៤រូប ដែលក្នុងនោះគេសង្កេតឃើញថាមានកូនស្រី២នាក់​របស់លោកប្រធានាធិបតី ​វ្លាឌីមៀរ ពូទីន ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ប្រធានាធិបតីរុស្ស៊ី លោក ​វ្លាឌីមៀរ ពូទីន (Vladimir Putin) និងសមភាគី​អាមេរិក លោក ចូ បៃឌិន (Joe Biden) ក្នុងកិច្ចពិភាក្សាមួយតាមប្រព័ន្ធវីដេអូ ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២១។

រុស្ស៊ី​ដាក់​បម្រាម​មិន​ឱ្យ​លោក ចូ បៃឌិន និង​នាយករដ្ឋមន្ត្រី​កាណាដា​ចូល​ប្រទេស​របស់ខ្លួន

រុស្ស៊ីបាន​ឱ្យដឹង​កាល​ពី​យប់​ថ្ងៃ​អង្គារ​ថា ខ្លួន​បាន​ដាក់​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ​លោក ចូ បៃឌិន និងនាយក​រដ្ឋមន្ត្រីកាណាដា លោក Justin Trudeau រួមនឹងមន្ត្រីកំពូលៗរបស់សហរដ្ឋអាមេរិកមួយចំនួនទៀតនៅក្នុងបញ្ជីមួយដែល​ហាមឃាត់មិនឱ្យចូលប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់​ងារ​សារ​ព័ត៌​មាន Reuters។

រូបភាពបង្ហាញពីទឹកជំនន់នៅទីក្រុង Vancouver ប្រទេសកាណាដា ផ្សព្វផ្សាយដោយសារព័ត៌មាន Reuters។

គ្រោះទឹកជំនន់​នៅ​កាណាដា​បាន​ឆក់​យក​ជីវិត​មនុស្សម្នាក់ ខណៈ​២នាក់​ផ្សេង​ទៀត​បាត់ខ្លួន

ទឹកជំនន់និងការរអិលបាក់ដី បានកាត់ផ្ដាច់ផ្លូវដែកទាំងអស់ក្នុងទីក្រុង Vancouver ប្រទេសកាណាដា និងបានឆក់យកជីវិតមនុស្សម្នាក់ ខណៈមនុស្ស២នាក់ផ្សេងទៀត​កំពុងបាត់ខ្លួន។ នេះបើតាមការចុះផ្សាយដោយទីភ្នាក់ងារសារ​ព័ត៌មាន Reuters។

វិភាគ៖ តើ ត្រាំ កំពុងតែបំផ្លាញទំនាក់ទំនងដ៏ល្អជាមួយសម្ព័ន្ធមិត្តរបស់ខ្លួន?

សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ទី៣១ ខែឧសភាកន្លងទៅបាន​ចេញប្រកាសដំឡើងពន្ធលើការនាំចូលដែកនិង​អាលុយមីញ៉ូមពីប្រទេសនានាចូលទឹកដីអាមេរិក។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ