អតីតកីឡាករប្រដាល់ ធី ដារ៉ាម៉ា កំពុងអង្គុយលើរទេះលក់ទឹក និងភេសជ្ជៈ នៅតាមបណ្ដិយផ្លូវមាត់ទន្លេ នាក្រុងតាខ្មៅ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។

បទយកការណ៍៖ អតីតអ្នកប្រដាល់ម្នាក់តស៊ូលក់ភេសជ្ជៈរកចំណូលជួយគ្រួសារនិងសងថ្លៃព្យាបាល ក្រោយធ្លាក់ខ្លួនពិការ

ធ្លាប់តែជាបុគ្គលដែលមានកាយសម្បទាមាំមួន និងបង្ហាញក្បាច់គុននៅលើសង្វៀនប្រដាល់គុនខ្មែរយ៉ាងស្វាហាប់ ប៉ុន្តែជីវិតយុវជនម្នាក់បានផ្លាស់ប្តូរទាំងស្រុងពីអាជីពលើសង្វៀន មកជាអ្នកអង្គុយលើរទេះជនពិការ ក្បែរធុងក្លាសេទឹកនិងភេសជ្ជៈនៅតាមភ្លើងស្តុប និងទីប្រជុំជននានាជំនួសវិញ។

មន្ត្រីអាជ្ញាធរមានសមត្ថកិច្ច បើក​ប្រតិបត្តិការ​មួយ​នៅ​ទីតាំងអគារ «ជីងកាង» ក្នុង​ខេត្ត​ព្រះសីហនុ ​ដោយអះអាងថា ពួកគេអនុវត្តវិធានការ​រដ្ឋបាល​ប្រឆាំង​នឹង​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២។

អតីត​អ្នកប្រដាល់​គុនខ្មែរ​ប្រឈម​នឹង​ការ​ចោទប្រកាន់ បន្ទាប់​ពី​មាន​ការ​ឆ្មក់​ចូល​ឆែកឆេរ​កាស៊ីណូ​ក្នុង​ខេត្តព្រះសីហនុ

គ្រូបង្វឹកគុនខ្មែរម្នាក់ស្ថិតក្នុងចំណោមជនជាតិខ្មែរ និងជ​នជាតិចិនមួយក្រុម បាន​ប្រឈម​មុខនឹង​ការ​ចោទ​ប្រកាន់តាមផ្លូវច្បាប់ពាក់ព័ន្ធនឹងករណីឃុំឃាំងនិងបង្ខាំងមនុស្សខុសច្បាប់​ បន្ទាប់​ពីមាន​ការឆ្មក់ចូលឆែកឆេរកាស៊ីណូ Jin Gang នៅ​ខេត្ត​ព្រះសីហនុ កាល​ពី​ខែមេសា ដែលក្នុងប្រតិបត្តិការនោះមាន​ជនជាតិវៀតណាមជាង២០០នាក់ត្រូវ​បាន​រំដោះ។

ធន មករា ក្ដាប់តំណែងជើងឯក នៅប៉ុស្ដិ៍លេខ​៥

ការប្រកួត​​​​ផ្ដាច់ព្រ័ត្រនៅប៉ុស្ដិ៍លេខ​​៥កាលពីថ្ងៃទី​២៦ ​​​ឧសភា បានបញ្ចប់​​ដោយ​ភាពជោគជ័យក្រោមការ​គាំទ្រ​យ៉ាង​ណែនតាន់​តាប់​ពី​អ្នកទស្សនា​នៅសង្វៀន​ផ្ទាល់​ ​​​សម្រាប់ការប្រកួត​​​ដណ្ដើមជើង​ឯក​​​​​​ក្នុងប្រភេទទម្ងន់​​៥៧គីឡូក្រាម ​​​រវាងកីឡាករ​ជើងខ្លាំង​​៤រូប។

តាំង សីហា ភ័យ​អរៗ ក្រោយឈ្នះ សួង សុវណ្ណថា

ការប្រកួត​​មិត្ត​ភាពរវាងកីឡាករកម្ពុជា​​២រូប កាលពីថ្ងៃទី​១៩ ឧសភា ​​​មុននេះ​នៅប៉ុស្ដិ៍លេខ​​៥ព្រែក​កំពិស ​កីឡាករ​​​វ័យក្មេង តាំង សីហា បានយកឈ្នះ​លើកីឡាករជើងខ្លាំង និងចាស់​​វស្សា គួរអោយភ្ញាក់ផ្អើល ​ក្នុងពេលដែលកីឡាករ​ទាំងពីរនេះ បើនិយាយពី​​​​ក្រេឌីត និង​បទពិសោធន៍ប្រកួត​។

ប៉ុស្ដិ៍លេខ​​៥ រកឃើញ​​​​​​ម្ចាស់ជើងឯក និងជើង​ឯករង​ផ្លូវការ ​

នៅទីបំផុតការប្រកួតជម្រុះក្នុងវគ្គពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ដើម្បីស្វែង​​រក​​​​​​​​អ្នកខ្លាំង​​​​២​នាក់ អោយទៅប្រកួត​​ដណ្ដើមយកតំណែងជើង​​​ឯក​ក្នុងព្រឹត្តិការណ៍​​ TV5 Knock Out Series By K-Cement របស់​សង្វៀន​ប៉ុស្ដិ៍លេខ​៥​ត្រូវបានបញ្ចប់ហើយ ដោយ​​​​ក្នុងចំណោម​​កីឡាករ​​​​​៤នាក់ចុងក្រោយ​ គឺ​​២នាក់​ត្រូវបានជ្រុះ​​​ចេញ​​​​​​​​​ពី​​ឱកាស​​​យក​ពាន​​ជើង​ឯក ហើយ​កីឡាករ​​២នាក់​​​ត្រូវបាន​​ឡើង​​​​​បន្ត។

ការប្រកួតរវាងកីឡាករ សូត្រ ប៊ុនធី និង​កីឡាករថៃ Anou Vath (រូបភាព៖ សុខ ឆាយ)

កីឡាករថៃ​​​​​ប្រាប់​​​​​ហេតុផលសន្លប់​​​​​​​​​ក្រោមដៃ សូត្រ ប៊ុនធី ​

ការប្រកួតអន្តរជាតិ​​​នៅ​លើសង្វៀន​​ទូរទស្សន៍អាស៊ីអាគ្នេយ៍ដែល​បាន​ធ្វើ​ឡើង​​កាលពីថ្ងៃ​អាទិត្យ​​ទី​​​​១ ខែឧសភា ​​​​​​​​គេ​កត់សម្គាល់ឃើញ​ថា ​កីឡាករថៃដែលឡើង​ប្រកួត​​​ជា​មួយ​កីឡាករ​កម្ពុជា ​សូត្រ​ ប៊ុនធី គឺ​មាន​សមត្ថភាព​​​ល្អ​យ៉ាង​ខ្លាំង​។ ប៉ុន្តែ​​​ចុង​ក្រោយ​គេបែរជា​ភ្លាត់​ឲ្យ​​សន្លប់​​​​មិន​គួរ​​ឲ្យជឿ​ក្រោមដៃ​​​​របស់​កីឡាករ​កម្ពុជា​រូប​នេះ​ក្នុងទឹក​ទី​​​២​។ ​

ការ​ប្រកួត​រវាង​កីឡាករ ផាន់ គ្រាន់ និង​កីឡាករ​ថៃ Phun Savath (រូបភាព៖ សុខ ឆាយ)

ផាន់​ គ្រាន់ ​មិន​អស់​ចិត្ត​​ក្រោយ​ចាញ់កីឡាករថៃ

​កាល​ពីថ្ងៃ​អាទិត្យ​ទី​​​២៤ ខែ​មេសា កីឡាករ​ជើង​ខ្លាំង​ល្បី​ឈ្មោះ​​នៅ​ក្នុង​ពិភព​ប្រដាល់​​​​​​​ ​ផាន់ គ្រាន់ ​​​​​​​​​​​បាន​ត្រឹម​តែ​​​​ស៊ូជាមួយ​កីឡាករ​វ័យ​ក្មេង​មក​ពី​ប្រទេស​​​​ថៃ​ដល់​ទឹកចុង​ក្រោយ​ប៉ុណ្ណោះ។ ​លោក​ហាក់​មិន​អស់​ចិត្តនោះឡើយ​​នឹង​លទ្ធផល​ចាញ់ពិន្ទុ ​​ដោយ​អះ​អាង​ថា​គឺ​បណ្ដាល​មក​ពី​ការ​មើលស្រាលគូ​ប្រកួត និង​បណ្ដាល​មក​ពី​បញ្ហា​​​​​​​​កម្រាល​រអិល​​​​​​​នៅ​​ក្នុង​ការ​ប្រកួត​។

កីឡាករ​ សេក គឹមរួន ផ្ដួលកីឡាករ​ថៃ Yorth Sanan ក្នុង​ទឹក​ទី​១ (រូបភាព៖ សុខ ឆាយ)

មិនដល់មួយទឹក សេក គឹមរួន វាយថៃឲ្យបោះបង់ការប្រកួត

ការប្រកួតកាលពីថ្ងៃអាទិត្យទី២៨ ខែកុម្ភៈ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករកម្ពុជា សេក គឹមរួន បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានប្រើស្នៀតមិនដល់មួយទឹក តែអាចធ្វើឲ្យគូប្រកួតបោះបង់ការតស៊ូ។ យ៉ាងណាក៏ដោយ សម្រាប់គូនេះ ភាគីខាងថៃបានប្រកាសសងសឹកដោយអះអាងថាមិនអស់ចិត្ត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ