ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol ថ្លែងនៅក្នុងបទសម្ភាសជាមួយ Reuters នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

កូរ៉េខាងត្បូងដាក់ទណ្ឌកម្មកូរ៉េខាងជើង ជុំវិញសកម្មភាពខុសច្បាប់តាមប្រព័ន្ធអ៊ីនធឺណិត

កូរ៉េខាងត្បូង ​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​​លើ​កូរ៉េ​ខាង​ជើង ​ចំពោះការពាក់ព័ន្ធនឹងការលួចរូបិយបណ្ណឌីជីថល (cryptocurrency) ជាសកល។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ធ្វើជាអធិបតីក្នុងកិច្ចប្រជុំយោធានៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

កូរ៉េខាងជើងអំពាវនាវឱ្យមានការត្រៀមខ្លួនធ្វើសង្គ្រាម ខណៈបង្កើនសកម្មភាពធ្វើសមយុទ្ធ

សារព័ត៌មានរដ្ឋកូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអង្គារម្សិលមិញថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានសន្យាបង្កើនសមយុទ្ធយោធា និងត្រៀមខ្លួនសម្រាប់ធ្វើសង្គ្រាម ខណៈទីក្រុងព្យុងយ៉ាងប្រារព្ធខួបនៃការ​បង្កើតកង​កម្លាំងប្រដាប់អាវុធ។

កូរ៉េខាងជើងថា សមយុទ្ធរបស់​អាមេរិក​បាន​រុញ​ច្រានស្ថាន​ការណ៍​ធ្លាក់​ទៅ​ក្នុង «បន្ទាត់​ក្រហម​ខ្លាំង»

ក្រសួងការបរទេសកូរ៉េខាងជើង បានលើកឡើង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា សមយុទ្ធ​របស់​សហរដ្ឋ​អាមេ​រិក និង​សម្ពន្ធមិត្តរបស់ខ្លួន បាន​រុញច្រានស្ថានការណ៍ឱ្យធ្លាក់ចូលទៅក្នុង «បន្ទាត់ក្រហម​ខ្លាំង» និង​ថា​វានឹងប្រែក្លាយឧបទ្វីបនេះទៅជា «ឃ្លាំងអាវុធសង្គ្រាមដ៏ធំ និងជាតំបន់​សង្គ្រាម​កាន់តែធ្ងន់ធ្ងរឡើង»។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៣​នេះ។

នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅឯកន្លែងស្នាក់នៅផ្លូវការសម្រាប់នាយករដ្ឋមន្ត្រី នៅទីក្រុងតូក្យូ ប្រទេសជប៉ុន ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១។

នាយករដ្ឋមន្ត្រីជប៉ុនគ្រោងនឹងជួបលោក ចូ បៃដិន នៅឯសេតវិមាននៅសប្ដាហ៍ក្រោយ

សេតវិមាន បាន​ឱ្យដឹង​នៅ​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា ប្រធានាធិបតី​អាមេរិក លោក ចូ បៃដិន នឹង​ជួប​ជាមួយនាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) នៅ​ឯសេតវិមាន​ នៅថ្ងៃទី​១៣ ខែ​មករា សប្ដាហ៍​ក្រោយ​នេះ ដើម្បី​ពិភាក្សា​លើប្រធាន​បទមួយ​ចំនួនដែលទាក់ទង​នឹងប្រទេស​កូរ៉េខាង​ជើង អ៊ុយក្រែន ភាព​តាន​តឹង​រវាង​ចិនជាមួយតៃវ៉ាន់ និងឥណ្ឌូ-ប៉ាស៊ីហ្វិក ប្រកប​ដោយ​សេរី​និង​បើក​ចំហ។

ប្រទេសកូរ៉េខាងត្បូង៖ ទាហានកូរ៉េខាងត្បូងម្នាក់ឈរ ដោយនៅពីចម្ងាយជាទង់ជាតិកូរ៉េខាងជើងដោតបង្ហាញស្ថិតនៅភូមិ Gijungdong របស់ប្រទេសកូរ៉េខាងជើង ដែលឃើញពីភូមិPanmunjom ក្នុងតំបន់គ្មានយោធា (DMZ) ក្នុងទីក្រុង Paju ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២។

យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់កូរ៉េខាងជើងហោះឆ្លងចូលកូរ៉េខាងត្បូង

យោធាកូរ៉េខាងត្បូងបាននិយាយថា យន្តហោះគ្មានមនុស្សបើក (ដ្រូន) របស់កូរ៉េខាងជើង ចំនួន៥គ្រឿង បានហោះឆ្លងចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃចន្ទ ហើយកូរ៉េខាងត្បូងបានព្យាយាមដេញបាញ់ទម្លាក់ដ្រូនទាំងនោះ។

ទិដ្ឋភាពខាងក្នុងមជ្ឈមណ្ឌល PMC Wagner ដែលជាគម្រោងអនុវត្តដោយស្ថាបនិកនៃក្រុមយោធាឯកជន Wagner លោក Yevgeny Prigozhin អំឡុងពេលបើកសម្ពោធប្លុកការិយាល័យនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២។

អាមេរិកថា ក្រុមទាហានស៊ីឈ្នួលមួយរបស់រុស្ស៊ីបានទិញអាវុធកូរ៉េខាងជើងសម្រាប់សង្គ្រាមនៅអ៊ុយក្រែន

សេតវិមានបានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះថា ក្រុមហ៊ុនយោធាឯកជនមួយរបស់រុស្ស៊ីដែលមានឈ្មោះថា Wagner Group បានទទួលយកការដឹកជញ្ជូនអាវុធពីកូរ៉េខាងជើង ដើម្បីជួយពង្រឹងដល់កងកម្លាំងរុស្ស៊ីសម្រាប់សង្គ្រាមឈ្លានពានក្នុងប្រទេសអ៊ុយក្រែន។

ឯកអគ្គរដ្ឋទូតកូរ៉េខាងជើងប្រចាំអង្គការសហប្រជាជាតិ លោក Kim Song ថ្លែងក្នុងកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ បន្ទាប់ពីចិន និងរុស្ស៊ី បានវេតូទណ្ឌកម្មថ្មីលើកូរ៉េខាងជើង ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២។

UN អនុម័ត​លើ​សេចក្ដី​សម្រេច​ដែល​ជំរុញ​ឱ្យ​កូរ៉េខាងជើង​ដោះលែង​អ្នក​ដែល​ត្រូវបាន​ចាប់ពង្រត់​ទាំងអស់

មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តលើសេចក្តីសម្រេចមួយ ដោយជំរុញ​ឱ្យ​កូរ៉េខាង​ជើង​ដោះលែង​ជា​បន្ទាន់ នូវ​ជនបរទេសទាំង​អស់​ដែល​ខ្លួន​បាន​ចាប់​ពង្រត់។

រូបថតឯកសារ៖ សភាប្រជាជនកំពូល (SPA) របស់ប្រទេសកូរ៉េខាងជើង ប្រជុំនៅទីក្រុងព្យុងយ៉ាង ប្រទេសកូរ៉េខាងជើង ដែលរូបថតនេះត្រូវបានផ្សាយចេញដោយទីភ្នាក់ងារព័ត៌មាន KCNA ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។

កូរ៉េខាងជើង​នឹង​កោះប្រជុំ​សភា​នៅ​ពាក់កណ្ដាល​ខែមករា​ឆ្នាំក្រោយ

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងនៅថ្ងៃពុធនេះថា សភា​ប្រជា​ជន​កំពូល (SPA) របស់​ប្រទេសកូរ៉េ​ខាង​ជើង នឹងកោះប្រជុំនៅថ្ងៃទី១៧ ខែមករា ដើមឆ្នាំក្រោយ ក្នុងទីក្រុងព្យុងយ៉ាង ដើម្បីពិភាក្សាអំពីថវិការបស់រដ្ឋាភិបាល និងបញ្ហាផ្សេងៗទៀត ស្របពេលដែលបញ្ហាសេដ្ឋកិច្ចរបស់ប្រទេសនេះមានការកើនឡើង។

មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ជាមួយសមាជិកនៃកងទ័ពប្រជាជនកូរ៉េនៅក្នុងរូបថតនេះចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកណ្តាលកូរ៉េ (KCNA) នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៧។

កូរ៉េខាងជើង​បាញ់​កាំភ្លើងធំ​ជាច្រើនគ្រាប់​បន្ថែមទៀត​ចូល​សមុទ្រ ជា​ការឆ្លើយតប​នឹង​សមយុទ្ធ​យោធា​របស់​កូរ៉េខាងត្បូង

ប្រទេសកូរ៉េខាងជើង បានឱ្យដឹងនៅថ្ងៃអង្គារនេះថា ខ្លួនបានបញ្ជាឱ្យអង្គភាពយោធាទាំងឡាយបាញ់កាំភ្លើង​ធំ​ជាច្រើនគ្រាប់បន្ថែមទៀត​ចូលទៅក្នុងសមុទ្រ ដើម្បីឆ្លើយតបទៅនឹងសមយុទ្ធយោធារបស់ប្រទេសកូរ៉េខាងត្បូងដែលកំពុងបន្តធ្វើឡើងនៅតាមព្រំដែន។

មីស៊ីលផ្លោងអន្តរទ្វីប (ICBM) ត្រូវបានបាញ់បង្ហោះ នៅក្នុងរូបថតដែលចេញផ្សាយនៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២ ដោយទីភ្នាក់ងារព័ត៌មានកណ្តាលរបស់កូរ៉េខាងជើង (KCNA)។

កូរ៉េខាងត្បូងព្រមានឆ្លើយតបចំពោះការសាកល្បងអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងដែលមិនធ្លាប់មានពីមុនមក

ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល (Yoon Suk-yeol) បានព្រមានឆ្លើយតបរួមគ្នាដែលមិនធ្លាប់មានពីមុនមក ជាមួយសម្ពន្ធមិត្ត ប្រសិនបើកូរ៉េខាងជើងបន្តការសាកល្បងអាវុធនុយក្លេអ៊ែរ ហើយបានជំរុញឱ្យប្រទេសចិនជួយរារាំងកូរ៉េខាងជើងពីការបន្តការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមីស៊ីលដែលត្រូវបានហាមឃាត់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ