នៅវេលាម៉ោង១៣និង២០នាទី ម៉ោងនៅប្រទេសចិន ត្រូវនឹងម៉ោង១២និង២០នាទី ម៉ោងកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅដល់ប្រទេសចិន ដើម្បីបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

អ្នកឃ្លាំមើលគាំទ្រការពង្រឹងចំណងល្អជាមួយចិន តែជំរុញកម្ពុជាឱ្យរក្សាអព្យាក្រឹតភាព

អ្នកឃ្លាំមើល គាំទ្រចំពោះការពង្រឹងចំណងមិត្តភាពល្អជាមួយចិន តែជំរុញកម្ពុជាឱ្យបង្កើនការកសាងទំនាក់ទំនង និងរក្សាអព្យាក្រឹតភាពរបស់ខ្លួន ដើម្បីផលប្រយោជន៍ជាតិ និងបញ្ចៀសការចោទប្រកាន់ថាកម្ពុជាលម្អៀងទៅចិន។

ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Murphy ទទួលជួបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅស្ថានទូតអាមេរិក នារាជធានីភ្នំពេញ ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២២។

អ្នកជំនាញ៖ ក្រោយ​ជំនួប​លោក ហ៊ុន សែន នៅ​ស្ថានទូត​អាមេរិក ស្ថានភាព​ប្រជាធិបតេយ្យ​កម្ពុជា​នៅ​តែ​មិន​ប្រសើរ

អ្នកជំនាញថា ក្រោយជំនួបរវាងមេដឹកនាំកម្ពុជា លោក ហ៊ុន សែន ជាមួយឯកអគ្គរដ្ឋទូតនៅស្ថានទូតអាមេរិកនោះ លំហនយោបាយ សិទ្ធិមនុស្ស ប្រជាធិបតេយ្យនៅកម្ពុជា នៅតែមិនល្អប្រសើរដដែល ដោយសារមិនឃើញរដ្ឋាភិបាលកម្ពុជាតាំងចិត្តអនុវត្តតាមកង្វល់របស់ប្រទេសមហាអំណាចនេះ ដូចជា ការស្នើឱ្យមានការដោះលែងសកម្មជននយោបាយ សិទ្ធិមនុស្ស បរិស្ថាន និងបញ្ហាសេរីភាពបញ្ចេញមតិកាន់តែរួមតូច ជាដើម ក៏គ្មានការឆ្លើយតបជាវិជ្ជមានពីរដ្ឋាភិបាលកម្ពុជាដែរ។

លោក ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជួបពិភាក្សាការងារជាមួយលោក ឡយ អូសស្ទីន រដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំក្រៅផ្លូវការរដ្ឋមន្ត្រីការពារជាតិអាស៊ាន-សហរដ្ឋអាមេរិក ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្រសួងការពារជាតិថា ទំនាក់ទំនងយោធាកម្ពុជានិងអាមេរិកកំពុងស្ថិតនៅក្នុងដំណាក់កាលលំបាក

រដ្ឋមន្ត្រីក្រសួងការពារជាតិ បានលើកឡើងថា ទំនាក់ទំនងយោធា​​កម្ពុជា និង​សហរដ្ឋ​អាមេ​រិក ស្ថិត​នៅ​ក្នុងដំណាក់​កាល​លំបាក​មួយ ហើយ​ប្រសិន​បើគូភាគី​យល់​ឃើញ​ថា កិច្ច​សហប្រតិបត្តិការរវាងកងទ័ពទាំងពីរ​មានសារសំខាន់ ត្រូវ​តែ​ស្វែង​រក​មធ្យោបាយ​ដ៏​ល្អ​បំផុតសម្រាប់​ការ​យោគ​យល់ និង​គោរព​ផល​ប្រយោជន៍គ្នាទៅវិញទៅ​មក។

នាវិក​ឈរ​យាម​ក្បែរ​កប៉ាល់​ដឹកប្រេងសាំង​ នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៩។

អាមេរិក​បន្ត​ឱ្យ​កម្ពុជា​បង្ហាញ​តម្លាភាព​ជុំវិញ​ការ​ចោទ​ប្រកាន់​ពី​មូលដ្ឋានទ័ព​ចិន​នៅ​សមុទ្ររាម

មន្រ្តីការទូតជាន់ខ្ពស់សហរដ្ឋអាមេរិក នៅតែទាមទារឱ្យរដ្ឋាភិបាលកម្ពុជាបង្ហាញតម្លាភាពពេញលេញពាក់ព័ន្ធនឹងមូលដ្ឋានកងទ័ពជើងទឹករាម ខណៈដែលប្រទេសមហាអំណាចមួយនេះតែងបង្ហាញកង្វល់អំពីវត្តមានយោធាចិននៅមូលដ្ឋានទ័ពជើងទឹករាម ដែលអាចធ្វើឱ្យប៉ះពាល់ដល់សន្តិសុខនៅក្នុងតំបន់។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

លោក ទៀ បាញ់ ថា​ក្រោយ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​រួច នឹង​មិន​អនុញ្ញាត​ឱ្យ​នរណា​ចូល​មើល​ទៀត​ទេ

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ថ្លែង​ថា ក្រោយ​ធ្វើ​ទំនើប​កម្ម «មូលដ្ឋានកងទ័ពជើ​ងទឹក​​​រាម» រួចរាល់ នឹងមិនអនុញ្ញាតឱ្យនរណាចូលមើលទៀតទេ ដោយសារ​ទីនោះជាមូលដ្ឋានទ័ព ហើយ​ការងារបច្ចេកទេស​យោធាជាកិច្ចការផ្ទៃក្នុង ដែលមិនអាចបង្ហាញជាសាធារណៈបាន​ទេ។​

នាវិក​ឈរ​យាម​ក្បែរ​កប៉ាល់​ដឹកប្រេងសាំង​ នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៩។

កម្ពុជា​បន្ត​ច្រានចោល​សំណុំ​រឿង​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាមដែល​ចោទថា​បម្រើ​ប្រយោជន៍​ផ្ដាច់មុខចិន

ក្រសួងការបរទេសកម្ពុជា ប្រកាសច្រានចោលជាថ្មីទៀត ពាក់ព័ន្ធសំណុំរឿង «មូលដ្ឋានកងទ័ពជើងទឹករាម» ដែលថាបម្រើផលប្រយោជន៍ផ្តាច់មុខរបស់ចិន ខណៈរដ្ឋាភិបាល​ប្រកាន់យ៉ាងខ្ជាប់ខ្ជួនចំពោះរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ។

រូបភាព ដែលគម្រោងគំនិតផ្តួចផ្តើមតម្លាភាពលំហសមុទ្រអាស៊ី (AMTI) អះអាងថា ជាម៉ាស៊ីនបូមខ្សាច់ពីរគ្រឿង កំពុងប្រតិបត្តិការនៅពីក្រោយកប៉ាល់មួយទៀត ដែលចតនៅតាមបណ្តោយឆ្នេរសមុទ្ររាម ក្នុងខេត្តព្រះសីហនុ ហើយរូបភាពនេះត្រូវបានរដ្ឋមន្ត្រីក្រសួងការពារជាតិលោក ទៀ បាញ់ បង្ហោះលើហ្វេសប៊ុកកាលពីថ្ងៃទី១៩ ខែមករា។ (ហ្វេសប៊ុកលោក ទៀ បាញ់)

កម្ពុជា​ថា​មូលដ្ឋាន​យោធា​ជើង​ទឹក​រាម​មិន​បម្រើ​ប្រយោជន៍​ផ្តាច់​មុខ​បរទេស​ណា​មួយ​ឡើយ

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលលើកឡើងថា មូលដ្ឋានកងទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ ដែលភាគីចិនកំពុងរួមចំណែកអភិវឌ្ឍ គឺជាប្រយោជន៍​កម្ពុជា ដោយមិនបម្រើប្រយោជន៍ផ្តាច់មុខប្រទេសណាមួយនោះឡើយ ហើយទីតាំងនោះអនុញាតឱ្យគ្រប់នាវាយោធាបរទេស ក៏អាចមកចូលចតបានដូចគ្នា ប៉ុន្តែត្រូវមានការយល់ព្រមពីភាគីកម្ពុជាជាមុន​។

អនុរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកស្រី Wendy Sherman ​ជាពិភាក្សាការងារជាមួយ​លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅ​រាជធានី​ភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចការបរទេសនៃប្រទេសទាំងពីរ ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២១។

លោក ហ៊ុន សែន ថា​នរណា​សុំ​ទៅ​ទស្សន​កិច្ច​កំពង់​ផែរាម​មិន​បាច់​ឱ្យ​ទៅ​ទេ

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន ប្រកាស​ឱ្យ​​ឈប់​យោគ​យល់នូវ​​ការ​ទាម​ទារណាមួយ​ ពាក់ព័ន្ធ​​រឿង​​​សុំទៅ​ធ្វើ​ទស្សនកិច្ច​​នៅកំពង់​ផែរាម ក្នុង​ខេត្តព្រះសីហនុ ជាទីតាំងដែលសហរដ្ឋអាមេរិកធ្លាប់ចោទថា អាចជាតំបន់ឈរជើង​របស់​កង​ទ័ព​ចិន គំរាមកំហែងដល់សន្តិសុខតំបន់នោះ។

អាមេរិក​ចោទ​កម្ពុជា ថានៅ​មិន​ទាន់​មាន​តម្លាភាព​ពេញ​លេញ​ជុំវិញ​ការ​សាងសង់​កំពង់ផែ​សមុទ្រ​រាម

សហរដ្ឋអាមេរិក​ បានចោទប្រកាន់រដ្ឋាភិបាលកម្ពុជាថានៅមិនទាន់មានតម្លាភាពពេញលេញនៅឡើយទេ ទាក់ទងទៅនឹងគោលបំណង ប្រភេទ និងវិសាលភាពនៃគម្រោងសាងសង់កំពង់ផែសមុទ្ររាម ខណៈមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា​បានច្រានចោល។

បទ​វិភាគ​៖​ តើ​មាន​គន្លឹះ​អ្វីខ្លះ​ដើម្បី​ដោះស្រាយ​វិបត្តិ​មូលដ្ឋាន​យោធា​រាម​រវាង​កម្ពុជា-​អាមេរិក?

ប្រធានបទមូលដ្ឋានយោធារាម នៅខេត្តព្រះសីហនុ ដែលគេសង្ស័យថា កម្ពុជាផ្តល់សិទ្ធិផ្តាច់មុខ​ទៅឱ្យរដ្ឋអំណាចក្រុងប៉េកាំងនោះ ត្រូវបានសហរដ្ឋអាមេរិកលើកយក​មកជជែកគ្នាម្តងហើយម្តងទៀត និងជំរុញឱ្យកម្ពុជាបង្ហាញការពិតលើរឿងនេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ