ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុន ណាហ្គាវើលដ៍ កញ្ញា ឈឹម ស៊ីថរ ថ្លែងក្នុងសន្និសីទសារព័ត៌មានអំពី «បច្ចុប្បន្នភាពនៃដំណើរការចរចាដោះស្រាយវិវាទការងារ និងការបន្តធ្វើទុក្ខបុកម្នេញ និងការប្រើប្រាស់អំពើហិង្សាមកលើកូដករក្រុមហ៊ុនណាហ្គាវើលដ៍» នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២។

កម្ពុជាថាការផ្ដល់ពានការពារសិទ្ធិមនុស្សដល់កញ្ញា ឈឹម ស៊ីថរ ដោយអាមេរិកជាការផ្ដល់ឱ្យបុគ្គលល្មើសច្បាប់

ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចាត់ទុកការផ្ដល់ពានអ្នកការពារសិទ្ធិមនុស្ស ឆ្នាំ២០២២ ដោយក្រសួងការបរទេសអាមេរិកដល់កញ្ញា ឈឹម ស៊ីថរ គឺជាការផ្តល់ទៅឱ្យបុគ្គលល្មើសច្បាប់ និងមិនមែនជាមធ្យោបាយស្របច្បាប់សម្រាប់ការពារខ្លួនកញ្ញា ឈឹម ស៊ីថរ នៅក្នុងតុលាការនោះឡើយ។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេសកម្ពុជា ថ្លែងក្នុងពិធីបើក «កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥» នៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២។

លោក ប្រាក់ សុខុន នឹង​ធ្វើ​សន្និសីទ​កាសែត​លទ្ធផល​កិច្ចប្រជុំ​អាស៊ាន​នៅព្រឹកស្អែក ខណៈ​កិច្ចប្រជុំ​កំពូល​អាស៊ីបូព៌ា និង​វេទិកា​តំបន់​អាស៊ាន​ប្រព្រឹត្ត​ទៅ​នៅថ្ងៃនេះ

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀតដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងនាមជាប្រធានអាស៊ាន កំពុងប្រព្រឹត្តទៅនៅក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ដែលជាថ្ងៃកំណត់ចុងក្រោយសម្រាប់កិច្ចប្រជុំនៅលើកនេះ។

រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស លោក អេ ខេ អាប់ឌុល ម៉ូមិន (A.K. Abdul Momen) ជួបពិភាក្សាទ្វេភាគីជាមួយលោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។

បង់ក្លាដែស​ស្នើ​កម្ពុជា​ជួយ​ដោះស្រាយ​បញ្ហា​មាតុភូមិ​និវត្តន៍​ជនភៀសខ្លួន​មីយ៉ាន់ម៉ា​ដែល​ជ្រកកោន​ក្នុង​ប្រទេស​ខ្លួន

ក្រសួងការបរទេស និងសហប្រតិបត្តិការកម្ពុជា ថ្លែងថា រដ្ឋាភិបាលបង់ក្លាដែសបានស្នើកម្ពុជាដែលជាប្រធានអាស៊ានបច្ចុប្បន្ន ឱ្យជួយរកដំណោះស្រាយបញ្ហាមាតុភូមិនិវត្តន៍ជនភៀសខ្លួនពីរដ្ឋរ៉ាក់ខាញ ប្រទេសមីយ៉ាន់ម៉ា ដែលបានទៅជ្រកកោនក្នុងប្រទេសរបស់ខ្លួន។

លោក Daniel J. Kritenbrink ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូពា៌ និងប៉ាស៊ីហ្វិក។ ​

មន្ត្រី​ជាន់ខ្ពស់​ការបរទេស​អាមេរិក​មក​កម្ពុជា ដើម្បី​ពិភាក្សា​ពី​ទំនាក់ទំនង​ទ្វេភាគី

​ឧបការីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកកិច្ចការអាស៊ីបូពា៌ និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink ​បានធ្វើដំណើរទស្សនកិច្ចមកកម្ពុជា និងជប៉ុនរយៈពេល៥ថ្ងៃ ដើម្បីជួបពិភាក្សាគ្នាលើទំនាក់ទំនងទ្វេភាគីក្នុងនាមកម្ពុជាជាប្រធានអាស៊ាន និងពិភាក្សាជាមួយភាគីជប៉ុនផងដែរ។  

លោកស្រី Aung San Suu Kyi នៅឯវិមានសភាក្នុងទីក្រុង Canberra កាលពីថ្ងៃចន្ទ ទី១៩ ខែមីនា ឆ្នាំ២០១៨។

ប្រេសិត​ពិសេស​របស់​ប្រធាន​អាស៊ាន​ស្នើ​មីយ៉ានម៉ា​បញ្ជូន​លោកស្រី អោងសាន ស៊ូជី ត្រលប់​ទៅ​ផ្ទះ​វិញ

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ស្នើយ៉ាងទទូចឱ្យ​ក្រុមប្រឹក្សា​រដ្ឋបាលរដ្ឋនៃសហភាពមីយ៉ាន់ម៉ាសម្របសម្រួលក្នុងការបញ្ជូន​លោកស្រី អោង​​​សាន ស៊ូជី ត្រលប់ទៅលំនៅឋានវិញ បន្ទាប់ពីរបបយោធាបានផ្ទេរលោកស្រី​ពីលំនៅឋានទៅកាន់ពន្ធនាគារ​ក្នុងទីក្រុងណៃពិដោ។

នាវិក​ឈរ​យាម​ក្បែរ​កប៉ាល់​ដឹកប្រេងសាំង​ នៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​រាម ក្នុង​ខេត្ត​ព្រះសីហនុ កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៩។

កម្ពុជា​បន្ត​ច្រានចោល​សំណុំ​រឿង​មូលដ្ឋាន​កងទ័ព​ជើងទឹក​រាមដែល​ចោទថា​បម្រើ​ប្រយោជន៍​ផ្ដាច់មុខចិន

ក្រសួងការបរទេសកម្ពុជា ប្រកាសច្រានចោលជាថ្មីទៀត ពាក់ព័ន្ធសំណុំរឿង «មូលដ្ឋានកងទ័ពជើងទឹករាម» ដែលថាបម្រើផលប្រយោជន៍ផ្តាច់មុខរបស់ចិន ខណៈរដ្ឋាភិបាល​ប្រកាន់យ៉ាងខ្ជាប់ខ្ជួនចំពោះរដ្ឋធម្មនុញ្ញ ដែលមិនអនុញ្ញាតឱ្យមានមូលដ្ឋានឬវត្តមានកងទ័ពបរទេសណាមួយនៅលើទឹកដីកម្ពុជាឡើយ។

ព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូលស្តីពីបញ្ហាទឹកនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (APWS) លើកទី៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុង Kumamoto ប្រទេសជប៉ុន។

លោក ហ៊ុន សែន នឹង​ទៅ​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​ប្រទេស​ស្វីស​នាចុង​សប្ដាហ៍​នេះ

លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ២០២២ នៃវេទិកាសេដ្ឋកិច្ចពិភពលោក នៅប្រទេស​ស្វីស ចាប់​ពីថ្ងៃ​ទី២២ ដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

លោក ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេសកម្ពុជា បានជួបប្រជុំទ្វេភាគីជាមួយលោក Antony Blinken រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក ក្នុងឱកាសនៃកិច្ចប្រជុំកំពូលពិសេសអាស៊ាន-សហរដ្ឋអាមេរិក ដើម្បីរំព្ញកខួបអនុស្សាវរីយ៍លើកទី៤៥ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតោនឌីស៊ី នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ (ម៉ោងនៅកម្ពុជា)។

កម្ពុជា​ស្នើ​អាមេរិក​ដក​បម្រាម​ផ្អាក​ផ្ដល់​ទិដ្ឋាការ​ចេញ​ពី​មន្ត្រី​រដ្ឋាភិបាល

រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានស្នើសហរដ្ឋអាមេរិកឱ្យពិចារណាឡើងវិញក្នុងការដកបម្រាមផ្អាកការផ្ដល់ទិដ្ឋាការ ឬវីសា ​ចេញពីមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា ដោយចាត់ទុកការដាក់កំហិតនោះជារឿងអយុត្តិធម៌។

នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ លោក ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ក្នុងនាមជាប្រេសិតពិសេសរបស់ប្រធានអាស៊ានស្ដីពីមីយ៉ាន់ម៉ា ទៅបំពេញទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។

លោក ប្រាក់ សុខុន ធ្វើ​ទស្សនកិច្ច​នៅ​មីយ៉ាន់ម៉ា​ជា​លើកដំបូង​ក្នុង​គោលបំណង​ឱ្យ​មាន​កិច្ចសន្ទនា​នយោបាយ

ប្រសិតពិសេសរបស់ប្រធានអាស៊ាន និងជារដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានដឹកនាំប្រតិភូរបស់ខ្លួនចាកចេញពីកម្ពុជា ​ទៅធ្វើទស្សនកិច្ចការងារលើកដំបូងនៅប្រទេសមីយ៉ាន់ម៉ា ​ដើម្បីលើកទឹកចិត្តឱ្យមានការពិគ្រោះយោបល់លើកិច្ចនយោបាយនិងមនុស្សធម៌ ខណៈប្រទេសនេះកំពុងមានវិបត្តិផ្ទៃក្នុងធ្ងន់ធ្ងរ។

លោកប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចូលរួមដឹកនាំកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន (ASEAN Foreign Ministers’ Retreat) នៅរាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

រដ្ឋមន្ត្រីការបរទេស​កម្ពុជានឹង​ទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា​នាសប្ដាហ៍ក្រោយ

ដ្ឋមន្ត្រីការបរទេសកម្ពុជា នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅបំពេញ​ទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា នៅសប្ដាហ៍ក្រោយនេះ ដើម្បីបង្កើត​លក្ខខណ្ឌអំណោយ​ផល និងឈាន​ទៅដល់ការបញ្ចប់អំពើហិង្សានៅក្នុងប្រទេសនោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ