កម្ពុជារៀបចំការទទួលស្វាគមន៍ចំពោះភ្ញៀវទេសចរចិន ១២៥នាក់ ដែលមកពីទីក្រុងប៉េកាំង នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយបញ្ជាក់ថា នេះជាជើងហោះហើរពីប៉េកាំងមកភ្នំពេញឡើងវិញលើកទី១ ក្រោយរដ្ឋាភិបាលចិនបើកឱ្យប្រជាជនធ្វើដំណើរចេញក្រៅប្រទេសឡើងវិញ ចាប់ពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២៣។

កម្ពុជាប្ដេជ្ញាទាក់ទាញភ្ញៀវទេសចរចិនឱ្យបានពី៨០ម៉ឺននាក់ទៅ១លាននាក់នៅឆ្នាំ២០២៣

រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអះអាងថា ឆ្នាំ២០២៣នេះ កម្ពុជានឹងខិតខំប្រឹងប្រែងទាក់ទាញ​ភ្ញៀវទេសចរចិនឱ្យបានចន្លោះពី ៨០ម៉ឺននាក់ ទៅ ១លាននាក់ ដោយរំពឹងថាចាប់ពីខែមីនា ឆ្នាំនេះទៅ ភ្ញៀវទេសចិន​មកលេងកម្សាន្តនៅកម្ពុជានឹងមានការកើនឡើងជាលំដាប់។

៦ខែដើមឆ្នាំនេះ ខេត្តសៀមរាប​ទទួល​បាន​ទេសចរជាតិ​និង​អន្តរជាតិ​ជាង​១លាន​នាក់

អាជ្ញាធរខេត្តសៀមរាប បានឱ្យដឹងថា រយៈពេល៦ខែដើមឆ្នាំ២០២២នេះ ខេត្តទេសចរណ៍មួយនេះទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ៦ម៉ឺននាក់ ដោយកើនឡើងជាង១ ០០០ភាគរយ ស្របពេលទេសចរផ្ទៃក្នុងឬទេសចរជាតិមានចំនួនជាង១លាននាក់ ដែលកើនឡើងជិត៨០០ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

សន្ទុះ​ភ្ញៀវទេសចរ​អន្តរជាតិ​មក​កាន់​កម្ពុជា​នៅ​មិន​ទាន់​មាន​ភាពប្រសើរ​បើ​ធៀប​មុន​ពេល​មាន​កូវីដ-១៩

​ក្រសួងទេសចរណ៍បានឱ្យដឹងថា គិតត្រឹម​ចុងសប្ដាហ៍ទី៣ ខែកក្កដានេះ ភ្ញៀវទេសចរជាតិនិងអន្តរជាតិសរុបជាង២សែននាក់ ដោយក្នុងនោះភាគច្រើនជាភ្ញៀវជាតិបានចេញធ្វើដំណើរកម្សាន្តទៅតាមតំបន់ទេសចរណ៍ផ្សេងៗក្នុងប្រទេស ខណៈភ្ញៀវអន្តរជាតិ​នៅមានចំនួនតិចនៅឡើយបើធៀបមុនពេលមានការផ្ទុះជំងឺកូវីដ-១៩។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបការងារទេសចរណ៍ ការបូកសរុបផែនការស្តារ និងលើកស្ទួយវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិជំងឺកូវីដ-១៩ ដំណាក់កាលទី១ (២០២០-២០២១) និងឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្នុងដំណាក់កាលទី២ (ឆមាសទី២ ឆ្នាំ២០២២-២០២៣) ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខារ៉េស៊ីដង់ភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

លោក ហ៊ុន សែន រម្លឹក​មន្ត្រី​ឱ្យ​បង្វែរ​ទិស​ជំរុញ​ទេសចរណ៍​ផ្ទៃក្នុង ដោយ​សម្អាង​ពី​បញ្ហា​សកល

​​​​លោកនា​​យករ​ដ្ឋ​​មន្ត្រី​​ ​ហ៊ុ​ន​ សែន​​ សម្អាងថា បញ្ហាសកលកំពុងគំរាមកំហែងប្រទេសក្នុងតំបន់ រួមទាំ​​ងក​ម្ពុជា ដូចជា ការហក់​ឡើងតម្លៃ​ប្រេងឥ​​​ន្ធនៈ​ ការ​កើន​ឡើង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ វិស័យ​ទេស​ចរណ៍​ រួមទាំង​រ​​​លក​ចម្លង​ជំ​​​​ងឺ​កូវីដ​-១៩ ដែល​ការណ៍​នេះ លោកថា កម្ពុជាចាំបាច់ត្រូវបង្វែរ​ទិសជំ​រុ​ញ​​ទេសចរ​ណ៍ផ្ទៃក្នុង​ ដើម្បីត្រៀមខ្លួនទប់ទ​ល់ស្ថានភាពនេះក្នុងរយៈពេ​​លយូរបន្ថែមទៀត។

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

រយៈពេល៦ខែ កម្ពុជា​រកចំណូល​ពី​ការ​ចូល​ទស្សនា​អង្គរ​បាន​ជាង​២លាន​ដុល្លារ

កម្ពុជារកចំណូលបានជាង «២លាន ៤សែនដុល្លារ» ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ​ក្នុងរយៈពេល៦ខែ ​ដើមឆ្នាំ២០២២ ដោយចំនួននេះមានការកើនឡើងជាង១ ០០០ភាគរយ។ ​

ពលរដ្ឋខ្មែរ រួមនឹងទេសចរបរទេស មកចូលរួមកម្សាន្តនៅតំបន់ត្រជាក់ចិត្ត នៃសង្ក្រាន្តបាត់ដំបង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។

ក្រសួង​ថា​ភ្ញៀវ​ដើរលេង​កម្សាន្ត​នៅ​ថ្ងៃចូលឆ្នាំ​មាន​ជាង​៥លាននាក់ ក្នុងនោះ​ខេត្តបាត់ដំបង​ច្រើនជាងគេ

ក្រសួងទេសចរណ៍ ឱ្យដឹងថា រយៈពេល៤ថ្ងៃនៃអំឡុង​បុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិ មានភ្ញៀវ​​ទេសចរ​ជាង ៥​លាន១៧​ម៉ឺន​នាក់ ចេញ​ដើរលេងកម្សាន្ត​នៅទូទាំងប្រទេស ក្នុងនោះ ខេត្ត​គោល​ដៅដែ​ល​មានភ្ញៀវទៅលេងកម្សាន្តច្រើនជាងគេ គឺខេត្តបាត់ដំបង កំពង់ចាម បន្ទាយ​​មាន​ជ័យ និងសៀមរាប។

រថយន្តពន្ធនាគារដឹកអ្នកជាប់ឃុំដែលជាសកម្មជនបក្សសង្គ្រោះជាតិដែលត្រូវតុលាការរំលាយ ចាកចេញពីសាលាដំបូងរាជធានីភ្នំពេញក្រោយបញ្ចប់សវនាការ ព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

តុលាការ​សម្រេច​ឃុំ​ខ្លួន​បុរស​ម្នាក់​ដែល​ក្លែង​បន្លំ​ជា​រដ្ឋ​លេខាធិកា​រ​បោក​ប្រាក់​ពលរដ្ឋ​ជិត​១ម៉ឺន​ដុល្លារ

ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចឃុំខ្លួនបុរសម្នាក់ដែលក្លែងខ្លួនជារដ្ឋលេខាធិការរួចបោកប្រាក់ពលរដ្ឋជិត១ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដោយធានាផ្តល់ការងារជាមន្ត្រីក្របខណ្ឌនៅក្រសួងទេសចរណ៍។

ព្រះសពរបស់សម្ដេចក្រុមព្រះ នរោត្ដម រណឫទ្ធិ បានយាងដង្ហែតាមព្រះទីនាំងយន្តហោះពិសេសពីប្រទេសបារាំង មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ប្រទេសកម្ពុជា នៅព្រឹកថ្ងៃអាទិត្យ ទី៥ ខែធ្នូ ឆ្នាំ២០២១។

ក្រសួង​ទេសចរណ៍​ស្នើ​ផ្អាក​អាជីវកម្ម​សេវា​កម្សាន្ត​និង​គ្រឿងស្រវឹង​ក្នុង​ថ្ងៃ​គោរព​ព្រះវិញ្ញាណក្ខន្ធ​សម្ដេច​ក្រុមព្រះ

ក្រសួង​ទេសចរណ៍​ បានសម្រេច​ផ្អាក​អាជីវកម្មសេវាកម្សាន្ត​មួយចំនួននិងអាជីវកម្មគ្រឿង​ស្រវឹងមួយថ្ងៃ គឺនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២១ ដែលជាថ្ងៃកាន់​ទុក្ខឬគោរពព្រះវិញ្ញាណក្ខន្ធផ្លូវ​ការ​​ព្រះសពសម្ដេច​ក្រុម​ព្រះ នរោត្ដម រណឫទ្ធិ។

ទិដ្ឋភាព​​នៅប្រលាន​យន្តហោះអន្តរជាតិ​ភ្នំពេញ នៅ​ថ្ងៃទី​១១ ខែកុម្ភៈ ឆ្នាំ២០២០។

ក្រសួង​ប្រកាស​បើក​ទទួល​ទេសចរ​បរទេស​នៅ​តំបន់​គោលដៅ​៣ នៅ​ចុង​ខែ​វិច្ឆិកា

ក្រសួង​ទេសចរណ៍ សម្រេចបើកទទួលភ្ញៀវទេសចរ​វ៉ាក់សាំង​ពីក្រៅប្រទេសតាមផ្លូវអាកាស នៅចុងថ្ងៃទី៣០ ខែវិច្ឆកា ឆ្នាំ២​០​២១ ដោយមិនចាំបាច់ធ្វើចត្តាឡីស័កពេលមកកម្សាន្តនៅ​កម្ពុជា នៅ​តំបន់​គោលដៅ៣ ក្នុង​ខេត្តព្រះសីហនុ និងកោះកុង ហើយនឹងបន្តបើកខេ​ត្តសៀមរាបនៅដើមឆ្នាំ២០២២។

បុគ្គលិក​សណ្ឋាគារ​នៅ​សៀមរាប​រំពឹង​ថា​ រដ្ឋា​ភិបាល​នឹង​បើក​ទទួល​ទេសចរ​អន្តរជាតិ​ឡើង​វិញ​នៅ​ចុង​ឆ្នាំ

បុគ្គលិកសណ្ឋាគារនៅខេត្តសៀមរាបមួយចំនួនរំពឹងថា រដ្ឋាភិបាលនឹងបើកប្រទេស​​ទាំង​ស្រុង ជាពិសេស​​ទទួលភ្ញៀវ​ទេស​ចរ​​អន្តរ​​ជាតិ​​​​ឡើង​វិញនៅចុងឆ្នាំ២០២១តាមការគ្រោងទុក ខណៈពួកគេមើលឃើញថា ស្ថានភាពរី​ករាលដាល​ជំងឺកូវីដ-១៩ ហាក់វិវត្តទៅរកភាពធូរស្រាល។ 

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ