អ្នកភូមិប្រហែល១០០នាក់ តំណាងឱ្យពលរដ្ឋ៤៧៣គ្រួសារ មកពីឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង និងសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល បានជួបជុំគ្នានៅក្នុងសហគមន៍ ធ្វើសន្និសីទកាសែតមួយ ដើម្បីអំពាវនាវដល់ប្រមុខរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធ អនុញ្ញាតឱ្យពួកគេបានអភិវឌ្ឍន៍នៅនឹងកន្លែង និងចេញបណ្ណកម្មសិទ្ធិ ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងមហាផ្ទៃបញ្ជាទៅអភិបាលខេត្តកណ្ដាលដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋដែលប៉ះពាល់ដោយព្រលានយន្តហោះថ្មី

ក្រសួងមហាផ្ទៃ បានបញ្ជាទៅអភិបាលខេត្តកណ្ដាល ឱ្យដោះស្រាយបញ្ហាដីធ្លីជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី នៅខេត្តកណ្ដាល។

ផ្សារធំទួលសង្កែ ហៅ ផ្សារសាំហាន់ កាលពីអំឡុងឆ្នាំ២០២១។

អាជីវករជាង៣០០នាក់នៅផ្សារធំទួលសង្កែ ប្រមូលផ្ដុំមុខក្រសួងមហាផ្ទៃ ខណៈតំណាង៣នាក់ចូលបំភ្លឺ

អាជីវករលក់ដូរនៅផ្សារធំទួលសង្កែ ហៅ ផ្សារ​សាំហាន់ បានឱ្យដឹងថា ពួកគេជាង៣០០នាក់បានប្រមូលផ្តុំគ្នានៅមុខក្រសួងមហាផ្ទៃ នៅថ្ងៃចន្ទ​នេះ ខណៈ​តំណាង​អាជីវករ​ ៣នាក់ ចូល​ឆ្លើយ​បំភ្លឺ​នៅ​ក្រសួង​មួយនេះ​ ក្រោយ​មាន​វិវាទ​ជាមួយ​ម្ចាស់​ផ្សារ។

ប្រធាន​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នក​ស្រី អ៊ុក ឆា​យ៉ាវី ផ្តល់សម្ភាសជាមួយ វីអូឌី ក្នុងឱកាស «ទិវាគ្រូបង្រៀនពិភពលោក» ​នៅ​ទីលានប្រជាធិបតេយ្យ​ ដើម្បីទាមទារឱ្យរដ្ឋាភិបាលលើកកម្ពស់លក្ខខណ្ឌការងារគ្រូបង្រៀនឱ្យប្រសើរ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។

ក្រសួងមហាផ្ទៃព្រមានចាត់វិធានការច្បាប់លើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក្រោយពីប្រកាសអនុញ្ញាតឱ្យដង្ហែធម្មយាត្រា

ក្រសួងមហាផ្ទៃ ព្រមានចាត់វិធានការច្បាប់លើសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ប្រសិនបើសមាគមមួយនេះមិនផ្ញើរបាយការណ៍សកម្មភាពរបស់ខ្លួនដាក់ជូនក្រសួងមហាផ្ទៃ នៅត្រឹមដំណាច់ខែកុម្ភៈ ឆ្នាំ២០២៣។

ក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនដង្ហែធម្មយាត្រាដើម្បីលើកកម្ពស់សីលធម៌សង្គម

ក្រសួងមហាផ្ទៃ ​អនុញ្ញាត​​ឱ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​ ដង្ហែ​ធម្មយាត្រា​​ស្តីពី «សីលធម៌សង្គម» ពីរាជធានីភ្នំពេញ ឆ្ពោះទៅ​កាន់​ខេត្តពោធិ៍សាត់ ​នៅដើមខែកុម្ភៈ​ ខាង​មុខ​នេះ។

អ៊ាវ ចំរើន

អតីតស្នងការខេត្តកណ្ដាលដែលធ្លាប់រងវិន័យក្រោមបណ្ដឹងពុករលួយ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី

អតីតស្នងការនគរបាលខេត្តកណ្ដាលដែលធ្លាប់ទទួលវិន័យពីក្រសួងមហាផ្ទៃ ក្រោមបណ្ដឹងពុករលួយ ដែលប្ដឹងដោយមន្រ្តីក្រោមឱវាទខ្លួន ទើបត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្តី។  

លោក សៀម ភ្លុក ជិះរថយន្តពន្ធនាគារមកចូលរួមសវនាការនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ ពាក់ព័ន្ធបទចោទ ​«ក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង» ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២។

តុលាការ​សម្រេច​លើក​ពេល​សវនាការ​លោក សៀម ភ្លុក ក្រោយ​អវត្តមាន​មេធាវី

ចៅក្រម​ជំនុំ​ជម្រះ​សាលាដំបូងរាជធានីភ្នំពេញ បានលើកពេលសវនាការសំណុំរឿងស្ថាបនិកគណបក្សបេះដូងជាតិ និងមនុស្ស១២នាក់ទៀត ក្រោមបទចោទ «​ក្លែងបន្លំ និងប្រើប្រាស់​លិខិត​ក្លែង» ទៅពេល​ក្រោយ​វិញ បន្ទាប់ពីមានសំណើពី​ជនជាប់ចោទ និងមេធាវី។

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធាន គ.ស.ហ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកទី៥ គណៈកម្មាធិការសម្របសម្រួលថ្នាក់ជាតិប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម និងហិរញ្ញប្បទានដល់ការរីកសាយភាយអាវុធមហាប្រល័យ (គ.ស.ហ) ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

រដ្ឋាភិបាល​រំពឹងថា​កម្ពុជា​អាច​នឹង​ដកខ្លួន​ពី​បញ្ជីប្រផេះ​លាងលុយ​កខ្វក់​នៅ​ឆ្នាំ​ក្រោយ

​រដ្ឋ​មន្ត្រី​ក្រសួ​ង​ម​ហា​ផ្ទៃ​ លោ​ក ស ​ខេ​ង ​សង្ឃឹ​មថា​ ​កម្ពុ​ជាអា​ច​នឹ​ងរើ​ខ្លួ​នចេ​ញ​ពីប​ញ្ជី​ប្រផេះ​នៃ​ប្រទេ​​ស​​​​​ឃ្លាំ​មើ​​ល​​​​​​​ការលា​ងលុយកខ្វ​ក់ នៅឆ្នាំ​ក្រោយ​ ​ដោ​​យស​ម្អាង​ពីកា​រផ្ដល់​សញ្ញា​វិ​ជ្ជមា​នពី​ក្រុ​មកា​រងា​រហិ​​​រ​ញ្ញវ​ត្ថុ​អន្តរជា​តិ ​​(FAT​F) ដែលបានដាក់កម្ពុជាក្នុងចំណាត់ថ្នាក់នេះជិត៥ឆ្នាំ។

បុរស​ម្នាក់​កាន់​ទូរសព្ទ​របស់​ខ្លួន​ដែល​កំពុងតែ​ដំណើរការ​ចូល​ទៅ​ប្រើប្រាស់​កម្មវិធី​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ក្រសួងមហាផ្ទៃ​គ្រោង​ជួប​សង្គមស៊ីវិល​ពិភាក្សា​លើ​សេចក្ដី​ព្រាងច្បាប់​បទល្មើស​បច្ចេកវិទ្យា​ព័ត៌មាន

​​​​មន្ត្រីជំនាញក្រសួងមហាផ្ទៃ គ្រោងជួបជាមួយមន្ត្រីអង្គការ​​សង្គមស៊ីវិលនៅក្នុងពេលឆាប់ៗនេះ ដើម្បី​ពិភាក្សានិង​ប្រមូល​យកធាតុ​​​​ចូល​​បំពេញ​​បន្ថែម​ លើខ្លឹ​ម​សារ​​​នៃ​​​សេចក្ដីព្រាងច្បាប់​ ស្តីពី «បទល្មើសបច្ចេកវិទ្យា» ដើម្បីឱ្យ​សេចក្ដីព្រាងច្បាប់នេះកាន់តែមានសុក្រឹតភាព​នៅពេ​ល​អនុម័ត។ 

កូដករ​ណាហ្គា​ធ្វើ​ពិធីកាន់ទុក្ខ​ក្រសួង​និង​ស្ថាប័ន​ចំនួន៦​ដែល​ពួកគេ​ចោទថា​អសមត្ថភាព​ដោះស្រាយ​វិវាទ​ការងារ

ក្រុម​កូដ​ករ​ណាហ្គាវើលដ៍​ជិត១០០នាក់ នៅថ្ងៃសុក្រនេះ បាននាំគ្នាធ្វើពិធីកាន់ទុក្ខរដ្ឋសភា និងក្រសួង​សរុប៦ស្ថាប័​ន ដោយពួកគេ​ថា ស្ថាប័នទាំ​ង​នេះអសមត្ថភាព​ក្នុង​ការ​ដោះ​ស្រាយវិវាទការងារជូនពួកគេ។

លោក ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទួលជួបលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅវិមានរដ្ឋសភា ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។

ឯកអគ្គរាជទូត​អូស្ត្រាលី លើក​យក​បញ្ហា​រសើប​មួយ​ចំនួន​នៅ​កម្ពុជា​ទៅ​ជជែក​ជាមួយ​លោក ស ខេង

ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា អះអាងថា លោកបានលើកយកបញ្ហាមួយចំនួននៅកម្ពុជា ដូចជា បញ្ហាជួញដូរមនុស្ស គ្រឿង​ញៀន ការ​លាងលុយកខ្វក់ វិវាទការងារ​នៅក្រុមហ៊ុន​ណាហ្គាវើលដ៍ ការបោះ​ឆ្នោតឆ្នាំ២០២៣ រួមទាំងសំណុំរឿងលោក​ កឹម សុខា និងលោក សុន ឆ័យ ជាដើម ទៅ​​ជជែក​ជាមួយ​រដ្ឋមន្ត្រីក្រសួង​​មហា​ផ្ទៃ លោក ស ខេង។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ