លោក ឆាយ វិសុទ្ធ ប្រធាននាយកដ្ឋានសារមន្ទីរ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ថ្លែងក្នុងកម្មវិធីសម្ពោធដាក់ឱ្យប្រើប្រាស់កាតាឡុកសារមន្ទីរខេត្តចំនួន០៦សារមន្ទីរ តាមប្រព័ន្ធអ៊ីនធើណេត នាព្រឹកថ្ងៃចន្ទ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ នៅសារមន្ទីរជាតិកម្ពុជា។

បទយកការណ៍៖ មន្ត្រីនៃសារមន្ទីរជាតិភ្នំពេញ ប្ដឹងចៅហ្វាយនាយថាប្រព្រឹត្តអំពើពុករលួយដែលកាងដោយរដ្ឋមន្ត្រីក្រសួងវប្បធម៌

មន្ត្រីនៃសារមន្ទីរជាតិភ្នំពេញ បានដាក់ពាក្យប្ដឹងទៅស្ថាប័នប្រឆាំងអំពើពុករលួយ​ ដោយចោទប្រកាន់ប្រធាននាយកដ្ឋានសារមន្ទីរនេះថា យកស្ថាប័នរដ្ឋមកធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ដោយអាងសែស្រឡាយរដ្ឋមន្ត្រីក្រសួងវប្បធម៌។

តារាចម្រៀងរ៉េប យុវជន គា សុគន្ធ ក្នុងកម្មវិធីតន្ត្រីមួយធ្វើឡើងដើម្បីរំឭកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ២០២២។

វិភាគ៖ តើវិធានការទប់ស្កាត់បទចម្រៀង «ឈាមបាតុករ» បន្សល់ទុកបញ្ហាអ្វីខ្លះក្នុងសង្គម?

ថ្មីៗនេះ មានកា​រព្រ​មា​នចា​ត់់​វិ​ធាន​កា​​រច្បា​ប់ ​ដើម្បី​ដាក់​ស​ម្ពាធ​​​ឱ្យ​ក្រុ​មអង្គការ​សង្គម​ស៊ីវិលលុប​​បទ​​ច​​ម្រៀង ​«​ឈាម​បាតុក​រ»​ ប៉ុន្តែ​ជុំវិញរឿង​វាយកម្ទេច​កុដិ​បុរាណ​ជាសម្បត្តិបេតិកភណ្ឌជាតិ ដែលមក​ដល់ពេលនេះ ក្រសួង និង​​សមត្ថកិច្ចពាក់ព័ន្ធ នៅ​រក្សាភាពស្ងៀមស្ងាត់ ដោយមិនទាន់ឃើញមានចាត់វិធានការ​ច្បាប់ទៅលើ​អ្នកនៅពីក្រោយនោះ បាន​​​ប​ង្កើ​តជា​មន្ទិល​ជុំវិញ​កាតព្វកិច្ចរបស់រដ្ឋាភិបាល​ ក្នុង​ការធានាយុត្តិធម៌ស​ង្គ​ម​ ក្រោ​​​​មដំបូល​រដ្ឋធម្មនុញ្ញ និងការអូសបន្លាយវិបត្តិសង្គម។

តារាចម្រៀងរ៉េប យុវជន គា សុគន្ធ ក្នុងកម្មវិធីតន្ត្រីមួយធ្វើឡើងដើម្បីរំឭកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ២០២២។

ក្រសួងស្នើសមត្ថកិច្ចទប់ស្កាត់ចម្រៀងរ៉េបថ្មីរបស់យុវជន គា សុគន្ធ ពាក់ព័ន្ធព្រឹត្តិការណ៍នៅផ្លូវវេងស្រេងលើបណ្ដាញសង្គម

ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ស្នើ​សមត្ថកិច្ច​​ចាត់​​វិធាន​ការ​ទប់ស្កាត់​​​បណ្ដាញប្រព័ន្ធព័ត៌មានសង្គម ដែលបានយ​​​​ក​​បទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» ដោយសំអាង​​ហេ​​​តុថា បទ​ចម្រៀង​​នេះអាចនឹងបង្កអសន្តិសុខ​ស​ណ្ដាប់ធ្នាប់សង្គម។

ចេតិយបុរាណ​ ក្នុងស្ថានភាពក្រោយរង​ការ​វាយ​បំផ្លិច​បំផ្លាញ​នូវផ្នែកខ្លះ ជាចេតិយ​បុរាណ​​មាន​អាយុ​កាល​១២៣​ឆ្នាំ និង​មាន​ក្បាច់​រចនា​ល្អ​ប្រណិត ​ដោយមា​ន​បិទ​ផ្កា​ចន្ទន៍ ​ដែលជា​ប្រភេទ​កុលាល​ភា​ជន៍​ សេ​រ៉ា​មិច និង​មាន​ទីតាំង​ស្ថិតនៅ​ទិស​ខាង​ត្បូង​ជាប់​នឹង​ព្រះ​វិហារវត្តបទុមវតី ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៣។

វិភាគ៖ អ្វីខ្លះនៅពីក្រោយការវាយកម្ទេចសំណង់បុរាណថ្មីៗនេះ?

ការ​វាយ​កម្ទេច​សំណង់​បុរាណដើម្បី​កសាង​សំណង់​ថ្មី តាម​កា​រ​យល់​ឃើញ​រប​​ស់​​​បុគ្គល​មួ​​យ​​ចំនួន​នា​ស​ម័​​​​​​យ​ទំ​នើ​បនេះ ហាក់​បាន​បន្សល់​ទុក​នូវ​ចម្ងល់​ជា​ច្រើន​ជុំវិញ​ចំណាត់​ការ​របស់​រដ្ឋាភិបាល ដើម្បី​ការ​ពារ​ម​រ​ត​​​ក​​​វប្បធម៌ ប្រវត្តិសាស្ត្រ ដែលជាមរតក ឬព្រលឹងជាតិ។

ពលរដ្ឋ​ដែលរស់នៅក្បែរ​ស្ថានីយបុរេប្រវត្តិសាស្រ្ត «ភូមិមូល»​ ឬ «បន្ទាយគូ​» ដែលមានអាយុប្រមាណ​១ពាន់​ឆ្នាំ​មុន​គ.ស ​អះអាងថា ​ក្រុមហ៊ុន ជីបម៉ុង​ បាន​​សាងសង់​អាគារបុរីនៅ​លើ​ភូមិបុរាណ​នេះទាំងស្រុង ចំណែកនៅក្បែររបងក្រុមហ៊ុន ជីបម៉ុង មានបង្គោលដែលគេដោតស្ទើរតែកប់ចូលទៅក្នុងដីដែលចាក់លុប ហើយនៅលើបង្គោលទាំងនោះមានសរសេរថា «មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រាជធានីភ្នំពេញ»។

ពលរដ្ឋអះអាងថាក្រុមហ៊ុន ជីបម៉ុង បានសាងសង់បុរីលើភូមិបុរាណមានអាយុកាល៣ពាន់ឆ្នាំ

ពលរដ្ឋ​ដែលរស់នៅក្បែរ​ស្ថានីយបុរេប្រវត្តិសាស្រ្ត «ភូមិមូល»​ ឬ «បន្ទាយគូ​» ដែលមានអាយុប្រមាណ​១ពាន់​ឆ្នាំ​មុន​គ.ស ​អះអាងថា ​ក្រុមហ៊ុន ជីបម៉ុង​ បាន​​សាងសង់​អាគារបុរីនៅ​លើ​ភូមិបុរាណ​នេះទាំងស្រុង។

គ្រឿងចក្រឈូសកាយសំណល់បែកបាក់នៃកុដិបុរាណដែលមានអាយុកាលជិតមួយសតវត្សរ៍ ក្រោយត្រូវបានកម្ទេចចោលកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២២ ដោយអះអាងថាទុកសម្រាប់សាងសង់ចេតិយ ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២។

កុដិចំនួនបី​ក្នុង​វត្តឧណ្ណាលោម​ដែល​មាន​អាយុកាល​ជិត​មួយសតវត្សរ៍ ត្រូវបាន​វាយកម្ទេច​ដើម្បី​យក​ទីតាំង​ធ្វើ​ចេតិយ

កុដិ​ដែលក្រសួងចាត់ទុកជា​បេតិកភណ្ឌរបស់ជាតិ​ចំនួន​បី​ ត្រូវបានវាយកម្ទេចដើម្បីយកទីតាំង​ធ្វើជា​ចេតិយ​សម្រាប់​សម្ដេច​សង្ឃរាជាធិបតី​ ទេព វង្ស​​ និងសម្រាប់ដាក់ធាតុពលរដ្ឋទូទៅ ស្របពេលក្រសួងចាត់ទុក​ការវាយកម្ទេចកុដិ​ដែលមានអាយុកាលជិតមួយ​សតវត្សរ៍នេះថាធ្វើឡើងផ្ទុយពីច្បាប់​។

គុនល្បុក្កតោកម្ពុជា ត្រូវបាន UNESCO ចុះក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ

ក្បាច់គុនល្បុក្កតោ ដែលជាអត្តសញ្ញាណជាតិរបស់កម្ពុជា ត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌសម្បត្តិវប្បធម៌អរូបីនៃមនុស្សជាតិ របស់អង្គការយូណេស្កូ (UNESCO) ជាផ្លូវការ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២​។

ភ្ញៀវទេសចរជាតិនិងអន្តរជាតិ មកកម្សាន្តនៅរមណីយដ្ឋានអង្គរវត្ត ខេត្តសៀមរាប ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២។

រដ្ឋាភិបាល​ណែនាំ​ឱ្យ​ធ្វើ​ពិធីបុណ្យ​រំឭកគុណ​អង្គរ​ជា​រៀងរាល់ឆ្នាំ​ដោយ​ចាប់​ពី​ឆ្នាំ២០២២​នេះទៅ

​​រដ្ឋាភិបាលបានតម្រូវឱ្យធ្វើពិធីបុណ្យ «រំឭកគុណអង្គរ» នៅរមណីយដ្ឋានអង្គរ ក្នុង​ខេត្ត​សៀមរាប រយៈពេល៣​ថ្ងៃ​ នៅ​ថ្ងៃ​ទី១៤​ ដល់​១៦​ ខែធ្នូ ជា​រៀង​រាល់​ឆ្នាំ ដោយ​គិត​ចាប់​ពី​ឆ្នាំ២០២២​នេះ​ត​ទៅ ដើម្បី​ចូល​រួម​ថែ​រក្សា​ការ​ពារ និង​លើក​តម្លៃបេតិកភណ្ឌ​ជាតិ។

សកម្មភាពយុវជនកំពុងហាត់រៀនសិល្បៈល្ខោនខោល និងរបាំជំនាន់ថ្មី នៅទីស្នាក់ការសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០។

អ្នកអភិរក្ស​អំពាវនាវ​ឱ្យ​យុវជន​ជំនាន់​ក្រោយ​ចូល​ហាត់​ល្ខោនខោល​ដោយ​ឥតបង់លុយ

អ្នកស្ម័គ្រចិត្តអភិរក្សសិល្បៈល្ខោនខោល បានអំពាវនាវឱ្យយុវជនជំនាន់ក្រោយ​ចូលហាត់​​រៀន​ល្ខោ​​ន​​​​បុរាណមួយនេះដោយមិនបង់ប្រាក់ ព្រោះខ្សត់អ្នកបន្តវេនក្នុងពេលបច្ចុប្បន្ន និងព្រួយបារម្ភ​​បាត់​​​ប​​​​ង់នាពេលអនាគត។

ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ សកម្មភាពក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំជំនាន់ថ្មី កំពុងត្រៀមហាត់សមនៅមុនការសម្ដែង ដើម្បីអបអរសាទរខួប៤ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល​ក្នុងបញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ។

យុវជន​បន្តវេន​១០០នាក់​នឹង​ចូលរួម​សម្ដែង​ល្ខោនខោល​ខួប៤ឆ្នាំ​នៃ​ការដាក់​បញ្ចូល​ក្នុង​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

យុវជនស្ម័គ្រចិត្តមួយក្រុមបានរៀបចំការសម្ដែងល្ខោនខោល រយៈពេល២ថ្ងៃ ដើម្បីអបអរសាទរខួប៤ឆ្នាំនៃការដាក់បញ្ចូលល្ខោនខោល​ក្នុងបញ្ជី​បេតិក​ភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្ស​ជាតិ ដែលមានការចូលរួមពីសិល្បករជាយុវជនចំនួន១៥០នាក់ នឹងចូលរួមសម្តែងសម្រាប់សាធារណជនទស្សនាដោយឥតគិតថ្លៃ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ