ក្រុមយុវជននៅខេត្តកំពង់ចាម ប្រមូលផ្ដុំធ្វើយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់​​សុខ​​ភាព និងសង្គមដោយការជក់បារី ហើយយុទ្ធនាការនេះធ្វើឡើងនៅតាមតូបលក់អីវ៉ាន់ អាហារដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ ព្រមទាំងបិទអក្សរហាមជក់បារីនៅទីសាធារណៈ ជាដើម ក្រោមមូល​​បទ​ «ទីក្រុងគ្មានផ្សែងបារី»។

ក្រុមយុវជនខេត្តកំពង់ចាម ៣០នាក់ ធ្វើយុទ្ធនាការផ្សព្វផ្សាយទីក្រុងគ្មានផ្សែងបារី

ក្រុមយុវជននៅខេត្តកំពង់ចាមជាង៣០នាក់ប្រមូលផ្ដុំធ្វើយុទ្ធនាការផ្សព្វផ្សាយពីផលប៉ះពាល់​​សុខ​​ភាព និងសង្គមដោយការជក់បារី ហើយយុទ្ធនាការនេះធ្វើឡើងនៅតាមតូបលក់អីវ៉ាន់ អាហារដ្ឋាន សណ្ឋាគារ និងផ្ទះសំណាក់ ព្រមទាំងបិទអក្សរហាមជក់បារីនៅទីសាធារណៈ ជាដើម ក្រោមមូល​​បទ​ «ទីក្រុងគ្មានផ្សែងបារី»។

ក្រុមយុវជនដែលមានឈ្មោះថា «ជិះកង់ឆាខ្វៃ» ថតរូបនៅពីមុខមជ្ឈមណ្ឌលផ្ដល់ឈាមនៃមន្ទីរពេទ្យបង្អែក ខេត្តកំពង់ចាម ដើម្បីចូលរួមផ្តល់ឈាម ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។

យុវជនខេត្ត​កំពង់ចាម ៣៥នាក់ ធ្វើ​យុទ្ធនាការ​ជិះកង់​បរិច្ចាគឈាម​នៅ​មន្ទីរពេទ្យបង្អែក

ក្រុមយុវជននៅខេត្តកំពង់ចាម ៣៥នាក់ ដែលជាអ្នកស្រឡាញ់សុខភាព និងតែងតែជួយការងារសង្គម បានផ្ដួចផ្ដើមគំនិតជាលើកដំបូង ដោយជ្រើសរើសយកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅនេះ ប្រមូលផ្ដុំគ្នា ដើម្បីបរិច្ចាគឈាមជូនដល់មន្ទីរពេទ្យទុកសម្រាប់ជួយសង្គ្រោះដល់ព​ល​រដ្ឋដែលត្រូវ​​ការឈាមដើម្បីប្រើប្រាស់។

ទិដ្ឋភាពនៅផ្សារធំកំពង់ចាម ខេត្តកំពង់ចាម ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

យុវជន​ក្រុងកំពង់ចាម​ស្នើ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​រថយន្ត​និង​កង់បី​ប្រើប្រាស់​ចិញ្ចើមផ្លូវ​ធ្វើ​ចំណត

អាជីវករលក់ដូរនៅផ្សារសាមគ្គី ហៅ ផ្សារធំ ខេត្តកំពង់ចាម ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធ និ​ង​​​​អ្នក​​គ្រ​ប់​​​​​​​គ្រងផ្សារ ជួយទប់ស្កាត់អ្នកប្រកបមុខរបរបើក​​រថយន្ត​​ឈ្នួល (ឡានតាក់ស៊ី) និង​ម៉ូតូ​កង់​បី ដែល​​ប្រើ​​ប្រា​​ស់​​ចិញ្ចើមផ្លូវធ្វើចំណត បង្កឱ្យមានការកក​​ស្ទះចរាចរណ៍​ចំពោះអ្នក​ដំណើរ​ដែល​ឆ្លង​​កាត់ផ្សា​រ និងប្រជា​​ពល​​រដ្ឋ​​​​​​​ដែលប្រើប្រាស់សេវាក្នុងផ្សារសាមគ្គី។​

អាជ្ញាធរមូលដ្ឋានខេត្តកំពង់ចាមថា មនុស្ស៤នាក់ស្លាប់ និងជិត២០នាក់បញ្ជូនទៅមន្ទីរពេទ្យដោយសង្ស័យពុលថ្នាំបាញ់ចេក

អាជ្ញាធរមូលដ្ឋានស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ​បានឱ្យដឹងថា យ៉ាងហោចណាស់មានមនុស្ស ៤នាក់ស្លាប់ និងជិត២០នាក់ទៀតកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ដោយសារទទួលព័ត៌មានថា ពួកគេពុលថ្នាំបាញ់ចេក នៅក្នុងក្រុមហ៊ុនចម្ការចេក ឡុងស្រេង កាលពីចុងខែតុលា ឆ្នាំ២០២២។

ឡឥដ្ឋមួយកន្លែងនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២។

កម្មករ​ជំពាក់​បំណុល​ថៅកែឡឥដ្ឋ​ក្នុង​ខេត្តកំពង់ចាម​ត្រូវបាន​ដោះលែង​ឱ្យ​មាន​សេរីភាព​វិញ

ស្ត្រី​ម្នាក់​ដែល​អះអាងថាត្រូវបាន​ថៅកែ​ឡឥដ្ឋមួយកន្លែង​ក្នុងឃុំជាលា ស្រុកបាធាយ ខេត្ត​កំពង់ចាម ​ឃាត់ខ្លួនទុកមិនឱ្យចាកចេញពីទីតាំងរបស់ខ្លួន ​ត្រូវ​បាន​ដោះលែងឱ្យមានសេរីភាព​វិញ​ បន្ទាប់​ពី​ក្រុម​គ្រួសារ​របស់គាត់យល់​ព្រម​សង​បំណុល​ចំនួន៥ ០០០ដុល្លារ​ទៅ​កាន់ម្ចាស់ទីតាំងមួយនេះ។

អគ្គនាយកទូរទស្សន៍អនឡាញ TNM ស្នើចាត់វិធានការច្បាប់លើនគរបាលខេត្តកំពង់ចាមដែលចាប់ឃុំខ្លួនលោកទាំងគ្មានកំហុស

អគ្គនាយកទូរទស្សន៍អនឡាញ TNM ស្នើសាជាថ្មី​ទៀតទៅកាន់​ក្រសួងមហាផ្ទៃ​ និងអគ្គស្នងការ​នគរបាល​ជាតិ ឱ្យស្វែងរកយុត្តិធម៌សម្រាប់លោក ក្រោយពី​មានការចាប់ឃុំ​ខ្លួន​លោកអស់រយៈពេល​៦ថ្ងៃ ដោយខុសច្បាប់​។​​

កសិករម្នាក់កំពុងឈរមើលចម្ការស្វាយចន្ទីខ្លួន នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២២។

កសិករ​ដាំស្វាយចន្ទី​នៅ​ខេត្តកំពង់ចាម​ត្អូញត្អែរ​ពី​តម្លៃ​លើ​ទីផ្សារ​គ្មាន​លំនឹង

កសិករដាំស្វាយចន្ទីខេត្តកំពង់ចាមមួយចំនួនបានត្អូញត្អែរពីតម្លៃស្វាយចន្ទី​គ្មានលំនឹង ឬគ្មានស្ថិរភាពលើទីផ្សារ ដែលបណ្ដាលឱ្យពួកគេប្រឈមការខាតបង់ ឬទទួលបានប្រាក់ចំណេញតិចតួចស្ទើរតែមិនអាចផ្គត់ផ្គង់ជីវភាពគ្រួសារបាន។

ប្រជានេសាទម្នាក់រៀបចំការងារនៅចំណតទូកនេសាទរបស់ខ្លួន នៅបឹងធំ ស្ថិត​នៅ​ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។

ពលរដ្ឋ​នៅ​ជុំវិញ​បឹងធំ​ក្នុង​ខេត្តកំពង់ចាម បារម្ភ​ពី​ការ​បាត់បង់​ត្រី​ទាំងស្រុង​ដោយសារ​តែ​បទល្មើស​នេសាទ

ប្រជាពលរដ្ឋ​​​ដែលរស់នៅជុំវិញបឹងធំ​ ដែល​ស្ថិត​នៅ​ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម ស្នើ​​មន្ត្រី​រដ្ឋបាល​ជល​ផលចុះបង្ក្រាប​បទល្មើស​នេសាទនៅបឹងធម្មជាតិមួយនេះ ខណៈ​ពួកគាត់​បារម្ភពី​​ការ​​បាត់​​បង់​ត្រីទាំងស្រុង​ ​ដែលធ្វើឱ្យប៉ះពាល់មុខរបររកទទួលទាន​ប្រចាំថ្ងៃរបស់ពួកគាត់។

សកម្មជននិងអ្នកគាំទ្រគណបក្សភ្លើងទៀន នាំគ្នាលើកផ្លាកសញ្ញាគណបក្ស នៅខេត្តកំពង់ចាម ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។

សមត្ថកិច្ច​ខេត្តកំពង់ចាម​កំពុង​កសាង​សំណុំរឿង​វាយស្លាក​សញ្ញា​បក្សភ្លើងទៀន​បញ្ជូន​ទៅ​តុលាការ

មន្ត្រីនគរបាលខេត្តកំពង់ចាមបានឱ្យដឹងថា ក្រុមការងារជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនេះ នៅថ្ងៃទី១៥ ខែមិថុនា ពាក់ព័ន្ធករណីក្រុមក្មេងទំនើងលួចទៅបំផ្លិចបំផ្លាញស្លាកសញ្ញាគណបក្សភ្លើងទៀនចំនួន២កន្លែងផ្សេងគ្នាក្នុងខេត្តនេះ ក្រោយការបោះឆ្នោតរួច។

(ស្ដាំ) លោក គង់ រ៉ៃយ៉ា បេក្ខភាពគណបក្សភ្លើងទៀនឃុំស្ដៅ ស្រុកកងមាស ខេត្តកំពង់ចាម។

បេក្ខជន​បក្សភ្លើងទៀន​ម្នាក់​នៅ​ខេត្តកំពង់ចាម​ថា​នឹង​ចូល​បំភ្លឺ​តាម​បណ្ដឹង​បក្ស​កាន់អំណាច

បេក្ខភាពមេឃុំគណបក្សភ្លើងទៀននៅខេត្តកំពង់ចាមម្នាក់ អះអាងថា រូបលោកនឹងចូលទៅបំភ្លឺនៅគណៈកម្មការរៀបចំការបោះឆ្នោតឃុំ-សង្កាត់ ​នៅរសៀលថ្ងៃពុធនេះ ដោយថា សកម្មភាពចែកថវិកាទៅបេក្ខជនមេឃុំគណបក្សភ្លើងទៀន ក្នុងសុ្រកកងមាស មិនមែនជាការទិញទឹកចិត្ត​ឡើយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ