លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ និងផ្លូវតភ្ជាប់ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣។

លោក ហ៊ុន សែន ណែនាំអភិបាលខេត្តចំនួន ២ ពង្រឹងការអភិរក្សសត្វផ្សោត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ​ដាស់តឿន​​​​អាជ្ញាធរ​ខេត្ត​ចំនួន​ ២ ឱ្យ​​បង្កើនការយកចិត្តទុក​ដាក់​​អភិរក្ស​សត្វ​​​ផ្សោត​ ក្នុង​នោះ​ត្រូវ​បង្កើត​តំបន់ស្នូលអចិន្ត្រៃយ៍​នៅតំបន់ដែលផ្សោត​រស់នៅ ដើម្បីធានា​បាន​ថាគ្មានការនេសាទខុសច្បាប់​​ដែលប៉ះពាល់ដល់សត្វផ្សោត និងត្រី​មួយចំនួនដែលជិតផុតពូជ។

ទិដ្ឋភាពសាលាឃុំថ្មី ស្ថិតនៅក្នុងភូមិស្វាយជ្រុំ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ កាលពីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។ (កញ្ញា ទុយ អេងលី)

បទ​យក​ការណ៍​៖ ​អាជីវកម្ម​ធ្វើ​ធ្យូង​ជា​ផ្នែក​មួយ​បណ្តាល​ឱ្យ​ព្រៃ​​សហគមន៍​​មួយ​ចំនួន​នៅ​ខេត្ត​ក្រចេះ​ប្រឈម​ការ​បាត់បង់​​​

សកម្មភាពកាប់​ឈើក្នុងព្រៃសហគមន៍ដើម្បីយក​ទៅលក់ ការកាប់ទន្ទ្រានយកដីដាំដំណាំ ការផ្តល់ដីសម្បទានសេដ្ឋកិច្ច និងសង្គមកិច្ច ការកាប់ព្រៃឈើដើម្បីចាប់សត្វជាដើមនោះ ត្រូវបានគេមើលឃើញថា សុទ្ធសឹងតែជាសកម្មភាពដែលរាប់ថា បានបំផ្លិចបំផ្លាញព្រៃឈើនៅកម្ពុជា ខណៈសកម្មភាពកាប់ឈើដើម្បីយកមកធ្វើ​ធ្យូង ក៏ជាផ្នែកមួយទៀតដែលនាំឱ្យព្រៃឈើរងការបាត់បង់ផងដែរ។

ទិដ្ឋភាពសាលាអនុវិទ្យាល័យមានជ័យ ស្ថិតនៅក្នុងភូមិច្រណោល ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២២។ (កញ្ញា ទុយ អេងលី)

បទ​យក​ការណ៍​​៖ ​បញ្ហា​ជីវភាព​និង​សាលា​រៀន​ឆ្ងាយ​បាន​បង្ខំ​ឱ្យ​សិស្ស​ខ្លះ​ក្នុង​ខេត្ត​ក្រចេះ​បោះបង់​ចោល​ការ​សិក្សា​ទាំង​វ័យ​ក្មេង​

ក្រុមគ្រួសារប្រឈមនឹងបញ្ហាជីវភាពគួបផ្សំនឹងសាលារៀននៅឆ្ងាយពីផ្ទះបានបណ្តាឱ្យកុមារជាច្រើនបោះបង់ចោលការសិក្សាទាំងវ័យក្មេង ហើយធ្វើចំណាកស្រុកទៅធ្វើការងារនៅតំបន់ផ្សេងៗ ខណៈដែលអាជ្ញាធរលើកឡើងថា បញ្ហានេះកើតឡើងដោយសារក្រុមគ្រួសារព្យាយាមអូសទាញកូនៗ ឱ្យឈប់រៀនដើម្បីរកប្រាក់ជួយគ្រួសារ។

សត្វ​​ផ្សោត​​អ៊ីរ៉ាវ៉ាឌី (Irrawaddy) មួយក្បាល ត្រូវបានប្រទះឃើញងាប់អណ្តែតតាមទឹកទន្លេមេគង្គ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

WWF អំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធដាក់ចេញវិធានការបន្ទាន់ ដើម្បីបញ្ឈប់កុំឱ្យសត្វផ្សោតងាប់បន្តទៀត

អង្គការ​មូលនិធិសកលសម្រាប់អភិរក្ស​ធម្មជាតិ (ហៅកាត់ថា WWF) អំពាវ​នាវ​ទៅ​អាជ្ញាធរ​ពាក់​ព័ន្ធ​ដាក់​ចេញ​នូវ​វិធាន​ការ​សមស្រប​បន្ទាន់ ដើម្បីបញ្ឈប់​កុំ​ឱ្យ​សត្វ​ផ្សោត​ងាប់ដោយ​សារ​ការ​នេសាទ​ខុស​ច្បាប់​បន្ត​ទៀត ខណៈសត្វផ្សោត​ពេញវ័យ​មួយក្បាលត្រូវបានគេ​ប្រទះឃើញ​​​ងាប់នៅ​ក្រុង​ក្រចេះ ខេត្តក្រចេះ​។

សត្វ​​ផ្សោត​​អ៊ីរ៉ាវ៉ាឌី (Irrawaddy) មួយក្បាល ត្រូវបានប្រទះឃើញងាប់អណ្តែតតាមទឹកទន្លេមេគង្គ ក្បែរអន្លង់កោះដំបង ត្រង់ទីតាំងព្រំប្រទល់រវាងខេត្តក្រចេះ និងខេត្តស្ទឹងត្រែង។

សត្វផ្សោត​មួយក្បាល​ត្រូវបាន​ប្រទះ​ឃើញ​ងាប់​នៅ​ក្បែរ​អន្លង់​មួយ​ជាប់​ព្រំប្រទល់​រវាង​ខេត្តស្ទឹងត្រែង​និង​ក្រចេះ

​សត្វ​​ផ្សោត​​អ៊ីរ៉ាវ៉ាឌី (Irrawaddy) មួយក្បាល ត្រូវ​​បា​ន​​ប្រទះ​ឃើញ​ងាប់​នៅ​ក្នុង​ទន្លេមេគង្គ នៅ​​ចុង​​សប្ដាហ៍​​​នេះ ដែល​​បង្ហាញ​ពី​ការ​កើនឡើងគួរឱ្យព្រួយបារម្ភនៃការបាត់បង់ប្រភេទ​សត្វ​ផ្សោតជិត​ផុត​​ពូជ។

កម្ពុជា​មាន​គោលបំណង​ដាក់ ‌‌«តំបន់អភិរក្សធម្មជាតិ» ឱ្យ​ទទួល​ស្គាល់​ជា​អន្តរជាតិ

តំបន់អភិរក្ស «អន្លង់ផ្សោតកាំពី» ខេត្តក្រចេះ គឺជាតំបន់ការពារដ៏រឹងមាំមួយសម្រាប់រក្សាចំនួនសត្វផ្សោតប្រភេទនេះដែលជិតផុតពូជនៅក្នុងទន្លេមេគង្គ។ នេះក៏ជាហេតុផលសំខាន់មួយដែលក្រសួងបរិស្ថានគ្រោងដាក់តំបន់នេះជាតំបន់បេតិកភណ្ឌពិភពលោកធម្មជាតិដំបូងគេរបស់កម្ពុជា។

ប្រជាពលរដ្ឋនៅឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះប្រមូលផ្ដុំគ្នាដាក់ញត្តិនៅខុទ្ទកាល័យនាយករដ្ឋមន្ត្រី ដើម្បីសុំទៅលោក ហ៊ុន សែន ជួយដោះស្រាយដីធ្លី និងចេញបណ្ណកម្ម​សិទ្ធិដីធ្លីជូនពួកគេ កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។

ពលរដ្ឋ​ជិត​៣០០​គ្រួសារ​នៅ​ខេត្តក្រចេះ​សុំ​បណ្ណកម្មសិទ្ធិ​ដីធ្លី ខណៈ​អាជ្ញាធរ​ថា​ពួកគេ​ទន្ទ្រាន​ដីក្រុមហ៊ុន

ប្រជាពលរដ្ឋជិត៣០០គ្រួសារ នៅឃុំវឌ្ឍនៈ ស្រុកសំបូរ ខេត្តក្រចេះ ស្នើសុំបណ្ណកម្មសិទ្ធិដីធ្លី ខណៈអាជ្ញាធរចោទថាពួកគេទាំងនោះចូលទន្ទ្រានកាន់កាប់លើដីរបស់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចដោយខុសច្បាប់។

ព្រីភ្លើងដែលបង្កហេតុឱ្យនារីជាអ្នកបកប្រែភាសារចិនម្នាក់បាត់បង់ជីវិត ដោយហេតុការណ៍កើតឡើងនៅភូមិសង្គម ឃុំសណ្តាន់ ស្រុកសំបូរ ខេត្តក្រចេះ។

យុវតី​អាយុ១៧ឆ្នាំម្នាក់​ឆក់ស្លាប់ ខណៈ​ដេក​លើ​ព្រីភ្លើង

យុវតីម្នាក់អាយុ១៧ឆ្នាំ ជាជនជាតិខ្មែរ ធ្វើការជាអ្នកបកប្រែភាសាចិន នៅក្រុមហ៊ុនរ៉ែមាស ក្នុងខេត្តក្រចេះ បានស្លាប់ដោយសារឆក់ខ្សែភ្លើង​ ក្រោយសមត្ថកិច្ចរកឃើញជនរងគ្រោះដេកនៅលើព្រីភ្លើង។

បុគ្គលបន្លំខ្លួនជាបុគ្គលិក​ NGO ម្នាក់​ត្រូវ​បាន​ចាប់​ខ្លួន​ពី​បទ​ឆបោកពលរដ្ឋ​ក្នុងខេត្ត​ក្រចេះ​ឱ្យ​វិនិយោគ

ប្រជាពលរដ្ឋនៅក្នុងខេត្តក្រចេះមួយចំនួនត្រូវបានបុរសម្នាក់ ដែលអះអាងថាខ្លួនមកពីអង្គការ អភិវឌ្ឍន៍មួយឆបោកឱ្យវិនិយោគធ្វើឱ្យខាតបង់ប្រាក់អស់រាប់ម៉ឺនដុល្លារ មុននឹងបុរសរូបនោះ ត្រូវបានពលរដ្ឋឃាត់ខ្លួនប្រគល់ទៅឱ្យនគរបាល។ 

ប្រជាពលរដ្ឋជិត៣០០គ្រួសារដែលមានវិវាទដីធ្លី នៅភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុក​សំបូរ នាំគ្នាតវ៉ាសុំដំណោះស្រាយពីអាជ្ញាធរខេត្ត ពាក់ព័ន្ធនឹងក្រុមហ៊ុន «ស៊ីអេចភិប៊ឺ ឌីវេឡុបមេន»។

អាជ្ញាធរ​ខេត្តក្រចេះ​បដិសេធ​ដោះស្រាយ​ដីធ្លី​ជូន​ពលរដ្ឋ​ជិត​៣០០គ្រួសារ

អាជ្ញាធរខេត្តក្រចេះ បដិសេធដោះស្រាយដីធ្លីជូនប្រជាពលរដ្ឋជិត៣០០គ្រួសារ នៅភូមិត្រាំដុំ ឃុំវឌ្ឍនៈ ស្រុក​សំបូរ ក្រោមហេតុ​ផល​ថា ពលរដ្ឋទាំងនោះទៅអាស្រ័យលើដីរបស់ក្រុមហ៊ុនដោយខុសច្បាប់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ