ការចុះអនុវត្តវិន័យរបស់លោកគ្រូ-អ្នកគ្រូ និងក្រុមប្រឹក្សាយុវជន នៅវិទ្យាល័យសម្តេចតេជោហ៊ុនសែន សំពៅលូន ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។

វិទ្យាល័យមួយនៅខេត្តបាត់ដំបង រងការរិះគន់ខ្លាំងចំពោះសកម្មភាពឈូសសក់សិស្សក្នុងថ្នាក់រៀន

វិទ្យាល័យមួយស្ថិតក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង បានរងនូវការ​រិះគន់​យ៉ាងខ្លាំងលើប្រព័ន្ធផ្សព្វផ្សាយសង្គម បន្ទាប់ពីមានការបង្ហោះរូបថតមួយចំនួនដែលបង្ហាញពីសកម្មភាពរបស់គ្រូបង្រៀនពីររូប​បានចុះទៅឈូសសក់សិស្សប្រុសក្នុងថ្នាក់រៀន ក្រោមការលើកឡើងថាជាការចុះអនុវត្តវិន័យ។

សកម្មជន​ព្រៃ​ឈើ និង​ដីធ្លី​ លោក គុជ វេង អាយុ៤៧ឆ្នាំ រស់​នៅភូមិដំណាក់ត្រយឹង ឃុំព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់

សាលាឧទ្ធរណ៍បាត់ដំបង កោះហៅសកម្មជនព្រៃឈើម្នាក់នៅខេត្តពោធិ៍សាត់ឱ្យចូលសវនាការនៅដើមសប្ដាហ៍ក្រោយ

សាលាឧទ្ធរណ៍​បាត់ដំបង បានកោះហៅសកម្មជ​ន​ព្រៃ​ឈើនិង​ដីធ្លីម្នាក់នៅខេត្តពោធិ៍សាត់ ឱ្យចូលសវនាការនៅសប្តាហ៍ក្រោយ​នេះ ពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយ​ក្រុមហ៊ុន​ ភា​ពី​ម៉ិច​ កាល​ពី​១០ឆ្នាំមុន។

សាកសពលោក ពេជ្រ ធា​រ៉េត ពេលបញ្ជូនមកផ្ទះវិញ ក្រោយពេលសមត្ថកិច្ចនាំខ្លួនលោកទៅ​សួរចម្លើយនៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សង្កែ ខេត្តបាត់ដំបង ពាក់ព័ន្ធ​នឹង​ការ​សង្ស័យ​ថាលោក​បាន​រាយ​ខ្សែភ្លើង​ឆក់​សម្លាប់​ប្រពន្ធរបស់ខ្លួន ខែមេសា ឆ្នាំ២០២១។

បទយកការណ៍៖ សំណុំរឿងក្ដីបុរសស្លាប់នៅបាត់ដំបង បន្សល់ទុកសោកនាដកម្មសម្រាប់សាច់ញាតិជនរងគ្រោះ

សេចក្ដីសន្និដ្ឋានចុងក្រោយរបស់ស្ថាប័នជំនាញ ពាក់ព័ន្ធសំណុំរឿងក្ដីបុរសម្នាក់ស្លាប់ក្នុងដៃសមត្ថកិច្ច ត្រូវបានបិទការស៊ើបអង្កេតកាលពីពេលថ្មីៗនេះ។ ករណីនេះបានបន្សល់ទុកសោកនាដកម្មជាថ្មីដល់សាច់ញាតិជនរងគ្រោះ ខណៈដែលមន្ត្រីសង្គមស៊ីវិលមើលឃើញថានៅមានភាពចម្រូងចម្រាសជាច្រើនដែលមន្ត្រីជំនាញមិនបានបកស្រាយ ហើយត្រូវបានកប់ទុកចោល។

យុវជនកំពុងអានសៀវភៅដែលបានដាក់បង្ហាញជាសាធារណៈ នៅសួនច្បារ ស ខេង នៅក្រុងបាត់ដំបង។

យុវជនវប្បធម៌អំណាន រំពឹងថាការអានសៀវភៅនឹងក្លាយជាទម្លាប់ល្អសម្រាប់យុវជនបាត់ដំបង

ក្រុមយុវជនវប្បធម៌អំណាននៅខេត្តបាត់ដំបង កំពុងរៀបចំយុទ្ធសាស្រ្តធ្វើយ៉ាងណាដើម្បីកៀរគរយុ​​​​​វជន និងពលរដ្ឋឱ្យចាប់អារម្មណ៍និងស្រឡាញ់ការអាន ប្រយោជន៍ក្នុងការ​​បណ្ដុះស្មារតី​​​ឱ្យមាន​​ទ​​ម្លាប់អានបានច្រើន មិនថានៅក្នុងផ្ទះ ឬនៅទីសាធារណៈនោះទេ ខណៈពលរដ្ឋកម្ពុជា​​សព្វថ្ងៃ​​ពុំ​សូ​វចាប់អារម្មណ៍ ឬមិនមានទម្លាប់នៃការអានសៀវភៅទេ ដោយប្តូរមកវិញពេល​​ទំ​​​នេ​រ​​ប្រើ​​ប្រា​​ស់​​ទូរ​​​សព្ទ​ទំនើបជាការកម្សាន្តជំនួស។

ផ្ទះប្រជាពលរដ្ឋ និងតូបអាជីវករសងខាងផ្លូវនៅជើងភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ថ្ងៃពី២៥ ខែតុលា ឆ្នាំ២០២២។

ប្រជាពលរដ្ឋ​និង​អាជីវករ​នៅ​រមណីយដ្ឋាន​ភ្នំសំពៅ ស្នើ​ឱ្យ​ដោះស្រាយ​សំណង​ជា​ថ្នូរ​នឹង​ការ​រុះរើ

ប្រជាពលរដ្ឋ និងអាជីវករប្រមាណ២០គ្រួសារដែលរស់នៅនិងលក់ដូរជុំវិញជើងភ្នំសំពៅ ស្នើសុំឱ្យ​​អាជ្ញាធរពាក់ព័ន្ធជួយដោះស្រាយសំណងទៅតាមតម្លៃទីផ្សារឱ្យបានសមរម្យ ជាថ្នូរនឹងការរុះរើទៅតាំង​​ទី​លំនៅថ្មី ខណៈ​​ដែល​​អាជ្ញាធរអះអាងថា វិធានការរបស់ខ្លួន គឺដើម្បីយកទីតាំងនេះរៀបចំសណ្ដាប់ធ្នាប់​​ឡើ​ង​​វិញ សម្រា​​ប់​​​បម្រើឱ្យវិស័យទេសចរណ៍។

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា ថ្លែងក្នុងសន្និសីទមួយនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

ក្រសួង​កសិកម្ម​អំពាវនាវដល់​​កសិករកុំ​​បង្ហោះ​​ព័ត៌​មាន​​ដែល​ថា​​ក្រសួង​​មិន​ជួយ​ដោះ​ស្រា​យ​​ករណី​កសិផល​ចុះថោក

​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវដល់ប្រជាកសិករ​ឱ្យបញ្ឈប់ការបង្ហោះព័ត៌មានតាមបណ្ដាញសង្គម ដែល​ថាក្រសួងមិនអើពើក្នុងការជួយដោះស្រាយករណីកសិផលចុះថោក ខណៈក្រុមការងារ​ក្រសួងបាន​ចុះ​ដោះ​ស្រាយ​បញ្ហា​​នេះជូន​កសិករនៅកន្លែងជាក់ស្តែងហើយ។

សកម្មភាពមន្រ្ដីពាក់ព័ន្ធចុះបង្រ្កាបបទល្មើសនេសាទ នៅស្រុកសង្កែ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

ពលរដ្ឋ​និង​សហគមន៍​ព្រួយបារម្ភ​ការកើនឡើង​នៃ​បទល្មើស​នេសាទ​ក្នុង​សហគមន៍​កំពង់ព្រះ

ប្រជាពលរដ្ឋ និងសហគមន៍ឃុំកំពង់ព្រះ ខេត្តបាត់ដំបង ព្រួយបារម្ភដោយអះអាងថានៅតែមា​​ន​​អ្ន​កលួចលាក់ដាក់ស្បៃមុង និងឧបករណ៍ខុសច្បាប់ជាច្រើនទៀត ដែលបណ្ដាលឱ្យបាត់បង់ពូជត្រី និងប្រភេទត្រីដ៏កម្រមួយចំនួនដោយការនេសាទខុសច្បាប់។

ចៅសង្កាត់រងទី២ នៅសង្កាត់អូរចារ ខេត្តបាត់ដំបង មកពីគណបក្សភ្លើងទៀន អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត និងសមាជិកក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតមកពីគណបក្សប្រជាជន អ្នកស្រី យាន រ៉ាស៊ី នៅសាលាសង្កាត់អូរចារ ខេត្តបាត់ដំបង ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២។

អ្នកស្រី រ៉ូហ្សិត ប្ដឹង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​អូរចារ​មកពី​បក្សកាន់អំណាច​មួយរូប​ករណី​ប្រើ​ហិង្សា​លើខ្លួន

ចៅសង្កាត់រងទី២ នៅសង្កាត់អូរចារ ខេត្តបាត់ដំបង មកពីគណបក្សភ្លើងទៀន អ្នកស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត បានឱ្យដឹងថា ខ្លួនបានដាក់ពាក្យបណ្ដឹងទៅកាន់នគរបាលយុត្តិធម៌ ប្រឆាំងនឹងសមាជិកក្រុមប្រឹក្សាសង្កាត់ជាប់ឆ្នោតមកពីគណបក្សប្រជាជនមួយរូបដែលបានប្រើហិង្សាលើអ្នកស្រី បន្ទាប់ពីទាស់ពាក្យសម្ដីគ្នា​រឿងការងារ។

បទយកការណ៍៖ កសិករ​ខេត្ត​បាត់ដំបង​ដាំ​ដំណាំ​ចម្រុះ​ក្បែរ​ផ្ទះ​ទ្រទ្រង់​ជីវភាព​គ្រួសារ​

ប្រធានភូមិអូរខ្ជាយ លោក កែ ឃឺន បានបញ្ជាក់ថា ភូមិរបស់លោក មានពលរដ្ឋ ៦២៨គ្រួសារ ក្នុងនោះជាង៧០% ដាំដំណាំចម្រុះនៅក្នុងចម្ការដែលបន្តតាំងពីដូនតាមក។ ដំណាំដែលមានសក្ដានុពលជាងគេ គឺផ្លែក្រូចពោធិ៍សាត់។ លោកបន្តថា នៅក្នុងអំឡុងមួយឆ្នាំចុងក្រោយនេះ កសិផលដូងបានជួបបញ្ហាទីផ្សារបន្តិចបន្តួចដែរ ដោយមិនមានឈ្មួញចុះមកទិញ ហើយទោះបីជាមានអ្នកទិញក៏លក់បានថោក។

លោក ភោត ដាវុធ កំពុងតែអង្គុយក្នុងផ្ទះសាងសង់ពីស័ង្កសី ក្នុងភូមិគោដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។

ពលរដ្ឋ​តាំង​ទីលំនៅ​លើ​ខ្នងអាងភាស​ខេត្តបាត់ដំបង​បារម្ភ​បាត់បង់​ទីជម្រក​ក្រោយ​មាន​ដំណឹង​ពី​គម្រោង​អភិឌ្ឍន៍

​ពលរដ្ឋប្រមាណ២០០គ្រួសារដែលតាំងទីលំនៅលើខ្នងអាងភាស ​ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបង្ហាញក្ដីបារម្ភជុំវិញការបាត់បង់លំនៅឋានឬកន្លែងស្នាក់នៅ ក្រោយមានព័ត៌មានអំពី​គម្រោងអភិវវឌ្ឍន៍នៅតំបន់ពួកគេរស់​នៅ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ